Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:16 - អាល់គីតាប

16 រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ព្រោះ​ភ្នែក​អ្នក​រាល់​គ្នា​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្ដាប់​ឮ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ប៉ុន្តែ​ភ្នែក​របស់អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​បាន​មើលឃើញ​; ត្រចៀក​របស់អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​បាន​ស្ដាប់ឮ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ភ្នែក​របស់​អ្នក​រាល់គ្នា​មាន​ពរ​ណាស់​ ដ្បិត​បាន​មើល​ឃើញ​ ហើយ​ត្រចៀក​ក៏​ដូច្នេះ​ដែរ​ ដ្បិត​បាន​ស្ដាប់​ឮ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 តែ​អ្នក​រាល់​គ្នា​វិញ​មាន​ពរ​ហើយ ដ្បិត​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្តាប់​ឮ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ព្រោះ​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្ដាប់​ឮ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្តាប់​ឮ

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន កូន​យូនើស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន​អ្នក​ដឹង​សេចក្ដី​នេះ មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍ទេ គឺ​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ដែល​នៅ​សូរ៉កា​បាន​សំដែង​ឲ្យ​អ្នក​ដឹង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​ជឿ​មក​ពី​អ្នក​បាន​ឃើញ​ខ្ញុំ អ្នក​ណា​ជឿ ដោយ​ឥត​បាន​ឃើញ​សោះ អ្នក​នោះ​មាន​សុភមង្គល​ហើយ!»។


ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​អ៊ីព្លេស‌ហ្សៃតន បែរ​មក​រក​អុលឡោះ​វិញ ព្រម​ទាំង​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម