ពេលនោះ អុលឡោះតាអាឡាខឹងយ៉ាងខ្លាំង ទាស់នឹងជនជាតិអ៊ីស្រអែល ទ្រង់ដេញពួកគេចេញឆ្ងាយពីទ្រង់ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
ហូសេ 9:12 - អាល់គីតាប ប្រសិនបើពួកគេចិញ្ចឹមកូនប្រុសៗ យើងនឹងដកកូនទាំងនោះចេញពីពួកគេ មុនពេលវាធំពេញវ័យ។ កាលណាយើងនឹងចាកចេញពីពួកគេ ពួកគេពិតជាត្រូវវេទនាមិនខាន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើគេចិញ្ចឹមបីបាច់កូនឲ្យធំឡើង ក៏យើងនឹងដកហូតគេទៅ រហូតទាល់តែឥតមាននៅសល់។ វេទនាដល់គេហើយ ពេលណាយើងចាកចេញពីគេ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើពួកគេចិញ្ចឹមកូនប្រុសៗ យើងនឹងដកកូនទាំងនោះចេញពីពួកគេ មុនពេលវាធំពេញវ័យ។ កាលណាយើងចាកចេញពីពួកគេ ពួកគេពិតជាត្រូវវេទនាមិនខាន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទោះបើគេបីបាច់ចិញ្ចឹមកូនឲ្យធំឡើង គង់តែអញនឹងបង្អត់ទៅ ឲ្យឥតមានមនុស្សណានៅសល់សោះ អើ វេទនាដល់គេដែរ ក្នុងកាលដែលអញចាកចេញពីគេទៅ |
ពេលនោះ អុលឡោះតាអាឡាខឹងយ៉ាងខ្លាំង ទាស់នឹងជនជាតិអ៊ីស្រអែល ទ្រង់ដេញពួកគេចេញឆ្ងាយពីទ្រង់ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
ហេតុនេះអុលឡោះតាអាឡាបណ្តេញជនជាតិអ៊ីស្រអែល ចេញឆ្ងាយពីទ្រង់ ស្របតាមបន្ទូលដែលទ្រង់ថ្លែងតាមរយៈណាពីទាំងអស់ជាអ្នកបម្រើរបស់ទ្រង់។ ជនជាតិអ៊ីស្រអែលត្រូវគេកៀរ ចេញឆ្ងាយពីទឹកដីរបស់ខ្លួន នាំទៅស្រុកអាស្ស៊ីរីរហូតដល់សព្វថ្ងៃ។
ប្រសិនបើគេមានកូនចៅច្រើន កូនចៅទាំងនោះនឹងស្លាប់ដោយមុខដាវ ពូជពង្សរបស់គេគ្មានអាហារ បរិភោគគ្រប់គ្រាន់ឡើយ។
យើងនឹងរែងប្រជាជននេះនៅតាមស្រុកនានា យើងកំចាត់កំចាយពួកគេ យើងធ្វើឲ្យប្រជារាស្ត្ររបស់យើងវិនាស ដោយបាត់បង់កូនចៅ ដ្បិតពួកគេពុំព្រមងាកចេញពី ផ្លូវដ៏អាក្រក់របស់ខ្លួនឡើយ។
យេរូសាឡឹមអើយ ចូរទទួលមេរៀននេះទៅ ក្រែងលោយើងដកខ្លួនលែងរវីរវល់នឹងអ្នក ហើយធ្វើឲ្យអ្នកវិនាសអន្តរាយ ក្លាយទៅជាទឹកដីដែលគ្មាននរណារស់នៅ»។
អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់ ដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះ សូមមើលចុះ! ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន! ពួកអ៊ីមុាំ និងពួកណាពី ត្រូវគេសម្លាប់ នៅក្នុងទីសក្ការៈរបស់អុលឡោះជាអម្ចាស់។
ទ្រង់បានហៅការព្រឺខ្លាចពីគ្រប់ទីកន្លែង មកគ្របសង្កត់លើខ្ញុំ ដូចហៅខ្មាំងមកចូលរួមនៅថ្ងៃមានពិធីបុណ្យ។ នៅថ្ងៃទ្រង់ខឹង គ្មាននរណាម្នាក់គេចខ្លួនរួចជីវិតឡើយ។ ប្រជាជនដែលខ្ញុំចិញ្ចឹមបីបាច់ ត្រូវខ្មាំងសត្រូវប្រហារអស់គ្មានសល់។
ពួកគេពិតជាត្រូវវេទនាពុំខាន ព្រោះពួកគេបានរត់ចេញឆ្ងាយពីយើង ពួកគេពិតជាត្រូវអន្តរាយ ដ្បិតពួកគេបានបះបោរប្រឆាំងនឹងយើង។ តើឲ្យយើងលោះពួកគេដូចម្ដេចបាន បើពួកគេចេះតែនាំគ្នានិយាយកុហក ដាក់យើងដូច្នេះ?
យើងឃើញថា អេប្រាអ៊ីមប្រៀបបាននឹង ក្រុងទីរ៉ុសដែលស្ថិតនៅកន្លែងសុខស្រួល តែអេប្រាអ៊ីមត្រូវបញ្ជូនកូនរបស់ខ្លួន ទៅឲ្យគេសម្លាប់ ដូចសត្វម្រឹគ»។
អេប្រាអ៊ីមត្រូវបណ្ដាសាហើយ ឫសរបស់ពួកគេក្រៀមស្ងួតអស់ ពួកគេពុំអាចបង្កើតផលបានឡើយ។ ប្រសិនបើពួកគេបង្កើតកូន នោះយើងនឹងធ្វើឲ្យកូនដ៏ជាទីស្រឡាញ់ របស់ពួកគេបាត់បង់ជីវិត»។
សូមអុលឡោះតាអាឡាដកអ្នកដែលប្រព្រឹត្តដូច្នេះ ចេញពីចំណោមពូជពង្សរបស់យ៉ាកកូប ហើយកុំឲ្យគេមានកូនចៅ ដើម្បីចូលរួមជូនជំនូនដល់ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលឡើយ។
អ្នករាល់គ្នាបានទៅសង្កេតមើលស្រុកអស់រយៈពេលសែសិបថ្ងៃ ដូច្នេះ អ្នករាល់គ្នាត្រូវរងនូវកំហុសរបស់ខ្លួន ចំនួនសែសិបឆ្នាំដែរ គឺមួយឆ្នាំសម្រាប់មួយថ្ងៃ។ ពេលនោះអ្នករាល់គ្នាមុខជាដឹងថា ពេលយើងប្រឆាំងនឹងអ្នករាល់គ្នា តើកើតមានផលវិបាកយ៉ាងណា។
ដ្បិតអុលឡោះតាអាឡាបានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែបជាកូនរបស់លោកយេភូនេ និងយ៉ូស្វេ ជាកូនរបស់លោកនូនប៉ុណ្ណោះ។
អ្នកនឹងត្រូវបណ្តាសា ដោយគ្មានកូនចៅ ដីរបស់អ្នកមិនបង្កើតភោគផល ហ្វូងគោ និងហ្វូងចៀមរបស់អ្នក ក៏មិនកើនចំនួនដែរ។
គេនឹងលក់កូនប្រុសកូនស្រីរបស់អ្នក ទៅឲ្យសាសន៍ដទៃ នៅចំពោះមុខអ្នក រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំពួកគេវិលត្រឡប់មកវិញ រហូតដល់ផ្សាភ្នែក តែពុំបានសម្រេចដូចប្រាថ្នាឡើយ។
នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងភាពអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីអុលឡោះជាម្ចាស់របស់ខ្ញុំលែងនៅជាមួយខ្ញុំ!”។
នៅខាងក្រៅផ្ទះ ពួកគេស្លាប់ដោយមុខដាវ ខាងក្នុង ពួកគេស្លាប់ដោយភ័យញាប់ញ័រ។ សេចក្តីស្លាប់កើតមានដល់ពួកគេគ្រប់គ្នា ទាំងកំលោះ ទាំងក្រមុំ ទាំងទារកដែលនៅបៅ ទាំងចាស់សក់ស្កូវ។
លោកបារ៉ាក់ដេញតាមរទេះចំបាំង និងកងទ័ពខ្មាំងរហូតដល់ហារ៉ូសេតកូយឹម។ កងទ័ពទាំងមូលរបស់លោកស៊ីសេរ៉ាស្លាប់ដោយមុខដាវ គ្មានសល់ម្នាក់ឡើយ។
រសរបស់អុលឡោះតាអាឡាបានចាកចេញពីស្តេចសូល ហើយអុលឡោះបណ្តោយឲ្យអ៊ីព្លេសមួយមកធ្វើឲ្យស្តេចវិលវល់ស្មារតី។