Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 52:31 - អាល់គីតាប

31 នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ​ខែ​ទី​ដប់‌ពីរ​ក្នុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌ពីរ ដែល​ស្តេច​យ៉ូយ៉ា‌គីន ជា​ស្ដេច​ស្រុក​យូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ស្តេច​អេវីល-‌មេរ៉ូ‌ដាក ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ស្តេច​អេវីល-‌មេរ៉ូ‌ដាក ដោះ​លែង​ស្តេច​យ៉ូយ៉ា‌គីន​ឲ្យ​មាន​សេរី‌ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 នៅ​ឆ្នាំ​ទី​សាម​សិប​ប្រាំពីរ ដែល​យេហូយ៉ាគីន ជា​ស្តេច​យូដា​នៅ​ជា​ឈ្លើយ គឺ​នៅ​ថ្ងៃ​ម្ភៃប្រាំ ខែ​ទីដប់​ពីរ នោះ​អេវីល-មេរ៉ូដាក ស្តេច​បាប៊ីឡូន​ក៏​លើក​មុខ​យ៉ូយ៉ាគីន ជា​ស្តេច​យូដា នៅ​ឆ្នាំ​ទី​មួយ​នៃ​រាជ្យ​ទ្រង់ ហើយ​ដោះ​ទ្រង់​ឲ្យ​រួច​ចេញ​ពី​គុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ​ខែ​ទី​ដប់‌ពីរ​ក្នុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌ពីរ ដែល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​ស្ដេច​ស្រុក​យូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក ដោះ​លែង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ឲ្យ​មាន​សេរី‌ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 លុះ​ដល់​ឆ្នាំ​ទី​៣៧ ដែល​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជា​ឈ្លើយ គឺ​នៅ​ថ្ងៃ​២៥​ខែ​ផល្គុណ នោះ​អេវីល-មេរ៉ូដាក ស្តេច​បាប៊ីឡូន​ក៏​លើក​មុខ​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​ឡើង នៅ​ក្នុង​ឆ្នាំ​ទី​១​នៃ​រាជ្យ​ទ្រង់ ហើយ​ដោះ​ទ្រង់​ឲ្យ​រួច​ចេញ​ពី​គុក

សូមមើលជំពូក ចម្លង




យេរេមា 52:31
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បី​ថ្ងៃ​ទៀត ស្តេច​ហ្វៀរ៉អ៊ូន​នឹង​លើក​កិត្តិយស​អ្នក​ឡើង ហើយ​តែង​តាំង​អ្នក ឲ្យ​បំពេញ​មុខ​ងារ​របស់​អ្នក​ឡើង​វិញ គឺ​អ្នក​នឹង​ជូន​ពែង​ស្រា​ទៅ​ស្តេច ដូច​អ្នក​ធ្លាប់​ធ្វើ​កាល​ពី​មុន។


បី​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​បុណ្យ​ចំរើន​អាយុ​ស្តេច​ហ្វៀរ៉អ៊ូន ស្តេច​បាន​ជប់​លៀង​ក្រុម​មន្ត្រី​របស់​ស្តេច។ ពេល​នោះ ស្តេច​បាន​ឲ្យ​គេ​ដោះ​លែង​មហា‌តលឹក​ទាំង​ពីរ​នៅ​មុខ​មន្ត្រី​ទាំង​អស់។


អុលឡោះ​ទម្លាក់​មនុស្ស​មាន​អំនួត តែ​ទ្រង់​សង្គ្រោះ​មនុស្ស​ទន់‌ទាប។


ទ្រង់​លើក​មុខ​ខ្ញុំ​ឡើង​ឲ្យ​ខ្ពស់​ជាង ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​គូរបាន​នៅ​ក្នុង​ជំរំ​សក្ការៈ របស់​ទ្រង់ ទាំង​ស្រែក​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង​គីតាបសាបូរ ជូន​អុលឡោះ‌តាអាឡា។


ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ខែល​ការពារ​ខ្ញុំ ទ្រង់​ផ្តល់​សិរី​រុង​រឿង​ឲ្យ​ខ្ញុំ និង​ប្រោស​ឲ្យ​ខ្ញុំ​ងើប​មុខ​ឡើង​វិញ​បាន។


ចិត្ត​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ដៃ​របស់អុលឡោះ‌តាអាឡា ទ្រង់​ផ្អៀង​ដៃ​ទៅ​ខាង​ណា ទឹក​ហូរ​ទៅ​ខាង​នោះ។


ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ស្តេច​សេដេ‌គា បុត្រ​របស់​ស្តេច​យ៉ូសៀស ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ជំនួស​ស្ដេច​យេកូ‌នា ជា​បុត្រ​របស់​ស្តេច​យេហូ‌យ៉ាគីម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម