Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 24:3 - អាល់គីតាប

3 គាត់​ថ្លែង​ដូច​ត​ទៅ​នេះ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ហើយ​គាត់​ក៏​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ ជា​ពាក្យ​របស់​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​ថ្លែង​ដូច​ត​ទៅ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ហើយ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា នេះ​ជា​ពាក្យ​របស់​បាឡាម ជា​កូន​បេអ៊រ គឺ​ជា​ពាក្យ​នៃ​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់

សូមមើលជំពូក ចម្លង




ជន‌គណនា 24:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «ខ្ញុំ​បាន​ឃើញ​ពល​ទាហាន​អ៊ីស្រ‌អែល ទាំង​មូល​បាក់​ទ័ព រត់​ខ្ចាត់‌ខ្ចាយ​នៅ​លើ​ភ្នំ ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​នរណា​ឃ្វាល។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អ្នក​ទាំង​នោះ​គ្មាន​មេ​ដឹក​នាំ​ទេ ចូរ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ដោយ​សុខ‌សាន្ត​ចុះ!»។


លោក​មីកា‌យ៉ា​ជម្រាប​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ខ្ញុំ​បាន​ឃើញអុលឡោះ‌តាអាឡា​នៅ​លើ​រាជ‌បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​សូរ៉កា​ទាំង​មូល​ឈរ​ជួប​ទ្រង់ ទាំង​ឆ្វេង ទាំង​ស្តាំ​ផង។


អៃយ៉ូប​រៀប​រាប់​សា​ជា​ថ្មី​ដូច​ត​ទៅ៖


ពេល​នោះ អុលឡោះ‌តាអាឡា​បំភ្លឺ​ឲ្យ​បាឡាម​មើល​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ដែល​ឈរ​រាំង​ផ្លូវ ទាំង​កាន់​ដាវ​នៅ​ដៃ គាត់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។


បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ​នេះ៖ សូម​ជម្រាប​ស្តេច​បាឡាក់ សូម​ប្រុង​ប្រៀប​ស្តាប់! សូម​ជម្រាប​បុត្រ​របស់​ស្តេច​ស៊ីបពរ សូម​ផ្ទៀង​ត្រចៀក​ស្តាប់!


បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ​នេះ៖ «ស្តេច​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាម ស្តេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា: ចូរ​មក​ដាក់​បណ្តាសា​កូន​ចៅ​យ៉ាកកូប! ចូរ​មក​ប្រទេច​ផ្តាសា​កូន​ចៅ​អ៊ីស្រ‌អែល!


បាឡាម​ថ្លែង​ដូច​ត​ទៅ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់


នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​បន្ទូល របស់​អុលឡោះ អ្នក​ដែល​ស្គាល់​តំរិះ​របស់​ទ្រង់​ដ៏​ខ្ពង់​ខ្ពស់​បំផុត អ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។


នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​បន្ទូល របស់​អុលឡោះ អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម