ស្តេចទតមានប្រសាសន៍ទៅកាន់ណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់អុលឡោះតាអាឡាហើយ!»។
ហេព្រើរ 9:26 - អាល់គីតាប បើអាល់ម៉ាហ្សៀសលះបង់ជីវិតច្រើនដង គាត់មុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ អ៊ីសាបានមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយគាត់បានលះបង់ជីវិត។ ព្រះគម្ពីរខ្មែរសាកល បើមិនដូច្នោះទេ ព្រះអង្គត្រូវតែរងទុក្ខជាច្រើនលើកច្រើនសា តាំងពីកំណើតនៃពិភពលោកមកម្ល៉េះ។ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានលេចមកតែម្ដងគត់នៅគ្រាចុងបញ្ចប់ ដើម្បីដកយកបាបចេញតាមរយៈយញ្ញបូជា គឺអង្គទ្រង់។ Khmer Christian Bible ដ្បិតបើដូច្នេះមែន នោះព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនលើកតាំងពីកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះអង្គបានបង្ហាញខ្លួនតែមួយដងគត់ ដើម្បីលុបបំបាត់បាប ដោយថ្វាយអង្គទ្រង់ទុកជាយញ្ញបូជា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើដូច្នោះមែន ព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនដង តាំងពីកំណើតពិភពលោកមកម្ល៉េះ។ ប៉ុន្ដែ ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប ព្រះអង្គបានលេចមកម្ដងជាការស្រេច ដើម្បីដកយកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់ទុកជាយញ្ញបូជា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ ព្រះអង្គបានយាងមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយព្រះអង្គបានបូជាព្រះជន្ម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើយ៉ាងដូច្នោះ នោះត្រូវឲ្យទ្រង់រងទុក្ខជាច្រើនដង តាំងពីកំណើតលោកីយមក តែជាន់ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប នោះទ្រង់បានលេចមក១ដង ដើម្បីនឹងលើកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់វិញ ទុកជាយញ្ញបូជា |
ស្តេចទតមានប្រសាសន៍ទៅកាន់ណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់អុលឡោះតាអាឡាហើយ!»។
ស្តេចទតដឹងខ្លួនប្រព្រឹត្តខុស ដោយបានជំរឿនប្រជាជនដូច្នេះ គាត់ទូរអាថា៖ «អុលឡោះតាអាឡាអើយ ខ្ញុំបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមទ្រង់អត់ទោសឲ្យខ្ញុំផង ដ្បិតខ្ញុំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
តើទ្រង់លើកលែងទោសឲ្យខ្ញុំ និងលុបលាងកំហុសរបស់ខ្ញុំបានឬទេ? ដ្បិតបន្តិចទៀត ខ្ញុំនឹងទៅនៅក្នុងផ្នូរ ទ្រង់នឹងរកខ្ញុំ តែខ្ញុំវិនាសសូន្យបាត់ទៅហើយ»។
ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់ក៏ដកកំហុសរបស់យើង ចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ថ្ងៃក្រោយ អុលឡោះតាអាឡានឹងលើក ភ្នំដែលមានដំណាក់របស់ទ្រង់ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។
ខ្ញុំមកពន្យល់ប្រាប់អ្នកឲ្យដឹងអំពីហេតុការណ៍ ដែលនឹងកើតមានចំពោះប្រជាជនរបស់អ្នក ទៅអនាគត ដ្បិតមាននិមិត្តហេតុអស្ចារ្យមួយ សម្រាប់គ្រានោះដែរ»។
ទ្រង់បានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលណាពីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកជូនអុលឡោះ។
ថ្ងៃក្រោយ អុលឡោះតាអាឡានឹងលើកភ្នំ ដែលមានម៉ាស្ជិទរបស់ទ្រង់ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។
សត្រូវដែលសាបព្រោះស្រងែ គឺអ៊ីព្លេស រដូវចម្រូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺម៉ាឡាអ៊ីកាត់។
គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាងណា នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមានយ៉ាងនោះដែរ។
ពេលនោះ ស្តេចនឹងនិយាយទៅកាន់អស់អ្នកនៅខាងស្ដាំគាត់ថា “អស់អ្នកដែលអុលឡោះជាបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលនគរដែលទ្រង់បានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក
