ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ រហូតដល់ទឹកដីសាប់យូឡូន តែប្រជាជនសើចចំអក និងប្រមាថមើលងាយពួកគេ។
អេសាយ 28:22 - អាល់គីតាប ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល បានប្រាប់ឲ្យខ្ញុំដឹងថា ទ្រង់សម្រេចរំលាយស្រុកនេះទាំងមូលរួចហើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះឥឡូវនេះ កុំចំអកឡកឡឺយឡើយ ក្រែងលោចំណងរបស់អ្នករាល់គ្នាកាន់តែតឹងឡើង ដ្បិតខ្ញុំបានឮពីព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារថា ការបំផ្លាញត្រូវបានសម្រេចទាស់នឹងផែនដីទាំងមូលហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នករាល់គ្នាកុំធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសម្រេចឲ្យមានការបំផ្លាញផែនដីទាំងមូលហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិតព្រះជាអម្ចាស់នៃពិភពទាំងមូល បានប្រាប់ឲ្យខ្ញុំដឹងថា ព្រះអង្គសម្រេចរំលាយស្រុកនេះទាំងមូលរួចហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសំរេចឲ្យមានការបំផ្លាញនៅគ្រប់លើផែនដីហើយ។ |
ពួកអ្នកនាំសារធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ក្នុងទឹកដីអេប្រាអ៊ីម និងម៉ាណាសេ រហូតដល់ទឹកដីសាប់យូឡូន តែប្រជាជនសើចចំអក និងប្រមាថមើលងាយពួកគេ។
ពេលនោះអុលឡោះតាអាឡានាំកងទ័ពរបស់ស្តេចស្រុកអាស្ស៊ីរី ឲ្យមកវាយប្រហារជនជាតិយូដា ហើយចាប់បានស្តេចម៉ាណាសេដាក់កន្លុះ និងដាក់ខ្នោះលង្ហិនយ៉ាងជាប់នាំទៅក្រុងបាប៊ីឡូន។
ប៉ុន្តែ ពួកគេបែរជាប្រមាថអ្នកដែលទ្រង់ចាត់ឲ្យទៅ ពួកគេមើលងាយបន្ទូលរបស់ទ្រង់ ព្រមទាំងប្រមាថពួកណាពី រហូតធ្វើឲ្យទ្រង់ខឹងទាស់នឹងប្រជារាស្ត្ររបស់ទ្រង់យ៉ាងខ្លាំង មិនអាចប្រែប្រួលបាន។
ស្តេចហ្វៀរ៉អ៊ូនហៅម៉ូសា និងហារូន ហើយបានប្រាប់ថា៖ «ចូរធ្វើគូរបានជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។
អ្នកដែលរឹងរូស មិនព្រមទទួលការស្ដីប្រដៅ នឹងត្រូវវិនាសភ្លាម គ្មានអ្វីជួយបានឡើយ។
ពេលអុលឡោះតាអាឡាបញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ទ្រង់នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយទ្រង់នឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយប្ញកខ្ពស់
ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់សំឡេងរបស់ខ្ញុំ ចូរត្រងត្រាប់ស្ដាប់ពាក្យរបស់ខ្ញុំ!
ខ្ញុំពុំបានអង្គុយសប្បាយរួមជាមួយ ពួកលេងសើចឡើយ គឺទ្រង់បង្ខំខ្ញុំឲ្យនៅដាច់ឡែកពីគេ ដ្បិតខ្ញុំពោរពេញដោយកំហឹង រួមជាមួយទ្រង់ដែរ។
អុលឡោះតាអាឡាអើយ! ទ្រង់បានលួងលោមខ្ញុំ ហើយខ្ញុំក៏យល់ព្រមតាម ទ្រង់បានបង្ខំខ្ញុំ ហើយទ្រង់ក៏បានឈ្នះខ្ញុំ។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នា សើចចំអក និងប្រមាថមាក់ងាយខ្ញុំ។
ស្រុកនេះទាំងមូលនឹងត្រូវអន្តរាយ វិនាសហិនហោច ហើយប្រជាជាតិទាំងនោះនឹងទៅជាចំណុះស្ដេចស្រុកបាប៊ីឡូន អស់រយៈពេលចិតសិបឆ្នាំ។
ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្ដេចយកកន្ត្រៃរបស់ស្មៀនស្តេចមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្ដេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។
បន្ទាប់មក ស្ដេចនេប៊ូក្នេសាឲ្យគេចាក់ភ្នែករបស់ស្តេចសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំទៅស្រុកបាប៊ីឡូន។
ទ្រង់ប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្ត យកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំ ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ។ អុលឡោះបានប្រគល់ខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។
យេរូសាឡឹមអើយ នៅគ្រាយើងដាក់ទោសអ្នក តើអ្នកមានកម្លាំងកាយ កម្លាំងចិត្តទ្រាំទ្របានឬទេ? យើងជាអុលឡោះតាអាឡា យើងនិយាយយ៉ាងណា យើងសម្រេចយ៉ាងនោះ។
តើអ្នករាល់គ្នាគិតគូរគម្រោងការអ្វី ប្រឆាំងនឹងអុលឡោះតាអាឡា? ទ្រង់នឹងបំផ្លាញខ្មាំងរបស់អ្នករាល់គ្នា ឲ្យវិនាសសូន្យ គឺទ្រង់មិនទុកឲ្យពួកគេសង្កត់សង្កិន អ្នករាល់គ្នាទៀតឡើយ។
គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។
កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកឲ្យ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។