ក្រោយពីលាងសំអាតហើយ អ៊ីមុាំត្រូវពិនិត្យមើលវត្ថុទាំងនោះសាជាថ្មី។ ប្រសិនបើស្នាមដុះផ្សិតនៅតែដដែល ទោះបីមិនរាលដាលក៏ដោយ វត្ថុទាំងនោះជារបស់មិនបរិសុទ្ធ ហើយត្រូវតែដុតវាចោល ព្រោះមានដុះផ្សិតទាំងខាងក្នុង ទាំងខាងក្រៅ។
ហេព្រើរ 6:4 - អាល់គីតាប មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃអំណោយទានពីសូរ៉កាបានរួមចំណែកជាមួយរសដ៏វិសុទ្ធរបស់អុលឡោះ ព្រះគម្ពីរខ្មែរសាកល ជាការពិត ចំពោះពួកដែលត្រូវបានបំភ្លឺម្ដង ដែលបានភ្លក់អំណោយទាននៃស្ថានសួគ៌ ហើយមានចំណែកក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ Khmer Christian Bible ដ្បិតអស់អ្នកដែលបានទទួលពន្លឺម្ដងហើយ ព្រមទាំងបានភ្លក់អំណោយទានពីស្ថានសួគ៌ បានត្រលប់ជាដៃគូនឹងព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអស់អ្នកដែលបានភ្លឺម្តងមកហើយ ហើយបានភ្លក់អំណោយទានពីស្ថានសួគ៌ ក៏មានចំណែកជាមួយព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃព្រះអំណោយទានពីស្ថានបរមសុខ* បានរួមចំណែកជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ |
ក្រោយពីលាងសំអាតហើយ អ៊ីមុាំត្រូវពិនិត្យមើលវត្ថុទាំងនោះសាជាថ្មី។ ប្រសិនបើស្នាមដុះផ្សិតនៅតែដដែល ទោះបីមិនរាលដាលក៏ដោយ វត្ថុទាំងនោះជារបស់មិនបរិសុទ្ធ ហើយត្រូវតែដុតវាចោល ព្រោះមានដុះផ្សិតទាំងខាងក្នុង ទាំងខាងក្រៅ។
ក្រោយពីបានដកថ្ម កោសជញ្ជាំង និងបូកបាយអរួចហើយ ប្រសិនបើស្នាមស្លែលេចឡើងសាជាថ្មីនៅក្នុងផ្ទះនោះ
គាត់ថ្លែងដូចតទៅនេះ៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ នេះជាពាក្យរបស់អ្នកពូកែឈ្វេងយល់
វានឹងចេញទៅបបួលអ៊ីព្លេសប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។
«អ្នករាល់គ្នាជាអំបិល សម្រាប់មនុស្សលោក ប៉ុន្ដែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើឲ្យប្រៃឡើងវិញបាន?។ អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ។
អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែក ដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។
យ៉ះយ៉ាមានប្រសាសន៍តបទៅគេថា៖ «បើអុលឡោះមិនប្រទានឲ្យទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ប្រសិនបើនាងស្គាល់អំណោយទានរបស់អុលឡោះ និងស្គាល់អ្នកដែលនិយាយទៅកាន់នាងថា “ខ្ញុំសុំទឹកទទួលទានបន្ដិច”នោះនាងមុខជាសុំទឹកពីគាត់វិញពុំខាន ហើយគាត់នឹងឲ្យទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនម៉ូសាទេ ដែលបានផ្ដល់អាហារពីសូរ៉កាមកនោះ គឺអុលឡោះជាបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីសូរ៉កា មកឲ្យអ្នករាល់គ្នា
ពួកអ្នកជឿជាសាសន៍យូដា ដែលមកជាមួយពេត្រុស ងឿងឆ្ងល់ណាស់ ដោយអុលឡោះបានចាក់បង្ហូររសអុលឡោះដ៏វិសុទ្ធប្រទានឲ្យសាសន៍ដទៃដែរ
ប្រសិនបើអុលឡោះប្រទានអំណោយទានដល់គេ ដូចទ្រង់ប្រទានមកយើង ដែលជឿលើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងឃាត់ឃាំងអុលឡោះបាន?»។
អុលឡោះដែលឈ្វេងយល់ចិត្ដគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ទ្រង់យល់ព្រមទទួលពួកគេ ដោយប្រទានរសអុលឡោះដ៏វិសុទ្ធឲ្យគេ ដូចទ្រង់បានប្រទានមកយើងដែរ។
ពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្ដរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញអំណោយទានរបស់អុលឡោះបាន!
ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកអំណោយទានណាមួយរបស់រសអុលឡោះជូនបងប្អូន ឲ្យបងប្អូនបានមាំមួនឡើង
ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្ដគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អ របស់អាល់ម៉ាហ្សៀសជាតំណាង របស់អុលឡោះនោះឡើយ។
អុលឡោះដែលមានបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់អុលឡោះ ដែលភ្លឺចាំងពីមុខរបស់អាល់ម៉ាហ្សៀសដែរ។
ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍ តើបងប្អូនបានទទួលរសអុលឡោះ មកពីបានប្រព្រឹត្ដតាមហ៊ូកុំ ឬមកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់?
អុលឡោះបានប្រទានរសទ្រង់មកបងប្អូន និងបញ្ចេញសកម្មភាព ដោយសំដែងអំណាចផ្សេងៗក្នុងចំណោមបងប្អូននោះ តើទ្រង់ធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្ដតាមហ៊ូកុំ ឬមកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់?
សូមអុលឡោះជាបិតាបំភ្លឺចិត្ដគំនិតបងប្អូនឲ្យយល់ថា ដោយទ្រង់ត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏បរិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។
អុលឡោះសង្គ្រោះបងប្អូនដោយសារគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាអំណោយទានរបស់អុលឡោះ
ខ្ញុំបានទទួលមុខងារបម្រើដំណឹងល្អនេះ តាមអំណោយទាននៃក្តីមេត្តារបស់អុលឡោះមកលើរូបខ្ញុំ គឺជាអំណោយទានដែលទ្រង់ប្រោសប្រទានមកខ្ញុំ ដោយអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់។
អុលឡោះបានផ្ដល់គុណមកឲ្យយើងម្នាក់ៗតាមកំរិតអំណោយទាន ដែលអាល់ម៉ាហ្សៀសប្រទានមកយើង។
កុំធ្វេសប្រហែសនឹងអំណោយទាន ដែលស្ថិតនៅក្នុងអ្នក គឺជាអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមអ៊ីសាជាអម្ចាស់ និងដោយក្រុមអះលីជំអះបានដាក់ដៃលើ
ត្រូវមានចិត្ដស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោអុលឡោះនឹងប្រោសប្រទានឲ្យគេកែប្រែចិត្ដគំនិត ដើម្បីឲ្យគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
លោកអលេក្សានត្រុសជាជាងដែក បានធ្វើបាបខ្ញុំយ៉ាងច្រើន។ អ៊ីសាជាអម្ចាស់នឹងតបស្នងទៅគាត់វិញ តាមអំពើដែលគាត់បានប្រព្រឹត្ដនោះ ជាមិនខាន។
ក៏ប៉ុន្ដែ សូមនឹកចាំពីគ្រាដំបូង ដែលបងប្អូនទើបនឹងទទួលពន្លឺពីអុលឡោះថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន
អុលឡោះផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសំដែងទីសំគាល់ អំណាច និងការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកអំណោយទានរបស់រសអុលឡោះដ៏វិសុទ្ធមក ស្របតាមបំណងទ្រង់ផង។
ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូរអាអង្វរអុលឡោះ ហើយទ្រង់នឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យសូមអង្វរទេ។