Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អូបាឌា 1:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ប៉ុន្តែមិន​ត្រូវ​ឲ្យ​នឹក​ឃើញ ពី​ថ្ងៃ​របស់​បង​ប្អូន​ឯង ជា​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ដោយ​មាន​ចិត្ត​រីក‌រាយ​ពី​ដំណើរ​ពួក​កូន​ចៅ​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ឡើយ ក៏​មិន​ត្រូវ​មាន​សំដី​ធំ នៅ​ថ្ងៃ​ទុក្ខ​លំបាក​របស់​គេ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប៉ុន្តែ អ្នក​មិន​គួរ​ឈរ​មើល​‌ប្អូន​របស់​អ្នក ទាំង​ត្រេក​អរ នៅ​ថ្ងៃ​ដែល​គេ​ជួបទុក្ខ​វេទនា​ឡើយ ក៏​មិន​គួរ​មាន​ចិត្ត​រីក‌រាយ​នឹង​ប្រជា‌ជន​យូដា នៅ​ថ្ងៃ​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ដែរ អ្នក​មិន​គួរ​អួត​ខ្លួន​នៅ​ថ្ងៃ​ដែល​គេ​មាន​ទុក្ខ​លំបាក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​ថ្ងៃ​ដែល​ប្អូន​របស់​អ្នក​ត្រូវ​អន្តរាយ អ្នក​មិន​គួរ​ឈរ​មើល ទាំង​មាន​អំណរ​ដូច្នេះ​ទេ នៅ​ថ្ងៃ​ដែល​កូន​ចៅ​យូដា​វិនាស អ្នក​មិន​គួរ​អរ​សប្បាយ​ឡើយ នៅ​ថ្ងៃ​ដែល​គេ​រង​ទុក្ខ​វេទនា អ្នក​មិន​គួរ​ហា​មាត់​ជេរ​ប្រមាថ​ដូច្នេះ​សោះ!

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​ថ្ងៃ​ដែល​ប្អូន​របស់​អ្នក​ត្រូវ​អន្តរាយ អ្នក​មិន​គួរ​ឈរ​មើល ទាំង​មាន​អំណរ​ដូច្នេះ​ទេ នៅ​ថ្ងៃ​ដែល​កូន​ចៅ​យូដា​វិនាស អ្នក​មិន​គួរ​អរ​សប្បាយ​ឡើយ នៅ​ថ្ងៃ​ដែល​គេ​រង​ទុក្ខ​វេទនា អ្នក​មិន​គួរ​ហា​មាត់​ជេរ​ប្រមាថ​ដូច្នេះ​សោះ!

សូមមើលជំពូក ចម្លង




អូបាឌា 1:12
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ជំនាន់​ក្រោយ​នឹង​មាន​សេចក្ដី​អស្ចារ្យ​ពី​ប្រវត្តិ​របស់​គេ ដូច​ជា​ជំនាន់​មុន​បាន​ភ័យ​ខ្លាច​ដែរ


បើ​ខ្ញុំ​ដែល​រីក‌រាយ​សប្បាយ ដោយ​ឃើញ​សេចក្ដី​ហិន‌វិនាស​របស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឬ​បំប៉ោង​ចិត្ត​ឡើង ក្នុង​កាល​ដែល​សេចក្ដី​អាក្រក់​បាន​មក​ដល់​គេ


អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូលបង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សំឡឹង​មក​ទូលបង្គំ


សូម​ឲ្យ​បបូរ​មាត់​កំភូត​បាន​ទៅ​ជា​គ គឺ​បបូរ​មាត់​ដែល​ពោល​ទាស់​នឹង​មនុស្ស​សុចរិត ដោយ​ឆ្មើង‌ឆ្មៃ ចិត្ត​ធំ នឹង​សេចក្ដី​មើល‌ងាយ


តែ​ក្នុង​គ្រា​ដែល​ទូលបង្គំ​កើត​មាន​សេចក្ដី​ទំនាស់​ចិត្ត នោះ​គេ​បាន​អរ​សប្បាយ​វិញ ព្រម​ទាំង​ប្រជុំ​គ្នា​ផង មនុស្ស​ចង្រៃ​នោះ គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូលបង្គំ តែ​ទូលបង្គំ​មិន​បាន​ដឹង​ខ្លួន​សោះ គេ​បាន​ហែក​ទូលបង្គំ​ឥត​ឈប់‌ឈរ


តែ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​សើច​នឹង​គេ ដ្បិត​ទ្រង់​ជ្រាប​ថា ថ្ងៃ​កំណត់របស់​គេ​កាន់​តែ​ជិត​ដល់


ពី​ព្រោះ​ទ្រង់​បាន​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​គ្រប់​សេចក្ដី​វេទនា ភ្នែក​ទូលបង្គំ​បាន​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​ខ្មាំង សត្រូវ​របស់​ទូលបង្គំ​ហើយ។


ព្រះ​នៃ​ទូលបង្គំ ទ្រង់​នឹង​យាង​មក​ប្រោស ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់ ទ្រង់​នឹង​ឲ្យ​ទូលបង្គំ​ឃើញ​បំណង​ចិត្ត ធ្លាក់​លើ​ពួក​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ


ភ្នែក​ទូលបង្គំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​ពួក​ខ្មាំង ហើយ​ត្រចៀក​ទូលបង្គំ​នឹង​ឮ​និយាយ​ពី​ការ ដែល​កើត​ដល់​ពួក​មនុស្ស​អាក្រក់ ជា​ពួក​អ្នក​ដែល​លើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ


អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល‌ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្តរាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។


ឯង​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចំបាំង​អញ ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ នឹង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចំការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ


ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង​បាន​ហា​មាត់​ធំ​ដាក់​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ ដោយ​ពាក្យ​ថា យើង​បាន​លេប​វា​បាត់​ហើយ ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ


ឱ​កូន​ស្រី​នៃ​ស្រុក​អេដំម ជា​អ្នក​ដែល​អាស្រ័យ​នៅ​ស្រុក​អ៊ូស​អើយ ចូរ​មាន​ចិត្ត​រីក‌រាយ ហើយ​សប្បាយ​ឡើង ពែង​នេះ​នឹង​ឆ្លង​ដល់​នាង​ដែរ នាង​នឹង​ស្រវឹង ហើយ​នឹង​សំរាត​ខ្លួន


នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​ព្រះ‌យេហូវ៉ាបាន​ឮ​អស់​ទាំង​ពាក្យ​ត្មះ‌តិះដៀល ដែល​ឯង​បាន​ពោល ទាស់​នឹង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែលទាំង​ប៉ុន្មាន​ថា ស្រុក​គេ​ត្រូវ​ចោល​ស្ងាត់​ហើយ គឺ​បាន​ប្រគល់​មក​ឲ្យ​យើង​ត្របាក់​លេប


ឯង​បាន​អរ​សប្បាយ​ពី​ដំណើរ​មរដក​នៃ​ពួក​វង្ស​អ៊ីស្រាអែល ដោយ​ព្រោះ​បាន​ត្រូវ​ចោល​ស្ងាត់​ជា​យ៉ាង​ណា នោះ​អញ​នឹង​ធ្វើ​ដល់​ឯង​យ៉ាង​នោះ​ដែរ ឱ​ភ្នំ​សៀរ នឹង​ស្រុក​អេដំម​ទាំង​មូល​អើយ ឯង​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


គឺ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯ​សំណល់​នៃ​អស់​ទាំង​សាសន៍ ព្រម​ទាំង​ស្រុក​អេដំម​ទាំង​មូល ដែល​បាន​ដំរូវ​ស្រុក​អញ​ទុក​ជា​របស់​ផង​គេ ដោយ​សេចក្ដី​អំណរ​អស់​ពី​ចិត្ត ទាំង​មាន​ចិត្ត​មើល‌ងាយ​ផង ដើម្បី​នឹង​បោះ‌បង់​ចោល​ចេញ​ទុក​ជា​រំពា នោះ​ពិត​ប្រាកដ​ជា​អញ​បាន​តប​នឹង​គេ​ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ


ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន​មូល​គ្នា​មក​ទាស់​នឹង​ឯង គេ​ពោល​ថា ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ


កាល​ទ្រង់​យាង​ទៅ​បង្កើយ នឹង​ឃើញ​ទី​ក្រុង​ហើយ នោះ​ក៏​ទ្រង់​ព្រះ‌កន្សែង​នឹង​ក្រុង​នោះ​ថា


ឯ​អណ្តាត​ក៏​ជា​អវយវៈ​១​យ៉ាង​តូច​ដូច្នោះ​ដែរ ប៉ុន្តែ ចេះ​អួត​អាង​យ៉ាង​សំបើម​ណាស់ មើល​ចុះ ភ្លើង​តែ​បន្តិច​ទេ អាច​នឹង​ឆេះ​ព្រៃ​ធំៗ​ទៅ​បាន


ដ្បិត​គេ​និយាយ​សេចក្ដី​អំនួត​អួត​យ៉ាង​សំបើម ទាំង​បិទ​នុយ​ដែល​ប្រកប​ដោយ​សេចក្ដី​សំរើប​ខាង​សាច់​ឈាម នឹង​សេចក្ដី​ខូច​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ចាប់​ពួក​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​វង្វេង


មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រទូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដែល​ដើរ​តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន ហើយ​មាត់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អំនួត​អួត​យ៉ាង​សំបើម គេ​រាប់​អាន​មនុស្ស ឲ្យ​តែ​បាន​កំរៃ​ទេ។


នាគ​ក៏​ឲ្យ​វា​មាន​មាត់​ចេះ​និយាយ​ជា​ពាក្យ​សំដី​ដ៏​ធំ នឹង​ពាក្យ​ប្រមាថ ក៏​ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ​វា ក្នុង​រវាង​៤២​ខែ


កុំ​ឲ្យ​ពោល​ពាក្យ​អំនួត​ដ៏​លើស‌លប់​ដូច្នេះ​ទៀត កុំ​ឲ្យ​មាន​សេចក្ដី​ឃ្នើស‌ឃ្នង​ចេញ​ពី​មាត់​ឯង​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ជ្រាប​ទាំង​អស់ គឺ​ទ្រង់​ហើយ ដែល​ថ្លឹង​អស់​ទាំង​អំពើ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម