Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 3:2 - អាល់គីតាប

2 ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ សូម​បង​ប្អូន​ប្រាប់​ខ្ញុំ​មើល៍ តើ​បង​ប្អូន​បាន​ទទួល​រស‌អុលឡោះ មក​ពី​បាន​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ឬ​មក​ពី​ជឿ​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ស្ដាប់?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​ពី​អ្នករាល់គ្នា​អំពី​ការនេះ​ប៉ុណ្ណោះ​ថា តើ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណ​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ ឬ​ដោយសារតែ​ការស្ដាប់​ដោយ​ជំនឿ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​សេចក្ដី​នេះ​ពី​អ្នក​រាល់គ្នា​ប៉ុណ្ណោះ​ តើ​អ្នក​រាល់គ្នា​ទទួល​ព្រះវិញ្ញាណ​ដោយសារ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ ឬ​ដោយ‍សារ​ការ​ស្ដាប់​ទាំង​មាន​ជំនឿ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ខ្ញុំ​គ្រាន់​តែ​ចង់​សួរ​អ្នក​រាល់​គ្នា​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌វិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​ដោយ​ឮ​ដំណឹង​ល្អ ហើយ​មាន​ជំនឿ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ សូម​បងប្អូន​ប្រាប់​ខ្ញុំ​មើល៍ តើ​បងប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​មក​ពី​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​មក​ពី​ជឿ​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ស្ដាប់?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌វិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ ឬ​ដោយ​បាន​ស្តាប់ ទាំង​មាន​សេចក្ដី​ជំនឿ

សូមមើលជំពូក ចម្លង




កាឡាទី 3:2
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ដែល​ឈ្វេង​យល់​ចិត្ដ​គំនិត​របស់​មនុស្ស ទ្រង់​បាន​បញ្ជាក់​ថា ទ្រង់​យល់​ព្រម​ទទួលពួក​គេ ដោយ​ប្រទាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ឲ្យ​គេ ដូច​ទ្រង់​បាន​ប្រទាន​មក​យើង​ដែរ។


ពេត្រុស​និយាយ​ទៅ​គេ​ថា៖ «សូម​បង​ប្អូន​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​នាម​អ៊ីសា‌អាល់ ម៉ាហ្សៀស​ទៅ ដើម្បី​អុលឡោះ​លើក‌លែង​ទោស​បង​ប្អូន​ឲ្យ​រួច​ពី​បាប ហើយ​បង​ប្អូន​នឹង​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​អុលឡោះ


លុះ​ទៅ​ដល់​ស្រុក​សាម៉ារី សាវ័ក​ទាំង​ពីរ​ក៏​ទូរអា​អុលឡោះ សុំ​ឲ្យ​ពួក​អ្នក​ជឿ​បាន​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ


ដំណឹង‌ល្អ​នេះ​សំដែង​ឲ្យ​ដឹង​ថា អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ។


កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​គ្មាន​ហ៊ូកុំ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​គ្មាន​ហ៊ូកុំ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​គ្មាន​ហ៊ូកុំ​របស់​អុលឡោះ​ទេ ដ្បិត​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ហ៊ូកុំ​របស់​អាល់ម៉ា‌ហ្សៀស)។


ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់ មក​ប្រកាស​អំពី​អ៊ីសា​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​អ៊ីសា​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បង​ប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​រស‌អុលឡោះ​ដែល​បង​ប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹង‌ល្អ​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ទទួល​នោះ បង​ប្អូន​ចេះ​តែ​អត់‌អោន​ឲ្យ​គេ​យ៉ាង​ស្រួលៗ។


ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ពរ​ដែល​អ៊ីព្រហ៊ីម​ទទួល បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ តាម​រយៈ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែរ ហើយ​ឲ្យ​យើង​ទទួល​រស‌អុលឡោះ​ដែល​អុលឡោះ​បាន​សន្យា​ប្រទាន​មក ដោយ​យើង​មាន​ជំនឿ។


ម្ដេច​ក៏​បង​ប្អូន​ល្ងី‌ល្ងើ​ម៉្លេះ! បង​ប្អូន​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​រស‌អុលឡោះ តែ​ឥឡូវ​នេះ​ម្ដេច​ក៏​ចង់​បញ្ចប់​តាម​របៀប​លោកីយ៍​វិញ​ដូច្នេះ?


អុលឡោះ​បាន​ប្រទាន​រស‌ទ្រង់​មក​បង​ប្អូន និង​បញ្ចេញ​សកម្ម‌ភាព ដោយ​សំដែង​អំណាច​ផ្សេងៗ​ក្នុង​ចំណោម​បង​ប្អូន​នោះ តើ​ទ្រង់​ធ្វើ​ដូច្នេះ មក​ពី​បង​ប្អូន​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ឬ​មក​ពី​បង​ប្អូន​បាន​ជឿ​ដំណឹង‌ល្អ ដែល​បង​ប្អូន​បាន​ស្ដាប់?


អុលឡោះ​ផ្ដល់​សក្ខី‌ភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សំដែង​ទី​សំគាល់ អំណាច និង​ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​អំណោយ​ទាន​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក ស្រប​តាម​បំណង​ទ្រង់​ផង។


ដ្បិត​យើង​ក៏​បាន​ទទួល​ដំណឹង‌ល្អ​ដូច​ពួក​គេ​ដែរ។ ក៏​ប៉ុន្ដែ បន្ទូល​នៃ​អុលឡោះ​ដែល​គេ​ស្ដាប់ គ្មាន​ប្រយោជន៍​អ្វី​ដល់​គេ​ទេ ព្រោះ​បន្ទូល​ដែល​គេ​បាន​ឮ​នោះ ពុំ​បាន​ជ្រួត​ជ្រាប​ចូល​ក្នុង​ចិត្ដ​គេ​ដោយ​ជំនឿ​ឡើយ។


មាន​អ្នក​ខ្លះ​បាន​ទទួល​ពន្លឺ​ម្ដង​រួច​ហើយ ថែម​ទាំង​បាន​ស្គាល់​ឱជា‌រស​នៃ​អំណោយ​ទាន​ពី​សូរ៉កា​បាន​រួម​ចំណែក​ជា​មួយ​រស​ដ៏​វិសុទ្ធ​របស់​អុលឡោះ


អុលឡោះ​បាន​សំដែង​ឲ្យ​ណាពី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​គាត់​ថ្លែង មិន​មែន​សម្រាប់​ពួក​គាត់​ទេ គឺ​សម្រាប់​បង​ប្អូន​វិញ។ ឥឡូវ​នេះ​ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ បាន​នាំ​ដំណឹង​មក​ប្រាប់​បង​ប្អូន អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដែល​អុលឡោះ​បាន​ចាត់​ពី​សូរ៉កា​មក។ សូម្បី​តែ​ពួក​ម៉ាឡាអ៊ីកាត ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម