Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 24:22 - អាល់គីតាប

22 ទ្រង់​នឹង​ប្រមូល​អំណាច​ទាំង​នោះ ដូច​គេ​ប្រមូល​អ្នក​ទោស​នៅ​ក្នុង​រណ្ដៅ ទ្រង់​ឃុំ​ពួក​គេ​ទុក។ ច្រើន​ឆ្នាំ​កន្លង​ទៅ​មុខ​ទៀត ទើប​ទ្រង់​ជំនុំ‌ជម្រះ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ពួកគេ​នឹង​ត្រូវបាន​ប្រមូល​ជាមួយគ្នា​ដូច​ឈ្លើយសឹក​ដែល​នៅក្នុង​គុកងងឹត ពួកគេ​នឹង​ត្រូវបាន​ឃុំ​ក្នុង​គុក ហើយ​ក្រោយមក​ជាយូរ​ថ្ងៃ ពួកគេ​នឹង​ត្រូវបាន​ដាក់ទោស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ ដែល​ប្រមូល​ទុក​ក្នុង​រណ្ដៅ ហើយ​នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះអង្គ​នឹង​ប្រមូល​អំណាច​ទាំង​នោះ ដូច​គេ​ប្រមូល​អ្នក​ទោស​នៅ​ក្នុង​រណ្ដៅ ព្រះអង្គ​ឃុំ​ពួក​គេ​ទុក។ ច្រើន​ឆ្នាំ​កន្លង​ទៅ​មុខ​ទៀត ទើប​ព្រះអង្គ​ជំនុំ‌ជម្រះ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គេ​នឹង​ត្រូវ​ប្រមូល​គ្នា​ដូច​ជា​ឈ្លើយ​ដែល​ប្រមូល​ទុក​ក្នុង​រំលុង ហើយ​នឹង​ត្រូវ​ឃុំ​នៅ​ក្នុង​គុក ក្រោយ​មក​ជា​យូរ​ថ្ងៃ គេ​ត្រូវ​រង​ទោស

សូមមើលជំពូក ចម្លង




អេសាយ 24:22
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ជាប់​ជា​ឈ្លើយ​សឹក ឬ​ស្លាប់​ដោយ​មុខ​ដាវ​ប៉ុណ្ណោះ ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​កំហឹង​របស់​ទ្រង់​នៅ​តែ​ពុំ​ទាន់​ស្ងប់​ដដែល គឺ​អុលឡោះ‌តាអាឡា​នៅ​តែ​លាត​ដៃ ចាំ​វាយ​ប្រដៅ​គេ​ជា‌និច្ច។


ពេល​នោះ គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​នៅ​ក្នុង​រូង​ភ្នំ គេ​នឹង​លាក់​ខ្លួន​ក្នុង​រូង​ដែល​នៅ​ក្រោម​ដី ដើម្បី​គេច​ឲ្យ​ផុត​ពី​កំហឹង របស់អុលឡោះ‌តាអាឡា ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ថ្កុំ‌ថ្កើង នៃ​សិរី‌រុង‌រឿង​របស់​ទ្រង់ នៅ​ពេល​ទ្រង់​ក្រោក​ឡើង ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​នៅ​លើ​ផែនដី។


មនុស្ស‌ម្នា​នៅ​លើ​ផែនដី​អើយ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​ញ័រ​រន្ធត់ ធ្លាក់​រណ្ដៅ និង​ជាប់​អន្ទាក់​មិន​ខាន!


ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់ ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ហើយ​ត្រូវ​គេ​ឃុំ‌ឃាំង​ទាំង​អស់​គ្នា។ ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេ តែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយ ខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេ តែ​គ្មាន​នរណា​អើពើ​ទាម‌ទារ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​វិញ​ដែរ។


នៅ​ពេល​អនាគត គឺ​នៅ​គ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​ចាត់​អ្នក​ឲ្យ​ចេញ​ទៅ​ច្បាំង​យក​ស្រុក​អ៊ីស្រ‌អែល។ ប្រជា‌ជន​នៅ​ស្រុក​នោះ​បាន​គេច​ផុត​ពី​មុខ​ដាវ ហើយ​ចាក​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ជា​ច្រើន មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ភ្នំ​នានា​នៃ​ស្រុក​អ៊ីស្រ‌អែល ជា​កន្លែង​ដ៏​ស្ងាត់​ជ្រងំ​យូរ​ឆ្នាំ​មក​ហើយ។ ក្រោយ​ពេល​ចាក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា​មក ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត​ទាំង​អស់​គ្នា​ក្នុង​ស្រុក​របស់​ខ្លួន។


ចំណែក​ឯ​អ្នក​វិញ ដោយ​យល់​ដល់​ឈាម​នៃ សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក យើង​នឹង​ដោះ​លែង​ប្រជា‌ជន​របស់​អ្នក ដែល​ជាប់​ទោស ឲ្យ​រួច​ពី​រណ្ដៅ​ដែល​គ្មាន​ទឹក។


អ្នក​ទោស​ដែល​ពោរ‌ពេញ​ទៅ​ដោយ សេចក្ដី​សង្ឃឹម​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​ដែល មាន​កំពែង​ដ៏​រឹង‌មាំ​វិញ​ចុះ! ថ្ងៃ​នេះ យើង​ប្រកាស​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខាត​បង់ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​មួយ​ជា​ពីរ។


ម៉ាឡា‌អ៊ីកាត់​នោះ​បាន​ចាប់​នាគ​មក​ចង​ទុក​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។ នាគ​នោះ​ជា​ពស់​ពី​បុរាណ ជា​អ៊ីព្លេស និង​ជា​ហ្សៃតន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម