ដើម្បីស្ដាប់សំរែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង និងដើម្បីរំដោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត។
អេសាយ 42:22 - អាល់គីតាប ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់ ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ ត្រូវធ្លាក់ទៅក្នុងអន្ទាក់ ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។ ខ្មាំងសត្រូវបានប្លន់ពួកគេ តែគ្មាននរណារំដោះពួកគេឡើយ ខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេ តែគ្មាននរណាអើពើទាមទាររបស់ទាំងនោះ ឲ្យពួកគេវិញដែរ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនេះជាប្រជាជនដែលត្រូវគេប្លន់ និងរឹបជាន់យក; ពួកគេទាំងអស់គ្នាជាប់អន្ទាក់នៅក្នុងរូង ហើយត្រូវបានលាក់ទុកក្នុងទីឃុំឃាំង; ពួកគេបានទៅជារំពា គ្មានអ្នកណារំដោះឲ្យរួចឡើយ ក៏បានទៅជាជ័យភណ្ឌដែលគ្មានអ្នកណាថា៖ “ចូរប្រគល់ទៅវិញ” នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ នេះជាសាសន៍ដែលត្រូវគេប្លន់ ហើយរឹបយកទ្រព្យសម្បត្តិ គេសុទ្ធតែជាប់អន្ទាក់នៅក្នុងរូង ហើយក៏លាក់ទុកនៅក្នុងគុក គេសម្រាប់ជារំពា ឥតមានអ្នកណាដោះឲ្យរួច ហើយសម្រាប់ជារបឹប ឥតមានអ្នកណាថា ចូរប្រគល់ទៅឲ្យគេវិញនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់ ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ ត្រូវធ្លាក់ទៅក្នុងអន្ទាក់ ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។ ខ្មាំងសត្រូវបានប្លន់ពួកគេ តែគ្មាននរណារំដោះពួកគេឡើយ ខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេ តែគ្មាននរណាអើពើទាមទាររបស់ទាំងនោះ ឲ្យពួកគេវិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែសាសន៍នេះជាសាសន៍ ដែលត្រូវគេរឹបជាន់ ហើយប្លន់យក គេសុទ្ធតែជាប់អន្ទាក់នៅក្នុងរូង ហើយក៏លាក់ទុកនៅក្នុងគុក គេសំរាប់ជារំពា ឥតមានអ្នកណាដោះឲ្យរួច ហើយសំរាប់ជារបឹប ឥតមានអ្នកណាថា ចូរប្រគល់ទៅឲ្យគេវិញនោះឡើយ។ |
ដើម្បីស្ដាប់សំរែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង និងដើម្បីរំដោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត។
អស់អ្នកដែលបំភ្លេចយើងអើយ ចូររិះគិតឲ្យយល់សេចក្ដីនេះទៅ ក្រែងលោយើងបំផ្លាញអ្នករាល់គ្នា ហើយគ្មាននរណាអាចរំដោះ អ្នករាល់គ្នាបានឡើយ។
ស្រុកទេសរបស់អ្នករាល់គ្នាត្រូវហិនហោច ក្រុងរបស់អ្នករាល់គ្នាត្រូវភ្លើងឆេះអស់ ជនបរទេសប្លន់យកផលពីទឹកដី របស់អ្នករាល់គ្នានៅនឹងមុខ ដូចមានខ្មាំងមករាតត្បាត ឥតទុកអ្វីឲ្យនៅសល់ឡើយ
ព្រមទាំងធ្វើឲ្យពិភពលោកក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ និងកំទេចទីក្រុងនានា ហើយមិនដែលដោះលែងឈ្លើយសឹក ទាល់តែសោះនុ៎ះ?”។
ពួកគេបានចាត់ទូតរបស់ខ្លួនឲ្យជិះក្បូន ដែលធ្វើពីដើមកក់ ចុះតាមទន្លេនីល។ អ្នកនាំសារដ៏រហ័សអើយ ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍ ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប។ មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។
អ្នកដែលរត់គេចផុតពីការញ័ររន្ធត់ នឹងធ្លាក់ទៅក្នុងរណ្ដៅ អ្នកដែលឡើងផុតពីរណ្ដៅ នឹងជាប់អន្ទាក់។ ទ្វារមេឃបើកចំហ បង្អុរទឹកចុះមក ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
ទ្រង់នឹងប្រមូលអំណាចទាំងនោះ ដូចគេប្រមូលអ្នកទោសនៅក្នុងរណ្ដៅ ទ្រង់ឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀត ទើបទ្រង់ជំនុំជម្រះពួកគេ។
នៅឆ្នាំទីដប់បួននៃរជ្ជកាលស្តេចហេសេគា ស្តេចសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំ នៅស្រុកយូដា។
ក្នុងចំណោមអ្នករាល់គ្នា តើមាននរណា ត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ? ទៅអនាគត តើមាននរណា យកចិត្តទុកដាក់ស្ដាប់?
ប្រោសមនុស្សខ្វាក់ឲ្យបានភ្លឺ នាំជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុង ភាពងងឹត ឲ្យបានចេញរួចផង។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា “យើងនេះហើយដែលលើកស្តេចស៊ីរូសឡើង តាមសេចក្ដីសុចរិតរបស់យើង យើងពង្រាបផ្លូវទាំងប៉ុន្មានឲ្យស្តេចនោះ។ ស្តេចនោះនឹងសង់ក្រុងរបស់យើងឡើងវិញ ព្រមទាំងបើកឲ្យប្រជាជនរបស់យើង ដែលជាប់ជាឈ្លើយសឹកវិលមកស្រុកវិញ ដោយមិនបាច់បង់ពិន័យ ឬក៏ជូនសគុណអ្វីឡើយ”។
សំរែករបស់គេប្រៀបបាននឹងសំរែកសត្វសិង្ហ គេគ្រហឹមដូចជាកូនសិង្ហគ្រហឹម ចាប់រំពានាំយកទៅ គ្មាននរណាអាចមករំដោះ ឲ្យរួចបានឡើយ។
យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។
អ៊ីស្រអែលប្រៀបបាននឹងចៀមវង្វេង ដែលត្រូវហ្វូងសិង្ហដេញខាំ មុនដំបូង ស្ដេចស្រុកអាស្ស៊ីរីខាំអ៊ីស្រអែល បន្ទាប់មក នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ហែកស៊ី និងកំទេចឆ្អឹងអ៊ីស្រអែល។
នៅថ្ងៃទីម្ភៃប្រាំខែទីដប់ពីរក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលស្តេចយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលស្តេចអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូន ស្តេចអេវីល-មេរ៉ូដាក ដោះលែងស្តេចយ៉ូយ៉ាគីនឲ្យមានសេរីភាព។