អុលឡោះតាអាឡាប្រទានអំណាច ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះតាអាឡាប្រទានពរឲ្យប្រជារាស្ត្រ របស់ទ្រង់មានសន្តិភាព។
អេសាយ 26:12 - អាល់គីតាប អុលឡោះតាអាឡាអើយ! ទ្រង់ប្រទានឲ្យយើងខ្ញុំបានសុខសាន្ត អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត ទ្រង់ធ្វើឲ្យបានសម្រេចទាំងអស់។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងសេចក្ដីសុខសាន្តឡើងសម្រាប់យើងខ្ញុំ ដ្បិតព្រះអង្គក៏បានធ្វើសម្រាប់យើងខ្ញុំនូវអស់ទាំងកិច្ចការរបស់យើងខ្ញុំដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងឲ្យមានសេចក្ដីសុខសម្រាប់យើងខ្ញុំ ដ្បិតកិច្ចការទាំងប៉ុន្មានដែលយើងខ្ញុំធ្វើ គឺព្រះអង្គដែលបានសម្រេចការនោះឲ្យយើងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រទានឲ្យយើងខ្ញុំបានសុខសាន្ត អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត ព្រះអង្គធ្វើឲ្យបានសម្រេចទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងតាំងឲ្យមានសេចក្ដីសុខសំរាប់យើងខ្ញុំ ដ្បិតអស់ទាំងការដែលយើងខ្ញុំធ្វើ នោះគឺជាទ្រង់ដែលបានសំរេចការនោះឲ្យយើងខ្ញុំ |
អុលឡោះតាអាឡាប្រទានអំណាច ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះតាអាឡាប្រទានពរឲ្យប្រជារាស្ត្រ របស់ទ្រង់មានសន្តិភាព។
ខ្ញុំបានស្រែករកអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត គឺអុលឡោះដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។
ពីសូរ៉កា សូមទ្រង់ប្រទានការសង្គ្រោះមកខ្ញុំ សូមទ្រង់វាយប្រហារអស់អ្នក ដែលបៀតបៀនខ្ញុំ - សម្រាក សូមអុលឡោះសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្ររបស់ទ្រង់។
អុលឡោះពេញចិត្ត ឲ្យអ្នកមានកម្លាំងខ្លាំងពូកែ។ ឱអុលឡោះអើយ សូមបង្ហាញអំណាចរបស់ទ្រង់ ដូចទ្រង់តែងតែជួយយើងខ្ញុំ
អុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ សូមសំដែងសេចក្ដីស្រឡាញ់ចំពោះយើងខ្ញុំផង សូមជួយឲ្យកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួន ពិតមែនហើយ សូមជួយឲ្យកិច្ចការរបស់យើងខ្ញុំ បានខ្ជាប់ខ្ជួនរហូតតទៅ។
ទ្រង់ប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍ ដល់ប្រជាជាតិនេះ ព្រោះគេមានជំហររឹងប៉ឹង ហើយផ្ញើជីវិតលើទ្រង់។
បើគេចូលមកជ្រកកោននឹងយើង ហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើង នោះយើងនឹងផ្ដល់សេចក្ដីសុខសាន្តឲ្យគេ។
ដ្បិតពេលណាកូនចៅរបស់គេឃើញ កិច្ចការដ៏អស្ចារ្យដែលយើងនឹងប្រព្រឹត្ត ចំពោះពួកគេ នោះពួកគេនឹងទទួលស្គាល់ នាមដ៏វិសុទ្ធរបស់យើង ពួកគេនឹងទទួលស្គាល់ថា យើងជាម្ចាស់ដ៏វិសុទ្ធរបស់យ៉ាកកូប ហើយពួកគេនឹងកោតខ្លាចយើង ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។
ប្រជាជនរបស់យើងនឹងរស់នៅ ក្នុងកន្លែងស្ងប់ស្ងាត់ គេអាស្រ័យនៅកន្លែងសាន្តត្រាណ ហើយសម្រាកនៅកន្លែងសុខក្សេមក្សាន្ត។
អ្នកធ្វើដំណើររហូតទាល់តែនឿយហត់ តែអ្នកមិនព្រមឈប់ទេ គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។
អុលឡោះតាអាឡាមានបន្ទូលថា យើងនឹងដាក់ពាក្យសរសើរតម្កើង នៅក្នុងមាត់ពួកគេ។ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់ អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត យើងនឹងប្រោសពួកគេឲ្យ បានជាសះស្បើយមែន!
ដ្បិតមានបុត្រមួយនាក់ប្រសូតមក សម្រាប់យើង អុលឡោះបានប្រទានបុត្រាមួយនាក់ មកឲ្យយើងហើយ។ បុត្រានោះទទួលអំណាចគ្រប់គ្រង គេនឹងឲ្យនាមថា: “ម្ចាស់ដ៏គួរស្ងើចសរសើរ ម្ចាស់ប្រកបដោយប្រាជ្ញាញាណ ម្ចាស់ដ៏មានអំណាច បិតាដ៏នៅអស់កល្បអស់កល្បជានិច្ច ម្ចាស់នៃសេចក្ដីសុខសាន្ត”។
ប៉ុន្តែ យើងនឹងព្យាបាលមុខរបួសរបស់គេឲ្យបានជាទាំងស្រុង យើងនឹងប្រោសពួកគេឲ្យបានជា យើងនឹងផ្ដល់សេចក្ដីសុខសាន្ត និងសន្តិសុខមកលើពួកគេយ៉ាងបរិបូណ៌។
ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលពួកគេរស់នៅជាមួយ។ យើងបានសំដែងឲ្យជនជាតិអ៊ីស្រអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះ ដោយនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
យើងនឹងប្រោះទឹកដ៏វិសុទ្ធលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានបរិសុទ្ធ។ យើងនឹងជម្រះអ្នករាល់គ្នាឲ្យបានស្អាតបរិសុទ្ធ ផុតពីអំពើសៅហ្មងទាំងឡាយ លែងឲ្យអ្នករាល់គ្នាពេញចិត្តនឹងព្រះក្លែងក្លាយទាំងប៉ុន្មាន។
សូមអុលឡោះតាអាឡាសំដែងចិត្តសប្បុរស ចំពោះអ្នក និងប្រទានឲ្យអ្នកបានប្រកបដោយសេចក្តីសុខសាន្ត”។
ខ្ញុំទុកសេចក្ដីសុខសាន្ដឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្ដរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្ដដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្ដដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ដ កុំភ័យខ្លាចឲ្យសោះ។
យើងជាស្នាដៃដែលអុលឡោះបានបង្កើតមក ក្នុងអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីឲ្យយើងប្រព្រឹត្ដអំពើល្អដែលទ្រង់បានបម្រុងទុកជាមុនសម្រាប់ឲ្យយើងប្រព្រឹត្ដតាម។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ជូនចិត្តគំនិតដល់ទ្រង់ ដើម្បីឲ្យអ្នកស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។
អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។