ពីទិសខាងកើតរហូតដល់ទិសខាងលិច អស់អ្នកដែលបានឮពីការវេទនារបស់គេ នឹងនាំគ្នាស្រឡាំងកាំង ហើយតក់ស្លុត។
អូបាឌា 1:12 - អាល់គីតាប នៅថ្ងៃដែលប្អូនរបស់អ្នកត្រូវអន្តរាយ អ្នកមិនគួរឈរមើល ទាំងមានអំណរដូច្នេះទេ នៅថ្ងៃដែលកូនចៅយូដាវិនាស អ្នកមិនគួរអរសប្បាយឡើយ នៅថ្ងៃដែលគេរងទុក្ខវេទនា អ្នកមិនគួរហាមាត់ជេរប្រមាថដូច្នេះសោះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ្នកមិនគួរឈរមើលប្អូនរបស់អ្នក ទាំងត្រេកអរ នៅថ្ងៃដែលគេជួបទុក្ខវេទនាឡើយ ក៏មិនគួរមានចិត្តរីករាយនឹងប្រជាជនយូដា នៅថ្ងៃដែលគេត្រូវបំផ្លាញនោះដែរ អ្នកមិនគួរអួតខ្លួននៅថ្ងៃដែលគេមានទុក្ខលំបាកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដែលប្អូនរបស់អ្នកត្រូវអន្តរាយ អ្នកមិនគួរឈរមើល ទាំងមានអំណរដូច្នេះទេ នៅថ្ងៃដែលកូនចៅយូដាវិនាស អ្នកមិនគួរអរសប្បាយឡើយ នៅថ្ងៃដែលគេរងទុក្ខវេទនា អ្នកមិនគួរហាមាត់ជេរប្រមាថដូច្នេះសោះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែមិនត្រូវឲ្យនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ ដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដា ក្នុងកាលដែលគេត្រូវបំផ្លាញនោះឡើយ ក៏មិនត្រូវមានសំដីធំ នៅថ្ងៃទុក្ខលំបាករបស់គេដែរ |
ពីទិសខាងកើតរហូតដល់ទិសខាងលិច អស់អ្នកដែលបានឮពីការវេទនារបស់គេ នឹងនាំគ្នាស្រឡាំងកាំង ហើយតក់ស្លុត។
ខ្ញុំមិនដែលសប្បាយចិត្ត ពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនា ហើយខ្ញុំក៏មិនដែលលោតកព្ឆោង ពេលឃើញគេជួបអន្តរាយឡើយ។
ខ្ញុំអាចរាប់ឆ្អឹងទាំងប៉ុន្មាន របស់ខ្ញុំបាន ហើយសត្រូវរបស់ខ្ញុំនាំគ្នា សម្លក់សម្លឹងមើលខ្ញុំ។
សូមឲ្យមនុស្សដែលតែងតែ និយាយកុហក ក្លាយទៅជា គ គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត ដោយអួតបំប៉ាង និងប្រមាថមាក់ងាយ!។
ផ្ទុយទៅវិញ ពេលខ្ញុំមានទុក្ខលំបាក គេបែរជានាំគ្នាសើចសប្បាយ គេឃុបឃិតគ្នាប្រឆាំងនឹងខ្ញុំ ហើយអ្នកដទៃដែលខ្ញុំពុំស្គាល់ បានវាយខ្ញុំ និងហែកហួរខ្ញុំ ឥតឈប់ឡើយ។
ក៏ប៉ុន្តែ អុលឡោះតាអាឡាសើចចំអកដាក់មនុស្សអាក្រក់ ព្រោះទ្រង់ជ្រាបថា ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។
ទ្រង់បានរំដោះខ្ញុំ ឲ្យរួចផុតពីអាសន្នគ្រប់បែបយ៉ាង ហើយខ្ញុំនឹងឃើញខ្មាំងសត្រូវ របស់ខ្ញុំបរាជ័យ ។
អុលឡោះជាម្ចាស់របស់ខ្ញុំដែលប្រកបដោយចិត្ត មេត្តាករុណា ទ្រង់មករកខ្ញុំ ទ្រង់ឲ្យខ្ញុំបានសប្បាយ ដោយឃើញខ្មាំងសត្រូវបរាជ័យ។
អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថអុលឡោះដែលបង្កើតគេ រីឯអ្នកសើចចំអកដាក់ជនរងគ្រោះនឹងត្រូវមានទោស។
អ្នកបានប្រើពួកបម្រើរបស់អ្នក ឲ្យមកជេរអុលឡោះ។ អ្នកពោលថា: ដោយអញមានរទេះចំបាំងច្រើន អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ និងដើមស្រឡៅដ៏ល្អៗ។ អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ ហើយចូលទៅដល់ព្រៃស្រោងផង។
ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា “យើងបានត្របាក់លេបវាហើយ! ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ យើងបានឃើញផ្ទាល់នឹងភ្នែកហើយ!”
ប្រជាជនស្រុកអេដុម ប្រជាជនស្រុកអ៊ូសអើយ ចូរសប្បាយចិត្ត ចូររីករាយទៅ! ដ្បិតអ្នកត្រូវទទួលពែងនៃទុក្ខលំបាកនេះដែរ អ្នកនឹងស្រវឹង ហើយនៅខ្លួនទទេ។
អ្នកនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងឮពាក្យទាំងប៉ុន្មានដែលអ្នកជេរប្រមាថអ៊ីស្រអែល គឺអ្នកពោលថា “ពួកវាវិនាសអន្តរាយអស់ហើយ! ពួកយើងចាប់យកស្រុករបស់ពួកវាបាន!”។
ដោយអ្នកសប្បាយរីករាយនៅពេលឃើញពូជពង្សអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង សោកសង្រេង យើងក៏នឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនវេទនាយ៉ាងនោះដែរ។ ភ្នំសៀរអើយ អ្នក និងស្រុកអេដុមទាំងមូលមុខជាត្រូវវិនាស។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ដោយយើងស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំងបំផុតនោះ យើងនិយាយប្រឆាំងនឹងប្រជាជាតិឯទៀតៗ ជាពិសេសប្រឆាំងនឹងស្រុកអេដុមទាំងមូល ព្រោះពួកគេបានចាប់យកទឹកដីយើងទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ពួកគេសប្បាយចិត្តរឹបអូស និងបំផ្លាញស្រុកនេះឥតត្រាប្រណីឡើយ។
ឥឡូវនេះ ប្រជាជាតិជាច្រើន លើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា: “សូមឲ្យក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស ដើម្បីឲ្យយើងឃើញក្រុងនេះអន្តរាយ!”។
កាលអ៊ីសាទៅជិតដល់ក្រុងយេរូសាឡឹម គាត់ឃើញទីក្រុង ហើយគាត់យំនឹកអាណិតក្រុងនោះ ទាំងនិយាយថា៖
រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូច ក៏អាចធ្វើឲ្យឆេះព្រៃមួយយ៉ាងធំបានដែរ!
គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។
ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្ដសោះ គេប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។
សត្វនោះបានទទួលសិទ្ធិពោលពាក្យព្រហើនៗ ព្រមទាំងប្រមាថអុលឡោះទៀតផង។ វាបានទទួលអំណាចបញ្ចេញសកម្មភាព ក្នុងអំឡុងពេលសែសិបពីរខែ។
កុំចេះតែពោលពាក្យអួតបំប៉ោងឡើយ ហើយក៏មិនត្រូវឲ្យមានពាក្យសំដីព្រហើន ចេញពីមាត់អ្នករាល់គ្នាដែរ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ ដែលជ្រាបសព្វគ្រប់ទាំងអស់ ទ្រង់វិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។