Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 26:65 - អាល់គីតាប

65 ដ្បិតអុលឡោះ‌តាអាឡា​បាន​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ទាំង​អស់​គ្នា លើក​លែង​តែ​លោក​កាលែប​ជា​កូន​របស់​លោក​យេភូនេ និង​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

65 ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​ពួកគេ​ថា៖ «ពួកគេ​នឹង​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន»។ ក្នុង​ចំណោម​ពួក‌គេ គ្មាន​អ្នក​ណា​នៅ​សល់​ឡើយ មាន​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

65 ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ទាំង​អស់​គ្នា លើក‌លែង​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

65 ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ពី​គេ​ថា វា​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​ជា​មិន​ខាន ដូច្នេះ គ្មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​ទាំង​នោះ​នៅ​សល់​ឡើយ មាន​តែ​កាលែប​ជា​កូន​យេភូនេ​១ ហើយ​នឹង​យ៉ូស្វេ​ជា​កូន​នុន​១​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




ជន‌គណនា 26:65
20 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​នឹង​កាត់‌កាល់​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ទ្រង់ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក។


ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ដំណើរ ពី​ក្រុង​រ៉ាម‌សែស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ដូច​ត​ទៅ៖


ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ស្លាប់​ចោល​ឆ្អឹង នៅ​ក្នុង​វាល​រហោ‌ស្ថាន​នេះ។


យើង​ជាអុលឡោះ‌តាអាឡា យើង​និយាយ​យ៉ាង​ណា យើង​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ ចំពោះ​សហគមន៍​ដ៏​អាក្រក់​ដែល​លើក​គ្នា​បះបោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​នឹង​ស្លាប់​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា​ក្នុង​វាលរហោ‌ស្ថាន​នេះ»។


ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក មាន​តែ​លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន និង​លោក​កាលែប​ជា​កូន​របស់​លោក​យេភូនេ​ប៉ុណ្ណោះ ដែល​រួច​ជីវិត។


«ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​នៅ​វាល​រហោ‌ស្ថាន តែ​គាត់​ពុំ​បាន​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ ដើម្បី​បះបោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា​ឡើយ គឺ​គាត់​ស្លាប់ ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់។ ឪពុក​របស់​យើង​ខ្ញុំ​គ្មាន​កូន​ប្រុស​ទេ។


អ្នក​ទាំង​នោះ​មាន​ឈ្មោះដូច​ត​ទៅ: កាលែប ជា​កូន​របស់​យេភូនេ តំណាង​កុល‌សម្ព័ន្ធ​យូដា។


ដូច្នេះ សូម​គិត​ពិចារណា​អំពី​ចិត្ត​សប្បុរស និង​ចិត្ត​ប្រិត‌ប្រៀប​របស់​អុលឡោះ​ទៅ។ អុលឡោះ​ប្រិត‌ប្រៀប‌ចំពោះ​អស់​អ្នក​ដែល​ដួល ហើយ​ទ្រង់​សប្បុរស​ចំពោះ​អ្នក លុះ​ត្រា​ណា​អ្នក​នៅ​តែ​ពឹង​ផ្អែក​លើ​ចិត្ត​សប្បុរស​នេះ។ បើ​មិន​ដូច្នោះ​ទេ អុលឡោះ​នឹង​កាត់​អ្នក​ចោល​ដែរ។


លើក​លែង​តែ​កាលែប ជា​កូន​របស់​យេភូ‌នេ។ កាលែប​នឹង​ឃើញ​ស្រុក ហើយ​យើង​ប្រគល់​ស្រុក​ដែល​គាត់​បាន​ដើរ​កាត់​នោះ ឲ្យ​គាត់ និង​កូន​ចៅ​របស់​គាត់ ដ្បិត​គាត់​បាន​ដើរ​តាមអុលឡោះ‌តាអាឡា ឥត​ល្អៀង​ត្រង់​ណា​ឡើយ”។


រីឯ​មូល​ហេតុ​ដែល​នាំ​ឲ្យ​យ៉ូស្វេ​ធ្វើ​ពិធី​ខតាន់​ឲ្យ​ពួក​គេ​នោះ មាន​ដូច​ត​ទៅ: ប្រជា‌ជន​ទាំង​មូល​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​ចំបាំង​បាន​ស្លាប់​តាម​វាល​រហោ‌ស្ថាន ក្រោយ​ពេល​ចេញ​ពី​ស្រុក​អេស៊ីប។


បង​ប្អូន​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​រួច​ស្រេច​ហើយ តែ​ខ្ញុំ​ចង់​រំលឹក​បង​ប្អូន​ថា ក្រោយ​ពេល​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​សង្គ្រោះ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល ឲ្យ​ចេញ​ផុត​ពី​ប្រទេស​អេស៊ីប​មក ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​មិន​ព្រម​ជឿ​ត្រូវ​វិនាស​អន្ដរាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម