Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:36 - អាល់គីតាប

36 សូម​ទាក់‌ទាញ​ចិត្ត​ខ្ញុំ ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ទ្រង់ គឺ​មិន​មែន​ឲ្យ​រក​កំរៃ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 សូម​ធ្វើឲ្យ​ចិត្ត​របស់ទូលបង្គំ​មានទំនោរ​ទៅរក​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ផង កុំឲ្យ​មានទំនោរ​ទៅរក​កម្រៃទុច្ចរិត​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 សូម​ទាក់‌ទាញ​ចិត្ត​ទូលបង្គំ ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអង្គ គឺ​មិន​មែន​ឲ្យ​រក​កម្រៃ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 សូម​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំ​ល្អៀង​ទៅ​ខាង​សេចក្ដី​បន្ទាល់ របស់​ទ្រង់ កុំ​ឲ្យ​ល្អៀង​ទៅ​ខាង​សេចក្ដី​លោភ​ឡើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:36
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ទ្រង់​បង្វែរ​ចិត្ត​ពួក​យើង​ទៅ​រក​ទ្រង់ ដើម្បី​ឲ្យ​ពួក​យើង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ព្រម​ទាំង​គោរព​ប្រតិបត្តិ តាម​បទ​បញ្ជា ហ៊ូកុំ និង​វិន័យ​ដែល​ទ្រង់​ប្រទាន​ឲ្យ​បុព្វ‌បុរស​របស់​ពួក​យើង។


មនុស្ស​ពាល​តែងតែ​និយាយ​អួត អំពី​ការ​លោភ‌លន់​របស់​ខ្លួន ហើយ​មនុស្ស​កេង‌ប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអក និង​ប្រមាថ​អុលឡោះ‌តាអាឡា។


សូម​កុំ​បណ្តោយ​ឲ្យ​ចិត្ត​ខ្ញុំ មាន​លំអៀង​ទៅ​រក​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់ រួម​ជា​មួយ​មនុស្ស​ទុច្ចរិត សូម​កុំ​ឲ្យ​ខ្ញុំ​ចូល​រួម​ជប់‌លៀង ជា​មួយ​ពួក​គេ​ឡើយ។


ឱ​អុលឡោះ​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​បរិសុទ្ធ សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ខ្ញុំ​ផង។


ត្រូវ​ជ្រើស​រើស​មនុស្ស​ដែល​មាន​សមត្ថភាព ពី​ក្នុង​ចំណោម​ប្រជា‌ជន ជា​អ្នក​គោរព​កោត​ខ្លាច​អុលឡោះ ជា​អ្នក​គួរ​ឲ្យ​ទុក​ចិត្ត មិន​ចេះ​ស៊ី​សំណូក។ ចូរ​តែង​តាំង​ពួក​គេ ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហាសិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។


យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ មាន​គោល‌ដៅ​តែ​មួយ ដើម្បី​គោរព​កោត​ខ្លាច​យើង​រហូត​ត​ទៅ។ ដូច្នេះ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​ប្រកប​ដោយ​សុភ‌មង្គល។


ប្រជា‌ជន​របស់​យើង​នឹង​ប្រមូល​គ្នា​មក​រក​អ្នក ពួក​គេ​អង្គុយ​នៅ​មុខ​អ្នក ស្ដាប់​ពាក្យ​របស់​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ទេ។ មាត់​ពួក​គេ​ពោល​ថា គោរព​ពាក្យ​អ្នក តែ​ពួក​គេ​បែរ​ជា​ធ្វើ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ទៅ​វិញ។


អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​រក​ទ្រព្យ​បាន​ដោយ​ទុច្ចរិត ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន ក្លាយ​ទៅ​ជា​អ្នក​មាន ហើយ​សង់​ផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្ពស់ ដោយ​ចង់​គេច​ផុត​ពី​មហន្ត‌រាយ។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​បណ្ដា‌ជន​ថា៖ «ចូរ​ប្រយ័ត្ន កុំ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ​ឲ្យ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យ‌សម្បត្តិ​ឡើយ»។


កាល​ពួក​ខាង​គណៈ‌ផារីស៊​ឮ​ដូច្នោះ គេ​ក៏​ចំអក​ឲ្យ​អ៊ីសា ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។


ដោយ​បង​ប្អូន​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​អំពី​ការ​ប្រាស‌ចាក​សីលធម៌​អបាយ‌មុខ​គ្រប់​យ៉ាង ឬ​ការ​លោភ‌លន់​ក្នុង​ចំណោម​បង​ប្អូន​សោះ​ឡើយ


ដូច្នេះ សូម​បង​ប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាស‌ចាក​សីលធម៌ អំពើ​សៅ‌ហ្មង ចិត្ដ​ស្រើប‌ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ដ​លោភ‌លន់ គឺ​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ម្ចាស់។


ចូរ​ដាស់‌តឿន​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ កុំ​ឲ្យ​អួត​ខ្លួន និង​យក​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទៀង​ធ្វើ​ជា​ទី​សង្ឃឹម​ឡើយ គឺ​ត្រូវ​សង្ឃឹម​លើ​អុលឡោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូណ៌ សម្រាប់​ឲ្យ​យើង​ប្រើ​ប្រាស់​នោះ​វិញ។


កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ គឺ​ត្រូវ​ស្កប់​ចិត្ដ​នឹង​ទ្រព្យ​សម្បត្តិ ដែល​បង​ប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ»។


គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ដ​ស្រើប​ស្រាល និង​ប្រព្រឹត្ដ​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់‌ទាញ​ចិត្ដ​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភ‌លន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដា​សា!។


ពួក​គេ​នឹង​បោក​ប្រាស់​បង​ប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្ដែ អុលឡោះ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ទ្រង់​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម