អេសាយ 13:2 - អាល់គីតាប2 «ចូរលើកទង់សញ្ញាមួយ នៅលើភ្នំមួយដែលគ្មានដើមឈើ ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ចូរលើកទង់សញ្ញាមួយនៅលើភ្នំត្រងិល ហើយបន្លឺសំឡេងទៅពួកគេ ចូរបក់ដៃ ដើម្បីឲ្យពួកគេបានចូលទៅតាមខ្លោងទ្វាររបស់ពួកអភិជន! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ចូរលើកទង់មួយសម្រាប់អ្នករាល់គ្នា នៅលើភ្នំត្រងិលចុះ ចូរបន្លឺសំឡេងឡើង ហើយបោយដៃហៅ ដើម្បីឲ្យគេបានចូលទៅ តាមទ្វាររបស់ពួកមនុស្សដ៏មានត្រកូលខ្ពស់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 «ចូរលើកទង់សញ្ញាមួយ នៅលើភ្នំមួយដែលគ្មានដើមឈើ ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ចូរលើកទង់១សំរាប់ឯងរាល់គ្នា នៅលើភ្នំត្រងិលចុះ ចូរបន្លឺសំឡេងឡើង ហើយបោយដៃហៅ ដើម្បីឲ្យគេបានចូលទៅតាមទ្វាររបស់ពួកមនុស្សដ៏មានត្រកូលខ្ពស់ សូមមើលជំពូក |
«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេដឹង ចូរលើកទង់សញ្ញាឡើង! ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ! ចូរប្រកាសថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ! ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។