Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 9:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ទោះ​បើ​គេ​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​ធំ​ឡើង ក៏យើង​នឹងដក​ហូត​គេ​ទៅ រហូត​ទាល់​តែ​ឥត​មាន​នៅ​សល់។ វេទនា​ដល់​គេ​ហើយ ពេល​ណាយើង​ចាក​ចេញ​ពី​គេ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗ យើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេ មុន​ពេល​វា​ធំ​ពេញ​វ័យ។ កាល​ណា​យើង​ចាក​ចេញ​ពី​ពួក​គេ ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​ទោះ​បើ​គេ​បី​បាច់​ចិញ្ចឹម​កូន​ឲ្យ​ធំ​ឡើង គង់​តែ​អញ​នឹង​បង្អត់​ទៅ ឲ្យ​ឥត​មាន​មនុស្ស​ណា​នៅ​សល់​សោះ អើ វេទនា​ដល់​គេ​ដែរ ក្នុង​កាល​ដែល​អញ​ចាក​ចេញ​ពី​គេ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗ យើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេ មុន​ពេល​វា​ធំ​ពេញ​វ័យ។ កាល​ណា​យើង​នឹង​ចាក​ចេញ​ពី​ពួក​គេ ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន!

សូមមើលជំពូក ចម្លង




ហូសេ 9:12
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ជា​ខ្លាំង​ចំពោះ​ពួក​អ៊ីស្រា‌អែល ក៏​រើ​គេ​ចេញ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ទៅ សល់​នៅ​តែ​កុល‌សម្ព័ន្ធ​យូដា​តែ​មួយ​ប៉ុណ្ណោះ។


ដរាប​ដល់​ព្រះ‌យេហូវ៉ា​បណ្តេញ​គេ​ពី​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ចេញ ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​អស់​ទាំង​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ ដូច្នេះ អ៊ីស្រាអែល​ក៏​ត្រូវ​គេ​‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាស‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


បើ​កាល​ណា​កូន​ចៅ​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង នោះ​គឺ​សម្រាប់​តែ​ដាវ​ប៉ុណ្ណោះ ហើយ​ពូជ​ពង្ស​គេ​មិន​បាន​បរិ‌ភោគ​ឆ្អែត​ទេ។


យើង​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ស្រុក យើង​បាន​ធ្វើ​ឲ្យ​បាត់​បង់​កូន​អស់​ទៅ គឺ​យើង​បាន​បំផ្លាញ​ប្រជា‌រាស្ត្រ​របស់​យើង​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ។


ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​អ្នក​រាង​ចាល ក្រែង​ព្រលឹង​យើង​ព្រាត់​ចេញ​ពី​អ្នក ក្រែង​លោ​យើង​បំផ្លាញ​អ្នក ឲ្យ​ទៅ​ជា​ស្រុក​ចោល​ស្ងាត់​ទទេ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​ពិចា‌រណា​មើល ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​នេះ​ដល់​អ្នក​ណា តើ​ត្រូវ​ឲ្យ​ពួក​ស្រីៗ​ស៊ី​កូន​ខ្លួន គឺ​ជា​កូន​ដែល​ម្តាយ​បី​ក្រសោប​នៅ​ដៃ​ឬ​អី? តើ​ពួក​សង្ឃ និង​ពួក​ហោរា​នឹង​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​ទី​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ឬ?


ព្រះ‌អង្គ​បាន​ហៅ​ប្រមូល ដូច​ជា​នៅ​ថ្ងៃ​បុណ្យ ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ខ្ញុំ​ម្ចាស់​នៅ​គ្រប់​ជុំ​វិញ គ្មាន​អ្នក​ណា​រត់​រួច ឬ​សល់​នៅ ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ឡើយ ពួក​កូន​ដែល​ខ្ញុំ​ម្ចាស់​បាន​បី​ក្រសោប​នៅ​ដៃ ហើយ​បាន​បី​បាច់​ចិញ្ចឹម​មក នោះ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ម្ចាស់ បាន​សម្លាប់​អស់​ហើយ។


វេទនា​ដល់​គេ​ហើយ ដ្បិត​គេ​បាន​ងាក​ចេញ​ពី​យើង! អន្ត‌រាយ​ដល់​គេ​ហើយ ដ្បិត​គេ​បាន​បះ​បោរ​ប្រឆាំង​នឹង​យើង! ទោះ​បើ​យើង​ចង់​លោះ​គេ​ក៏​ដោយ ក៏​គេ​ចេះ​តែ​និយាយ​កុហក​ទាស់​នឹង​យើង​ដែរ។


