Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:32 - អាល់គីតាប

32 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​ម៉ូសា​ទេ ដែល​បាន​ផ្ដល់​អាហារ​ពី​សូរ៉កា​មក​នោះ គឺ​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​សូរ៉កា មក​ឲ្យ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មិនមែន​ម៉ូសេ​ទេ ដែល​ឲ្យ​នំប៉័ង​ពី​ស្ថានសួគ៌​មក​អ្នករាល់គ្នា គឺ​ព្រះ​បិតា​របស់ខ្ញុំ​វិញ​ទេតើ ដែល​ប្រទាន​នំប៉័ង​ដ៏ពិត​ពី​ស្ថានសួគ៌​មក​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ មិន​មែន​លោក​ម៉ូសេ​ឲ្យ​នំប៉័ង​ពី​ស្ថានសួគ៌​ដល់​អ្នក​រាល់គ្នា​ទេ​ គឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ទេ​តើ​ ដែល​បាន​ប្រទាន​នំប៉័ង​ដ៏​ពិត​ពី​ស្ថានសួគ៌​ដល់​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​មែន​លោក​ម៉ូសេ ដែល​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌​មក​អ្នក​រាល់​គ្នា​ទេ តែ​នំបុ័ង​ដ៏​ពិត ដែល​មក​ពី​ស្ថាន‌សួគ៌ គឺ​ព្រះ‌វរបិតា​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​មក​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ ​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខ* មក​ឲ្យ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មិន​មែន​លោក​ម៉ូសេ ដែល​ឲ្យ​នំបុ័ង​ពី​ស្ថាន‌សួគ៌​នោះ មក​អ្នក​រាល់​គ្នា​ទេ តែ​ឯ​នំបុ័ង​ដ៏​ពិត ដែល​មក​ពី​ស្ថាន‌សួគ៌ នោះ​គឺ​ព្រះវរ‌បិតា​ខ្ញុំ ដែល​ប្រទាន​មក​អ្នក​រាល់​គ្នា​វិញ

សូមមើលជំពូក ចម្លង




យ៉ូហាន 6:32
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​ជា​យ៉ាង​ណា​ក្ដី ទ្រង់​បាន​បង្គាប់​ពពក ទ្រង់​បាន​បើក​ផ្ទៃ​មេឃ


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​នឹង​ផ្តល់​អាហារ​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ដូច​បង្អុរ​ភ្លៀង។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ចេញ​ទៅ​រើស​អាហារ សម្រាប់​បរិភោគ​ក្នុង​មួយ​ថ្ងៃ។ ធ្វើ​បែប​នេះ​យើង​នឹង​ល្បងល​មើល​ចិត្ត​ប្រជា‌ជន ដើម្បី​ឲ្យ​ដឹង​ថា គេ​គោរព​ហ៊ូកុំ​របស់​យើង​ឬ​ទេ?


ម៉ូសា​មាន​ប្រសាសន៍​ទៀត​ថា៖ «ល្ងាច​នេះ អុលឡោះ‌តាអាឡា​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ហើយ​ព្រឹក​ស្អែក ទ្រង់​នឹង​ប្រទាន​នំបុ័ង​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​បរិបូណ៌ ដ្បិត​ទ្រង់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ទ្រង់។ តើ​យើង​ទាំង​ពីរ​ជា​អ្វី? អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូ‌រទាំ​ដាក់​យើង​ទេ តែ​រអ៊ូ‌រទាំ​ដាក់អុលឡោះ‌តាអាឡា​វិញ»។


បន្ទូល​នៃ​អុលឡោះ​ជា​ពន្លឺ​ដ៏​ពិត​ប្រាកដ​តែ​មួយ ដែល​មក​ក្នុង​ពិភព​លោកហើយ​បំភ្លឺ​មនុស្ស​គ្រប់ៗ​គ្នា។


«ខ្ញុំ​ហ្នឹង​ហើយ​ជា​ដើម​ទំពាំង‌បាយជូរ​ដ៏​ពិត​ប្រាកដ រីឯ​អុលឡោះ​ជា​បិតា​ខ្ញុំ ជា​ម្ចាស់​ចម្ការ។


បុព្វ‌បុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន​ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គីតាប​ថា “អុលឡោះ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំបុ័ង ដែល​ធ្លាក់​ពី​សូរ៉កា​មក”»។


ដ្បិត​អាហារ​ដែល​អុលឡោះ​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​សូរ៉កា​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។


ជន‌ជាតិ​យូដា​រអ៊ូ‌រទាំ​ពី​អ៊ីសា ព្រោះ​អ៊ីសា​មាន​ប្រសាសន៍​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​សូរ៉កា”។


រីឯ​អាហារ​ដែល​ចុះ​មក​ពី​សូរ៉កា មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ​អ្នក​នោះ​មិន​ស្លាប់​ឡើយ។


សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ប្រាកដ ឈាម​របស់​ខ្ញុំ​ក៏​ជា​ភេសជ្ជៈ​ដ៏​ពិត​ប្រាកដ​ដែរ។


អាហារ​ដែល​បាន​ចុះ​ពី​សូរ៉កា​មក​មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ស្លាប់​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ​នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច»។


ប៉ុន្ដែ លុះ​ដល់​ពេល​កំណត់​ហើយ អុលឡោះ​ក៏​ចាត់​បុត្រា​របស់​ទ្រង់​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ដ្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​ហ៊ូកុំ​ផង


យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម