Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 47:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ចូរ​ឲ្យ​អ្នក​អង្គុយ​ស្ងៀម ហើយ​ចូល​ទៅ​ឯ​ទី​ងងឹត​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ជា​ម្ចាស់​នៃ​អស់​ទាំង​សាសន៍​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 កូនស្រី​ខាល់ដេ​អើយ ចូរ​អង្គុយ​ដោយ​ស្ងៀមស្ងាត់ ហើយ​ចូលទៅ​ក្នុង​ទីងងឹត​ចុះ​! ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា​ចៅហ្វាយស្រី​នៃ​អាណាចក្រ​នានា​ទៀត​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ចូរ​ធ្លាក់​ក្នុង​ទី​ងងឹត​ទៅ! គេ​នឹង​លែង​ហៅ​អ្នក​ថា​ជា ម្ចាស់​គ្រប់‌គ្រង​លើ​នគរ​នានា​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឱ​កូន​ស្រី​នៃ​ពួក​ខាល់ដេ​អើយ ចូរ​ឲ្យ​ឯង​អង្គុយ​ស្ងៀម ហើយ​ចូល​ទៅ​ឯ​ទី​ងងឹត​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​ឯង​ជា​ម្ចាស់​នៃ​អស់​ទាំង​សាសន៍​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ ចូរ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់ ចូរ​ធ្លាក់​ក្នុង​ទី​ងងឹត​ទៅ! គេ​នឹង​លែង​ហៅ​អ្នក​ថា​ជា ម្ចាស់​គ្រប់‌គ្រង​លើ​នគរ​នានា​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




អេសាយ 47:5
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​ត្រូវ​ខ្មាស សូម​ឲ្យ​គេ​ដេក​ស្ងៀម​នៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ!


«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»


ពី​ព្រោះ​អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ​និង​ផ្កាយ​ចក្រ‌រាសី នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​ងងឹត តាំង​តែ​ពី​រះ​ឡើង ហើយ​ព្រះ‌ចន្ទ​ក៏​នឹង​អាប់​រស្មី​ទៅ​ដែរ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​បំផ្លាស់​ស្រុក​ឲ្យ​ទៅ​ជា​លំនៅ​របស់​សត្វ​ប្រមា ហើយ​ជា​ត្រពាំង​ទឹក យើង​ក៏​នឹង​បោស​ដោយ​អំបោស​ជា​ការ​បំផ្លាញ»។


អ្នក​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ី‌ឡូន​ថា៖ ពួក​សង្កត់‌សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎!


មើល៍! មាន​កង‌ទ័ព ជា​ពល​សេះ ដើរ​មក​ទាំង​គូៗ!» រួច​គេ​បន្លឺ​សំឡេង​ឡើង​ទៀត​ថា៖ «ដួល​ហើយ ក្រុង​បាប៊ី‌ឡូន​បាន​ដួល​ហើយ អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ បាន​បែក​ខ្ចាត់​ខ្ចាយ​នៅ​លើ​ដី»។


ចូរនៅ​ស្ងៀម​ចុះ ឱ​ពួក​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ឱ​ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន​អើយ ពួក​អ្នក​នាំ​សារ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ


ឱ​នាង​ក្រមុំ ជា​កូន​នៃ​ក្រុង​បាប៊ី‌ឡូន​អើយ ចូរ​ចុះ​មក​អង្គុយ​នៅ​ធូលី​ដី ឪ​កូន​ស្រី​នៃ​សាសន៍​ខាល់ដេ​អើយ ចូរ​អង្គុយ​នៅ​ដី ឥត​មាន​បល្ល័ង្ក​ចុះ ដ្បិត​គេ​នឹង​លែង​ហៅ​អ្នក​ថា ជា​អ្នក​ល្វតល្វន់ ហើយ​ទន់​ភ្លន់​ទៀតហើយ។


អ្នក​ពោល​ថា ខ្ញុំ​នឹង​ធ្វើ​ជា​ម្ចាស់​ជា​ដរាប​ទៅ ហេតុ​នោះ​បាន​ជា​អ្នក​មិន​បាន យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ទាំង​នេះ ក៏​មិន​បាន​គិត​ដល់​ចុង​បំផុត​ដែរ។


យើង​នឹង​បំបាត់​សំឡេង​អរ​សប្បាយ សំឡេង​រីក‌រាយ សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង​ថ្មី សូរ​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ពី​ពួក​គេ។


ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ? ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​ភាំង​នៅ​ទី​នោះ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ។


ទី​ក្រុង​ដែល​ធ្លាប់​មាន មនុស្សច្រើនកុះករ ម្ដេច​ឥឡូវ​បែរ​ជានៅឯកោ ដូច​ជា​ស្ត្រី​មេម៉ាយ​ទៅ​វិញ ពី​ដើម​ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ ទៅ​ចំណុះ​គេ​វិញ។


ពួក​ចាស់​ទុំ​របស់​កូន​ស្រី​ស៊ីយ៉ូន​អង្គុយ​នៅ​ដី ឥត​មាន​មាត់​ក​អ្វី​ឡើយ គេ​បាន​បាច​ធូលី​ដី​លើ​ក្បាល ហើយ​ស្លៀក​សំពត់​ធ្មៃ។ ស្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡិម ដើរ​ឱន​មុខ​ទៅដី​យ៉ាង​អាម៉ាស់។


ឯ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គគង់​នៅ​ក្នុង​ព្រះ‌វិហារបរិសុទ្ធ​របស់​ព្រះ‌អង្គ​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះព្រះ‌អង្គ។


មនុស្ស​ទាំង‌ឡាយ​អើយ ចូរ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌អង្គ​បាន​តើន‌ឡើង ចេញ​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ហើយ។


គេ​ជា​រលក​សមុទ្រ​ដ៏​កំណាច ដែល​បក់​បោក​បែក​ពពុះ​ជា​សេចក្ដី​អាម៉ាស់ ជា​ផ្កាយ​វង្វេង​ទិស ដែល​បម្រុង​ឲ្យ​នៅ​ក្នុង​ទី​ងងឹត​សូន្យ​ឈឹង​អស់​កល្ប​ជា‌និច្ច។


ស្ត្រី​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ជា​ទី​ក្រុង​ដ៏​ធំ ដែល​មាន​អំណាច​លើ​ស្តេច​នានា​នៅ​ផែនដី»។


ក្រុង​នោះ​បាន​តម្កើង​ខ្លួន ហើយ​រស់​ដោយ​ឆើត‌ឆាយ​យ៉ាង​ណា នោះ​គេ​ក៏​ត្រូវ​វេទនា និង​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​គេ​គិត​ក្នុង​ចិត្ត​ថា "យើង​អង្គុយ​ជា​មហា‌ក្សត្រិយានី មិន​មែន​ជា​មេម៉ាយ​ទេ ហើយ​យើង​នឹង​មិន​ត្រូវ​សោក​សង្រេង​ឡើយ" ។


ព្រះ‌អង្គ​នឹង​គាំ‌ពារ​ជើង ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់ នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​កម្លាំង​បាន​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម