ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “បៀរសេបា” ដ្បិតនៅកន្លែងនោះហើយ ដែលគាត់ទាំងពីរបានស្បថនឹងគ្នា ទៅវិញទៅមក។
អេម៉ុស 5:5 - អាល់គីតាប កុំទៅបេតអែល កុំទៅគីលកាល កុំទៅបៀរសេបាឡើយ ដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅ ជាឈ្លើយទាំងអស់គ្នា រីឯបេតអែល នឹងត្រូវគេបំផ្លាញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំស្វែងរកបេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឆ្លងទៅបៀរ-សេបាដែរ ដ្បិតគីលកាលប្រាកដជានឹងត្រូវនាំទៅជាឈ្លើយ ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំទៅបេតអែល កុំទៅគីលកាល កុំទៅបៀរសេបាឡើយ ដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅ ជាឈ្លើយទាំងអស់គ្នា រីឯបេតអែលដែលជាដំណាក់របស់ព្រះជាម្ចាស់ នឹងក្លាយទៅដំណាក់ទុច្ចរិត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យរកដល់បេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឲ្យរំលងទៅដល់បៀរ-សេបាដែរ ពីព្រោះគីលកាលនឹងត្រូវទៅជាឈ្លើយពិត ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ |
ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “បៀរសេបា” ដ្បិតនៅកន្លែងនោះហើយ ដែលគាត់ទាំងពីរបានស្បថនឹងគ្នា ទៅវិញទៅមក។
អ៊ីព្រហ៊ីមបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយគាត់គោរពបម្រើអុលឡោះដ៏នៅអស់កល្បជានិច្ច ដោយហៅថា អុលឡោះតាអាឡា។
អ៊ីសាហាក់ដាក់ឈ្មោះអណ្តូងនោះថា “សេបា” ហេតុនេះហើយបានជាគេហៅក្រុងនោះថា “បៀរសេបា” រហូតមកទល់សព្វថ្ងៃ។
ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយជម្រាបទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។
ស្តេចកោះហៅអ៊ីមុាំទាំងអស់ ពីក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ស្តេចបានបំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ចាប់ពីក្រុងកេបារហូតដល់បៀរសេបា ជាកន្លែងដែលអ៊ីមុាំទាំងនោះធ្លាប់ដុតគ្រឿងក្រអូប។ ស្តេចក៏រំលំកន្លែងសក្ការៈនៅតាមទ្វារក្រុងយេរូសាឡឹម ដូចជាកន្លែងសក្ការៈដែលស្ថិតនៅខាងឆ្វេងទ្វារយ៉ូស្វេ ជាអភិបាលក្រុង។
អុលឡោះតាអាឡារំលំផែនការរបស់ប្រជាជាតិនានា! ទ្រង់រំលាយគម្រោងការរបស់ ប្រជាជនទាំងឡាយ។
ស្ដេចដែលកាន់អំណាចផ្ដាច់ការ នឹងត្រូវវិនាសសូន្យ ហើយអ្នកដែលមើលងាយអុលឡោះ ក៏នឹងសាបសូន្យអស់ដែរ។ អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃ នឹងត្រូវបាត់បង់ជីវិតជាពុំខាន
អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចបានឡើយ ដ្បិតអុលឡោះនៅជាមួយយើង!
ម៉ូអាប់មុខជាខកចិត្តនឹងកេម៉ូស ជាព្រះរបស់ខ្លួន ដូចជនជាតិអ៊ីស្រអែលខកចិត្តនឹងបេតអែល ជាទីពឹងផ្អែករបស់ពួកគេដែរ។
ចំណែកឯទីសក្ការៈទាំងឡាយនៅអាវេន ជាកន្លែងដែលប្រជាជនអ៊ីស្រអែល ប្រព្រឹត្តអំពើបាប ក៏ត្រូវបំផ្លាញចោលដែរ។ រពាក់ និងអញ្ចាញ នឹងដុះលើអាសនៈរបស់គេ។ ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា: ចូរជួយលាក់យើងខ្ញុំផង! ហើយគេក៏និយាយទៅកាន់ភ្នំតូចៗថា: ចូររលំសង្កត់លើយើងខ្ញុំមក!។
យើងបាននិយាយទៅកាន់ពួកណាពី យើងបានសំដែងនិមិត្តហេតុដ៏អស្ចារ្យជាច្រើន ហើយយើងក៏បានចោទជាប្រស្នា តាមរយៈពួកណាពីដែរ»។
អ៊ីស្រអែលអើយ ប្រសិនបើអ្នកប្រព្រឹត្ត អំពើពេស្យាចារដូច្នេះ មិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេ កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន ឬក៏ស្បថក្នុងនាម អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បដែរ។
«អំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ លេចចេញមកយ៉ាងច្បាស់នៅគីលកាល់ គឺនៅទីនោះហើយដែលយើងចាប់ផ្ដើម ស្អប់ខ្ពើមពួកគេ។ ដោយពួកគេប្រព្រឹត្តអំពើអាក្រក់ យើងនឹងដេញពួកគេចេញពី ដំណាក់របស់យើង។ យើងលែងស្រឡាញ់ពួកគេទៀតហើយ មេដឹកនាំទាំងប៉ុន្មានរបស់ពួកគេ សុទ្ធតែជាជនបះបោរ។
យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស់ យើងនឹងលុបបំបាត់ប្រជាជនឲ្យអស់ពី ជ្រលងភ្នំ«ទុច្ចរិត» ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច ឲ្យបាត់អស់ពីក្រុង«សប្បាយ» ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រអែល ព្រោះតែបទល្មើស យើងក៏នឹងដាក់ទោសពួកគេ ព្រោះតែអាសនៈនៅបេតអែលដែរ។ ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ នឹងត្រូវបាក់បែកធ្លាក់ដល់ដី។
«ចូរទៅបេតអែល ហើយនាំគ្នាប្រព្រឹត្តអំពើបាបទៅ! ចូរទៅគីលកាល ហើយនាំគ្នាប្រព្រឹត្តអំពើបាបរឹតតែច្រើនទៅ! ចូរធ្វើពិធីគូរបាននៅពេលព្រឹក! ហើយជូនជំនូនមួយភាគដប់ នៅថ្ងៃទីបី!
ពេលនោះ លោកអម៉ាស៊ា ជាអ៊ីមុាំនៅបេតអែល ចាត់គេឲ្យទៅជម្រាបស្តេចយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រអែលថា៖ «អេម៉ុសកំពុងញុះញង់ប្រជាជនអ៊ីស្រអែល ឲ្យបះបោរប្រឆាំងនឹងស្តេច។ ស្រុកយើងមិនអាចស៊ូទ្រាំនឹងពាក្យឃោសនារបស់គាត់ តទៅមុខទៀតបានឡើយ
កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាម៉ាស្ជិទស្តេច»។
ទ្រង់មានបន្ទូលថា: ប្រពន្ធរបស់អ្នកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់អ្នកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់អ្នកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនអ្នកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។
កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ នឹងត្រូវខ្ទេចខ្ទី ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រអែល ក៏នឹងត្រូវវិនាសដែរ។ យើងនឹងប្រហារក្រុមគ្រួសារ របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។
អ្នកណាស្បថក្នុងនាមព្រះក្លែងក្លាយ នៅក្រុងសាម៉ារីថា: “ខ្ញុំសូមស្បថ ដោយយកជីវិត របស់ព្រះនៅក្រុងដាន់ជាសាក្សី” “ខ្ញុំសូមស្បថ ដោយយក ព្រះនៅបៀរសេបាជាសាក្សី” អ្នកនោះមុខជាដួលស្លាប់ ក្រោកឡើងវិញមិនរួចឡើយ។»
អុលឡោះបានជ្រើសរើសអ្វីៗ ដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឲ្យមាក់ងាយ ហើយគ្មានតម្លៃមកផ្ចាញ់អ្វីៗដែលមនុស្សលោក ចាត់ទុកថាថ្លៃថ្នរវិញ។
ក៏ប៉ុន្ដែ សេចក្ដីដែលយើងប្រៀនប្រដៅក្នុងចំណោមអ្នកដែលមានជំនឿគ្រប់លក្ខណៈហើយនោះ ក៏ជាប្រាជ្ញាម្យ៉ាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក ឬជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនេះ ដែលនឹងត្រូវវិនាសសាបសូន្យទៅនោះទេ។
អ្នកមានកូនប្រុសកូនស្រី តែពួកគេនឹងមិននៅជាមួយអ្នកឡើយ ព្រោះពួកគេនឹងត្រូវខ្មាំងចាប់ទៅជាឈ្លើយ។
ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «ថ្ងៃនេះ យើងដក សេចក្តីអាម៉ាស់ចេញឆ្ងាយពីអ្នករាល់គ្នាហើយ គឺសេចក្តីអាម៉ាស់ដែលអ្នករាល់គ្នាធ្លាប់រងនៅស្រុកអេស៊ីប»។ ហេតុនេះ ហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “គីលកាល់” រហូតដល់សព្វថ្ងៃ។
ភោគសម្បត្តិដ៏ច្រើននេះ បានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!”។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និងអ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាននាំគ្នានៅពីចម្ងាយ។
សាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «មក៍ យើងនាំគ្នាទៅគីលកាល់ ដើម្បីប្រកាសតែងតាំងស្តេចសាជាថ្មី»។
រៀងរាល់ឆ្នាំ គាត់តែងធ្វើដំណើរជុំវិញស្រុកអ៊ីស្រអែល ពីបេតអែលទៅគីលកាល់ និងមីសប៉ា ហើយគាត់កាត់ក្តីឲ្យជនជាតិអ៊ីស្រអែលនៅកន្លែងទាំងនោះ។
កូនប្រុសច្បងរបស់គាត់ឈ្មោះយ៉ូអែល និងកូនទីពីរឈ្មោះអប៊ីយ៉ា។ អ្នកទាំងពីរគ្រប់គ្រងនៅក្រុងបៀរសេបា។