ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វររកទ្រង់! សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់ឡើយ តែឲ្យពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញ គឺឲ្យពួកគេបិទមាត់ ធ្លាក់ទៅក្នុងផ្នូរខ្មោច។
អេសាយ 47:5 - អាល់គីតាប ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយយ៉ាងស្ងៀមស្ងាត់ ចូរធ្លាក់ក្នុងទីងងឹតទៅ! គេនឹងលែងហៅអ្នកថាជា ម្ចាស់គ្រប់គ្រងលើនគរនានាទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល កូនស្រីខាល់ដេអើយ ចូរអង្គុយដោយស្ងៀមស្ងាត់ ហើយចូលទៅក្នុងទីងងឹតចុះ! ដ្បិតគេនឹងលែងហៅអ្នកថាចៅហ្វាយស្រីនៃអាណាចក្រនានាទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យអ្នកអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅអ្នកជាម្ចាស់នៃអស់ទាំងសាសន៍ទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយយ៉ាងស្ងៀមស្ងាត់ ចូរធ្លាក់ក្នុងទីងងឹតទៅ! គេនឹងលែងហៅអ្នកថាជា ម្ចាស់គ្រប់គ្រងលើនគរនានាទៀតហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យឯងអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅឯងជាម្ចាស់នៃអស់ទាំងសាសន៍ទៀត |
ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វររកទ្រង់! សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់ឡើយ តែឲ្យពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញ គឺឲ្យពួកគេបិទមាត់ ធ្លាក់ទៅក្នុងផ្នូរខ្មោច។
អុលឡោះតាអាឡាមានបន្ទូលថា «ចូរឈប់ច្បាំង ចូរដឹងថា យើងនេះហើយជាអុលឡោះ យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល»។
ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃ នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើង ហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ពេលនោះ អ្នកនឹងច្រៀងចំអកឲ្យស្ដេចស្រុកបាប៊ីឡូនដូចតទៅ: ស្ដេចដែលជិះជាន់គេ ទៅណាបាត់ហើយ? អំណាចផ្ដាច់ការ ទៅណាបាត់ហើយ?
មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចំបាំង ដែលទឹមដោយសេះមួយគូ មកដល់ ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយ ក្រុងបាប៊ីឡូនរលំហើយ! រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។
អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រ អ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់ មនុស្សឲ្យទៅរកស៊ីតាមសមុទ្រអើយ ចូរនាំគ្នាតក់ស្លុត និយាយលែងចេញ!។
ក្រុងបាប៊ីឡូនអើយ អ្នករលំហើយ ចូរអង្គុយនៅក្នុងធូលីដីទៅ! ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយផ្ទាល់នឹងដីនេះទៅ អ្នកគ្មានបល្ល័ង្កទៀតទេ។ គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីត ឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។
អ្នកពោលថា “យើងជាម្ចាស់គ្រប់គ្រងជាអង្វែងតរៀងទៅ” អ្នកពុំបានរិះគិតអំពីព្រឹត្តិការណ៍ទាំងនេះ ឲ្យដិតដល់ទេ គឺអ្នកពុំបានចងចាំថាព្រឹត្តិការណ៍នេះ នឹងមានទីបញ្ចប់ឡើយ។
យើងនឹងធ្វើឲ្យសំរែកក្អាកក្អាយ ព្រមទាំងចំរៀងរបាំដ៏សប្បាយ និងបទចំរៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាលែងឮក្នុងចំណោមពួកគេ ហើយសំឡេងត្បាល់កិន និងពន្លឺចង្កៀងក៏លែងមានទៀតដែរ។
«ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះ ចូរប្រមែប្រមូលគ្នាមក ពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំ ហើយសំងំចាំស្លាប់នៅទីនោះ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃយើង ធ្វើឲ្យយើងវិនាស ទ្រង់ឲ្យយើងផឹកទឹកដែលមានពិសពុល ព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹង ទ្រង់។
ម្ដេចក៏ក្រុងដែលធ្លាប់តែមាន ប្រជាជនច្រើនកុះករ បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ! ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា ក្រុងដែលជាម្ចាស់ក្សត្រីលើអាណាខេត្តនានា ធ្លាក់ខ្លួនទៅជាទាសី!
អះលីជំអះរបស់ក្រុងស៊ីយ៉ូន នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹម នាំគ្នាដើរអោនមុខយ៉ាងអាម៉ាស់។
ផ្ទុយទៅវិញ អុលឡោះតាអាឡានៅក្នុងម៉ាស្ជិទ ដ៏វិសុទ្ធរបស់ទ្រង់ ចូរឲ្យផែនដីទាំងមូលស្ងៀមស្ងាត់នៅ ចំពោះទ្រង់!
សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់ ចំពោះអុលឡោះតាអាឡា ដ្បិតទ្រង់ក្រោកឡើង ហើយចេញពី ដំណាក់ដ៏វិសុទ្ធរបស់ទ្រង់។
ពួកគេប្រៀបបីដូចជារលកសមុទ្រដ៏កំណាច បក់បោកបែកពពុះគួរឲ្យអៀនខ្លួន។ ពួកគេប្រៀបបានទៅនឹងផ្កាយវង្វេងទិស ដែលអុលឡោះបម្រុងទុក ឲ្យស្ថិតនៅក្នុងទីងងឹតសូន្យសុង អស់កល្បជានិច្ច!
រីឯស្ដ្រីដែលអ្នកបានឃើញនោះ គឺជាមហានគរដែលគ្រងរាជ្យលើស្ដេចនានានៅលើផែនដី»។
ក្រុងនេះបានតម្កើងខ្លួន និងរស់នៅយ៉ាងសម្បូរហូរហៀរដល់កំរិតណា ត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កំរិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្ដថាៈ“អញអង្គុយសោយរាជ្យ ក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ដ្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។
ទ្រង់ថែរក្សាដំណើរជីវិត របស់អស់អ្នកដែលស្មោះត្រង់នឹងទ្រង់ រីឯមនុស្សអាក្រក់វិញ គេនឹងត្រូវវិនាសក្នុងភាពងងឹត ដ្បិតមនុស្សមិនអាចមានជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនបានឡើយ។