ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 3:14 - អាល់គីតាប

ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​អុលឡោះ​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ទ្រង់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោត​ខ្លាច​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បាន​យល់ឃើញ​ថា អ្វីៗ​ទាំងអស់​ដែល​ព្រះ​ទ្រង់​ធ្វើ វា​នឹង​មាននៅ​ជារៀងរហូត​; គ្មានអ្វី​អាច​បន្ថែម​ទៅ​វា​បាន​ឡើយ ហើយក៏​គ្មានអ្វី​អាច​ដកចេញ​ពី​វា​បាន​ដែរ​។ ព្រះ​បាន​ធ្វើ​ដូច្នេះ ដើម្បីឲ្យ​គេ​កោតខ្លាច​នៅចំពោះ​ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ក៏​ដឹង​ដែរ​ថា ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប មិន​ត្រូវ​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​បាន​ឡើយ មួយ​ទៀត ព្រះ​បាន​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​កោត​ខ្លាច​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ព្រះអង្គ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោត​ខ្លាច​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​ក៏​ដឹង​ដែរ ថា​ការ​អ្វី​ដែល​ព្រះ‌ទ្រង់​ធ្វើ នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប នឹង​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​មិន​បាន​ឡើយ ១​ទៀត​ព្រះ‌ទ្រង់​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក



សាស្តា 3:14
30 ការដាក់ឲ្យឆ្លើយតបគ្នា  

មាគ៌ា​របស់​អុលឡោះ​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ បន្ទូល​សន្យា​របស់​ទ្រង់​ពិត​ទាំង​ស្រុង ទ្រង់​ជា​ខែល​ការ‌ពារ​អស់​អ្នក​ដែល​មក ជ្រក​កោន​នឹង​ទ្រង់។


រីឯ​ផែន‌ការ​របស់​ទ្រង់​វិញ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​គម្រោង‌ការ​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។


មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង គេ​ប្រកាស​ពី​ស្នា‌ដៃ​របស់​ទ្រង់ គេ​យល់​អំពី​កិច្ចការ​ដែល​ទ្រង់​បាន​ធ្វើ។


ទ្រង់​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ទ្រង់​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ទ្រង់។


មនុស្ស​គិត‌គូរ​គម្រោង‌ការ​ជា​ច្រើន ក៏​ប៉ុន្តែ មាន​តែ​គម្រោង‌ការ​របស់អុលឡោះ‌តាអាឡា​ប៉ុណ្ណោះ ដែល​សម្រេច​ជា​រូប​រាង។


គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹងអុលឡោះ‌តាអាឡា​បាន​ឡើយ។


កុំ​យក​អ្វី​មក​បន្ថែម​ពី​លើ​បន្ទូល​របស់​ទ្រង់​ឡើយ ក្រែង​លោ​ទ្រង់​ស្ដី​បន្ទោស​ថា អ្នក​ជា​មនុស្ស​កុហក។


អ្វីៗ​ទាំង​ប៉ុន្មាន​ដូច​មាន​បរិយាយ​ខាង​លើ យើង​អាច​ទាញ​ជា​សេចក្ដី​សន្និ‌ដ្ឋាន​ថា ត្រូវ​គោរព​កោត​ខ្លាច​អុលឡោះហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ទ្រង់។ នេះ​ហើយ​ជា​ការ​ដែល​មនុស្ស​គ្រប់ៗ​គ្នា​ត្រូវ​ធ្វើ។


កុំ​បណ្តោយ​ឲ្យ​មាត់​របស់​អ្នក នាំ​ខ្លួន​អ្នក​ទាំង​មូល​ឲ្យ​មាន​ទោស ហើយ​ដោះ‌សា​ជា​មួយ​អ៊ីមុាំ​ថា​អ្នក​បាន​សន្យា​ដោយ​ច្រឡំ​ឡើយ។ ធ្វើ​ដូច្នេះ​អុលឡោះ​ខឹង ព្រោះ​តែ​ពាក្យ​សំដី​របស់​អ្នក ហើយ​ទ្រង់​រំលាយ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ។


ការ​យល់‌សប្ដិ​ច្រើន​សុទ្ធ​តែ​ឥត​បាន​ការ​យ៉ាង​ណា ពោល​ពាក្យ​សំដី​ច្រើន​ក៏​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ។


ត្រូវ​តែ​ទទួល​យក​យោបល់​ទាំង​ពីរ​នេះ ដ្បិត​អ្នក​ដែល​កោត​ខ្លាច​អុលឡោះនៅ​ពេល​ស្ថាន‌ភាព​ទាំង​ពីរ​កើត​មាន គេ​តែងតែ​មាន​ច្រក​ចេញ​ជា‌និច្ច។