យើង​បាន​ឃើញ​ថា អេប្រាអិម​ប្រៀប​ដូច​ជា​ដើម​ចាក ដែល​ទើប​នឹង​ដាំ​នៅ​ក្នុង​ស្មៅខៀវ​ខ្ចី តែ​អេប្រាអិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន ចេញ​មក​ឲ្យ​គេ​សម្លាប់​វិញ។


អេប្រាអិមនឹង​ត្រូវ​វាយ ហើយ​ឫស​របស់​គេ​បាន​ក្រៀម​ទៅ គេ​នឹង​មិន​បង្កើត​ផល​ទៀត​ឡើយ ទោះ​បើ​គេ​បង្កើត​កូន​បាន​ក៏​ដោយ ក៏​យើង​នឹង​ប្រហារ​កូន​សម្លាញ់​របស់​គេដែរ។


សូម​ព្រះ‌យេហូវ៉ា​ដក​គេ​ចេញ​ពីពួក​យ៉ាកុប​ទៅ ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ដូច្នេះ ជា​អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ផង។


អ្នក​រាល់​គ្នា​ត្រូវ​ទទួល​រង​នូវ​អំពើ​ទុច្ចរិត​របស់​ខ្លួន​អស់​សែ‌សិប​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​សែ‌សិប​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​សម្រាប់​មួយ​ឆ្នាំ ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ដែល​ប្រឆាំង​នឹង​យើង​នោះ​ជា​យ៉ាង​ណា"។


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​ពួកគេ​ថា៖ «ពួកគេ​នឹង​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន»។ ក្នុង​ចំណោម​ពួក‌គេ គ្មាន​អ្នក​ណា​នៅ​សល់​ឡើយ មាន​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន​ប៉ុណ្ណោះ។


អ្នក​នឹង​ត្រូវ​បណ្ដា‌សា​លើ​ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក លើ​ផល​ដែល​កើត​ពី​ដី​របស់​អ្នក លើ​ផល​ដែល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក និងលើកូន​ពី​ហ្វូង​ចៀម​របស់​អ្នក។


គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​សាសន៍​ដទៃ ឯ​ភ្នែក​របស់​អ្នក​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សម្លឹង​មើល​ពួក‌គេ​ជានិច្ច តែ​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។


ពេល​នោះ កំហឹង​របស់​យើង​នឹង​ឆួល​ឡើង​ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ។ យើង​នឹង​បោះ‌បង់​ចោល​គេ ហើយ​គេច​មុខ​ចេញ​ពី​គេ គេ​នឹង​ត្រូវ​បាន​លេប​ត្របាក់​អស់​ទៅ។ សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​នឹង​កើត​ឡើង​ដល់​គេ ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា "សេចក្ដី​អាក្រក់​ទាំង​នេះ​បាន​កើត​ឡើង​ដល់​យើង តើ​មិនមែន​ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង​មិន​គង់​ក្នុង​ចំណោម​យើង​ទេឬ?"


នៅ​ខាង​ក្រៅផ្ទះ គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​នៅ​ខាង​ក្នុង គេ​នឹង​ភ័យញាប់​ញ័រ ដ្បិត​មនុស្ស​កំលោះ​ក៏​ដូច​ជា​ស្រី​ក្រមុំ ហើយ​ទាំង​កូន​ដែល​នៅ​បៅ​ដោះ និង​មនុស្ស​សក់​ស្កូវ​ផង។


បារ៉ាក​ក៏​ដេញ​តាម​រទេះ និង​ទ័ព​របស់​សត្រូវ រហូត​ដល់​ហារ៉ូ‌សែត-កូយីម ហើយ​ពល​ទ័ព​ទាំង​ប៉ុន្មាន​របស់​ស៊ីសេ‌រ៉ា ក៏​ស្លាប់​ដោយ​មុខ​ដាវ​អស់ គ្មាន​សល់​ម្នាក់​ឡើយ។


ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​ក៏​ដក​ថយ​ចេញ​ពី​ស្ដេច​សូល ហើយ​ព្រះ‌យេហូវ៉ា​បាន​ចាត់​វិញ្ញាណ​អាក្រក់​មួយ​ឲ្យ​មក​បំភ័យ​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម