អុលឡោះតាអាឡាជាម្ចាស់លើអ្វីៗទាំងអស់ ទ្រង់មានបន្ទូលកោះហៅ ផែនដីទាំងមូល ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច
អេសាយ 18:3 - អាល់គីតាប អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង ចូរនាំគ្នាស្ដាប់កុំបីខាន។ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលរស់នៅពិភពលោក និងពួកអ្នកដែលរស់នៅផែនដីអើយ កាលណាមានលើកទង់សញ្ញាឡើងនៅលើភ្នំ នោះអ្នករាល់គ្នានឹងឃើញ! កាលណាមានផ្លុំស្នែងឡើង នោះអ្នករាល់គ្នានឹងឮ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សទាំងឡាយដែលនៅក្នុងលោកីយ និងពួកអ្នកដែលអាស្រ័យនៅផែនដីអើយ កាលណាដំឡើងទង់មួយឡើងនៅលើភ្នំនោះចូរមើលចុះ ហើយកាលណាផ្លុំត្រែឡើងនោះចូរស្តាប់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង ចូរនាំគ្នាស្ដាប់កុំបីខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមនុស្សទាំងឡាយដែលនៅក្នុងលោកីយ នឹងពួកអ្នកដែលអាស្រ័យនៅផែនដីអើយ កាលណាដំឡើងទង់១ឡើងនៅលើភ្នំ នោះចូរមើលចុះ ហើយកាលណាផ្លុំត្រែឡើង នោះចូរស្តាប់ដែរ។ |
អុលឡោះតាអាឡាជាម្ចាស់លើអ្វីៗទាំងអស់ ទ្រង់មានបន្ទូលកោះហៅ ផែនដីទាំងមូល ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច
ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតអុលឡោះតាអាឡាមានបន្ទូលថា៖ យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន យើងបានអប់រំពួកវា តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
ទ្រង់នឹងលើកទង់មួយ ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា ទ្រង់នឹងប្រមែប្រមូលជនជាតិអ៊ីស្រអែល ដែលគេកៀរយកទៅ ហើយនាំជនជាតិយូដាដែលបែកខ្ញែកគ្នា ទៅពាសពេញសកលលោកទាំងមូល ឲ្យវិលត្រឡប់មកវិញ។
«ចូរលើកទង់សញ្ញាមួយ នៅលើភ្នំមួយដែលគ្មានដើមឈើ ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។
ចូរស្ដាប់ស្នូរសន្ធឹកដ៏គគ្រឹកគគ្រេងនៅតាមភ្នំ ដូចសំឡេងមហាជនយ៉ាងច្រើនកុះករ គឺជាសំឡេងរបស់ប្រជាជាតិនៃរាជាណាចក្រ ជាច្រើនឥតគណនាដែលមកជួបជុំគ្នា។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ត្រួតពលដែលត្រៀមខ្លួនទៅច្បាំង។
ឱអុលឡោះតាអាឡាអើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ទ្រង់កំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលទ្រង់ការពារ ប្រជារាស្ដ្ររបស់ទ្រង់។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។
ស្ដេចរបស់ពួកគេនឹងរត់ទៅ ទាំងភ័យញាប់ញ័រ មេទ័ពរបស់ពួកគេនឹងញ័ររន្ធត់ នៅមុខទង់ជ័យរបស់ទ្រង់។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា ដែលប្រជាជនគោរពបម្រើនៅភ្នំស៊ីយ៉ូន ហើយដុតជំនូនជូនទ្រង់ នៅក្រុងយេរូសាឡឹម។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា យើងលើកទង់របស់យើងឡើង ឲ្យប្រជាជនទាំងឡាយឃើញ គេនឹងបីកូនប្រុសៗរបស់អ្នក ហើយកូនស្រីៗរបស់អ្នកជិះនៅលើស្មា នាំត្រឡប់មកវិញ។
ទ្រង់លើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិ ដែលនៅឆ្ងាយៗ ទ្រង់ធ្វើសញ្ញាហៅពួកគេ ពីស្រុកដាច់ស្រយាលនៃផែនដី ពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
នៅគ្រានោះអុលឡោះតាអាឡានឹងហៅហ្វូងរុយ ដែលនៅខាងចុងជ្រោយទន្លេនីល និងហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី
ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ! ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ! ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ! ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាត មិនី និងអ័សក្នាស មកច្បាំងនឹងក្រុងនេះ! ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ព ចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប!
ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់! ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ ចូរយកចិត្តទុកដាក់ស្ដាប់! អុលឡោះតាអាឡាជាម្ចាស់ចោទប្រកាន់អ្នករាល់គ្នា ពីទីសក្ការៈដ៏វិសុទ្ធរបស់ទ្រង់។
ភ្នំធំទាំងឡាយអើយ ចូរស្ដាប់ពាក្យបណ្ដឹងរបស់អុលឡោះតាអាឡា! គ្រឹះនៃផែនដីដែលមិនចេះរង្គើអើយ! ចូរស្ដាប់ពាក្យបណ្ដឹងដែលអុលឡោះតាអាឡា ចោទប្រកាន់អ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់៖
អុលឡោះតាអាឡាបន្លឺសំឡេងទៅកាន់អ្នកក្រុង ទ្រង់នឹងសង្គ្រោះអស់អ្នកដែលកោតខ្លាច នាមរបស់ទ្រង់។ ទ្រង់មានបន្ទូលថា៖ «អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ ចូរនាំគ្នាស្ដាប់!
អុលឡោះតាអាឡានឹងលេចមក ស្ថិតនៅពីលើពួកគេ ព្រួញរបស់ទ្រង់ប្រៀបបាននឹងផ្លេកបន្ទោរ អុលឡោះតាអាឡាជាម្ចាស់នឹងផ្លុំស្នែង ទ្រង់នឹងទៅមុខក្នុងព្យុះសង្ឃរា ដែលបក់មកពីទិសខាងត្បូង។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាឃើញ ត្រចៀកអ្នករាល់គ្នាស្ដាប់ឮ!