អស់មួយជីវិត ខ្ញុំច្រៀងតម្កើងអុលឡោះតាអាឡា! ខ្ញុំនឹងច្រៀង គីតាបសាបូរជូនម្ចាស់របស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានជីវិត!
អេសាយ 38:20 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ ទ្រង់បានសង្គ្រោះខ្ញុំ យើងខ្ញុំនឹងប្រគំតូរ្យតន្ត្រី នៅក្នុងដំណាក់របស់ទ្រង់ ជារៀងរាល់ថ្ងៃ អស់មួយជីវិតយើងខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ ដូច្នេះពួកយើងនឹងលេងភ្លេងដោយគ្រឿងតន្ត្រីមានខ្សែ នៅដំណាក់របស់ព្រះយេហូវ៉ា ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ពួកយើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាសង្គ្រោះទូលបង្គំ ហើយយើងខ្ញុំនឹងច្រៀងតាមប្រដាប់ភ្លេងមានខ្សែ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដរាបអស់មួយជីវិតរបស់យើងខ្ញុំ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ព្រះអង្គបានសង្គ្រោះទូលបង្គំ យើងខ្ញុំនឹងប្រគំតូរ្យតន្ត្រី នៅក្នុងព្រះដំណាក់របស់ព្រះអង្គ ជារៀងរាល់ថ្ងៃ អស់មួយជីវិតយើងខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់ជួយសង្គ្រោះទូលបង្គំ ដូច្នេះ យើងខ្ញុំនឹងច្រៀងបទរបស់ទូលបង្គំ តាមប្រដាប់ភ្លេងមានខ្សែ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដរាបដល់អស់១អាយុនៃយើងខ្ញុំ។ |
អស់មួយជីវិត ខ្ញុំច្រៀងតម្កើងអុលឡោះតាអាឡា! ខ្ញុំនឹងច្រៀង គីតាបសាបូរជូនម្ចាស់របស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានជីវិត!
ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱម្ចាស់នៃខ្ញុំអើយ ខ្ញុំសូមលើកតម្កើងទ្រង់! ខ្ញុំសូមសរសើរតម្កើងនាម របស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ!
ខ្ញុំសរសើរតម្កើងទ្រង់ជារៀងរាល់ថ្ងៃ ខ្ញុំកោតសរសើរនាម របស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ!
ខ្ញុំនឹងសរសើរតម្កើងអុលឡោះតាអាឡាអស់មួយជីវិត ខ្ញុំនឹងច្រៀង គីតាបសាបូរជូនកិត្តិនាម អុលឡោះជាម្ចាស់របស់ខ្ញុំក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។
ចូរសរសើរតម្កើងទ្រង់ ដោយវាយក្រាប់ និងរាំរបាំ! ចូរសរសើរតម្កើងទ្រង់ ដោយវាយឃឹម និងផ្លុំខ្លុយ!
មនុស្សសុចរិតអើយ ចូរនាំគ្នា អបអរលើកតម្កើងអុលឡោះតាអាឡា! មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចកោតសរសើរទ្រង់។
ចូរលើកតម្កើងអុលឡោះតាអាឡា ដោយសំឡេងពិណ ចូរច្រៀង គីតាបសាបូរទ្រង់ ទាំងលេងចាប៉ីខ្សែដប់កំដរផង។
ឱអុលឡោះអើយ មនុស្សម្នាបានឃើញក្បួនជ័យជំនះរបស់ទ្រង់ ក្បួនជ័យជំនះរបស់អុលឡោះ ជាស្តេចរបស់ខ្ញុំ ចូលទៅក្នុងទីសក្ការៈ
មានអ្នកចំរៀងដើរនៅខាងមុខ និងអ្នកភ្លេងដើរនៅខាងក្រោយ ហើយនៅកណ្ដាលមានពួកយុវនារី នាំគ្នាវាយក្រាប់។
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
រីឯខ្ញុំវិញ ខ្ញុំនឹងយកគូរបាន មកជូនទ្រង់ ទាំងច្រៀងអរគុណទ្រង់ផង។ ខ្ញុំនឹងជូនជំនូន ស្របតាមពាក្យដែលខ្ញុំបានទូរអា ដ្បិតមានតែអុលឡោះតាអាឡាទេ ដែលសង្គ្រោះខ្ញុំ»។
អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ ទ្រង់ប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស ទ្រង់ប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចំរៀង ប្រគំដោយតន្ត្រីដែលមានខ្សែ។