អេសាយ 36:1 - អាល់គីតាប1 នៅឆ្នាំទីដប់បួននៃរជ្ជកាលស្តេចហេសេគា ស្តេចសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំ នៅស្រុកយូដា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 នៅឆ្នាំទីដប់បួននៃរជ្ជកាលរបស់ព្រះបាទហេសេគា សានហេរីបស្ដេចនៃអាស្ស៊ីរីបានឡើងមកទាស់នឹងអស់ទាំងទីក្រុងដ៏រឹងមាំនៃយូដា ហើយចាប់យកទីក្រុងទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 នៅឆ្នាំទីដប់បួន ក្នុងរាជ្យស្តេចហេសេគា ព្រះបាទសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទហេសេគា ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំ នៅស្រុកយូដា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯនៅឆ្នាំទី១៤ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា សូមមើលជំពូក |
ស្តេចស្រុកអាស្ស៊ីរីបានចាត់មេទ័ព មេបញ្ជាការ និងអ្នកបម្រើផ្ទាល់របស់ស្តេច ពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបស្តេចហេសេគានៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ ពួកគេឡើងមកដល់ក្រុងយេរូសាឡឹម។ ពេលមកដល់ ពួកគេឈរនៅក្បែរព្រែកជីកដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