នៅថ្ងៃបន្ទាប់ យ៉ះយ៉ាឃើញអ៊ីសាតម្រង់មករកគាត់ រួចគាត់ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! អ្នកនេះហើយជាកូនចៀមរបស់អុលឡោះ ដែលដកបាបចេញពីមនុស្សលោក
ឱអុលឡោះជាបិតាអើយ! ខ្ញុំចង់ឲ្យអស់អ្នកដែលទ្រង់ប្រទានមកខ្ញុំ បាននៅជាមួយខ្ញុំ ឯកន្លែងដែលខ្ញុំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលទ្រង់ប្រទានមកខ្ញុំ ព្រោះទ្រង់បានស្រឡាញ់ខ្ញុំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
ហេតុការណ៍ទាំងនេះកើតមានដល់ពួកអ្នកទុកជាមេរៀន ហើយមានចែងទុកក្នុងគីតាប ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។
ខ្ញុំសូមជម្រាបថា ដរាបណាកូនដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ គេមិនខុសពីខ្ញុំបម្រើទេ ថ្វីដ្បិតតែគេជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ
អុលឡោះចាត់ចែងគម្រោងការនេះឲ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅសូរ៉កា និងនៅលើផែនដីឲ្យរួមគ្នានៅក្នុងអាល់ម៉ាហ្សៀស ជាម្ចាស់តែមួយ។
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។
គ្រានេះជាគ្រាចុងក្រោយបំផុត ទ្រង់មានបន្ទូលមកយើងតាមរយៈបុត្រានៃទ្រង់។ ទ្រង់បានប្រគល់អ្វីៗទាំងអស់ឲ្យបុត្រាគ្រប់គ្រងជាមត៌ក ទ្រង់ក៏បានបង្កើតពិភពទាំងមូលដោយសារបុត្រាដែរ។
អ៊ីសាអាល់ម៉ាហ្សៀសប្រគល់រូបកាយរបស់គាត់ម្ដងជាសូរេច តាមបំណងរបស់អុលឡោះ ហេតុនេះហើយបានជាគាត់ប្រោសយើងឲ្យបានបរិសុទ្ធ។
រីឯអាល់ម៉ាហ្សៀសវិញ បន្ទាប់ពីគាត់បានធ្វើគូរបានតែមួយ ដើម្បីរំដោះបាបរួចហើយ គាត់នៅខាងស្ដាំអុលឡោះរហូតតទៅ។
ក្រោយពីយើងបានស្គាល់សេចក្ដីពិតច្បាស់ហើយ ប្រសិនបើយើងប្រព្រឹត្ដអំពើបាបដោយចេតនានោះ មុខជាគ្មានគូរបានណាអាចធ្វើឲ្យយើងរួចពីបាបបានទៀតឡើយ
អុលឡោះមានបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយទ្រង់ហើយ។ ពិតមែនហើយ អុលឡោះបានបង្ហើយកិច្ចការរបស់ទ្រង់ តាំងពីកំណើតពិភពលោកមកម៉្លេះ
អ៊ីសាមិនត្រូវការធ្វើគូរបានរៀងរាល់ថ្ងៃ ដូចមូស្ទីឯទៀតៗធ្វើ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតគាត់បានប្រគល់រូបកាយគាត់ផ្ទាល់ជាគូរបាន ម្ដងជាសូរេច។
អ៊ីសាពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកឈាមរបស់គាត់ផ្ទាល់ចូលទៅជូនក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។
ចំណង់បើឈាមរបស់អាល់ម៉ាហ្សៀសវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើអុលឡោះដ៏នៅអស់កល្បខ្លាំងយ៉ាងណាទៅទៀត? គឺដោយសាររសអុលឡោះ ដែលនៅអស់កល្បជានិច្ច អាល់ម៉ាហ្សៀសបានជូនខ្លួនគាត់ផ្ទាល់ទៅអុលឡោះ ទុកដូចជាគូរបានឥតសៅហ្មង។
អុលឡោះបានជ្រើសតាំងអាល់ម៉ាហ្សៀស មុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញគាត់ឲ្យមនុស្សលោកឃើញនៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។
អាល់ម៉ាហ្សៀសបានផ្ទុកបាបរបស់យើង ក្នុងរូបកាយរបស់គាត់ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិ។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់គាត់
សូម្បីតែអាល់ម៉ាហ្សៀស ក៏គាត់បានស្លាប់ម្ដងជាសូរេច ព្រោះតែបាបដែរ គឺម្ចាស់ដ៏សុចរិតបានស្លាប់ ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅជូនអុលឡោះ។ កាលអ៊ីសាមានឋានៈជាមនុស្ស គាត់ត្រូវស្លាប់ តែអុលឡោះបានប្រោសគាត់ឲ្យរស់ ដោយសាររសអុលឡោះវិញ។
អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យទូរអាកើត។
អ្នករាល់គ្នាដឹងស្រាប់ហើយថា អ៊ីសាមកដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងគាត់ទាល់តែសោះ។
អ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះកើតចេញពីអ៊ីព្លេស ដ្បិតអ៊ីព្លេសបានប្រព្រឹត្ដអំពើបាប តាំងពីដើមរៀងមក។ បុត្រារបស់អុលឡោះបានមក ដើម្បីរំលាយកិច្ចការរបស់អ៊ីព្លេស។
ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។
សត្វដែលអ្នកឃើញនោះ នៅសម័យដើមមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរ៉កាអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។