យើង​បាន​ប្រាប់​ទុក​ជា​មុន តាំង​ពី​គ្រា​ដំបូង នូវ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​តាម​ក្រោយ យើង​ប្រាប់​ទុក​ជា​មុន​តាំង​ពី​យូរ‌លង់ នូវ​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​កើត​មាន​នៅ​ឡើយ យើង​ពោល​ថា គម្រោង‌ការ​របស់​យើង មុខ​ជា​បាន​សម្រេច​មិន​ខាន យើង​ធ្វើ​អ្វី​បាន​តាម​ចិត្ត​យើង​ប្រាថ្នា។


ពពែ​ឈ្មោល​នោះ​កាន់​តែ​ធំ​ឡើងៗ ហើយ​ពេល​វា​កំពុង​តែ​មាន​អំណាច​ខ្លាំង‌ក្លា ស្នែង​ធំ​របស់​វា​ក៏​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញប់‌ស្ញែង​ដុះ​ឡើង​ជំនួស បែរ​មុខ​ទៅ​រក​ទិស​ទាំង​បួន។


បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​នេះ ទៅ​ឲ្យ​ពួក​ជន​ពាល​ឥត​សាសនា​ឆ្កាង​គាត់ ដូច​អុលឡោះ​បាន​កំណត់​ទុក ដោយ​ទ្រង់​ជ្រាប​ជា​មុន។


គេ​នាំ​គ្នា​ប្រព្រឹត្ដ​ដូច​អុលឡោះ​បាន​កំណត់​ទុក​ជា​មុន តាម​អំណាច និង​តាម​តម្រិះ​របស់​ទ្រង់។


ផ្ទុយ​ទៅ​វិញ បើ​កិច្ច‌ការ​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពី​អុលឡោះ អស់​លោក​ពុំ​អាច​រំលាយ​បាន​ឡើយ។ ហេតុ​នេះ សូម​ប្រុង​ប្រយ័ត្ន ក្រែង​លោ​អស់​លោក​បែរ​ជា​ប្រឆាំង​ទាស់​នឹង​អុលឡោះ​ទៅ​វិញ»។ គេ​យល់​ស្រប​តាម​យោបល់​របស់​លោក​កាម៉ាលាល​ទាំង​អស់​គ្នា


អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​អុលឡោះ ដោយ‌សារ​ទ្រង់ និង​សម្រាប់​ទ្រង់!។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ អស់‌កល្ប​ជា‌និច្ច! អាម៉ីន!។


តាម​ផែន​ការ​ដែល​ទ្រង់​បាន​គ្រោង​ទុក តាំង​ពី​អស់‌កល្ប​ជា‌និច្ច​រៀង​មក ហើយ​ទ្រង់​បាន​សម្រេច​ដោយ‌សារ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា‌ជាអម្ចាស់​នៃ​យើង។


អុលឡោះ‌តាអាឡា​ជា​ថ្ម​ដា ហើយ​ស្នា​ដៃ​របស់​ទ្រង់​ល្អ​ឥត​ខ្ចោះ។ មាគ៌ា​របស់​ទ្រង់​សុទ្ធ​តែ​ទៀង​ត្រង់។ អុលឡោះ​ជា​ម្ចាស់​ដ៏​ស្មោះ​ត្រង់ ទ្រង់​មិន​អយុត្តិធម៌​ឡើយ ដ្បិត​ទ្រង់​សុចរិត និង​យុត្តិធម៌។


អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ដែល​អុលឡោះ​បាន​សន្យា តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ទ្រង់​មិន​កុហក​ទេ។


គ្រប់​អំណោយ​ដ៏​ល្អ​វិសេស និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដ៏​គ្រប់​លក្ខណៈ​ដែល​យើង​បាន​ទទួល សុទ្ធ​តែ​មក​ពី​សូរ៉កា​ទាំង​អស់ គឺ​មក​ពី​អុលឡោះ‌ជាបិតា​ដែល​បង្កើត​ពន្លឺ។ ទ្រង់​មិន​ចេះ​ប្រែ​ក្រឡាស់​ទេ ហើយ​នៅ​ក្នុង​ទ្រង់ សូម្បី​តែ​ស្រមោល​នៃ​ការ​ប្រែ‌ប្រួល​ក៏​គ្មាន​ផង។


ឱ​អុលឡោះ‌ជាអម្ចាស់​អើយ តើ​មាន​នរណា​មិន​គោរព​កោត​ខ្លាច​នាម​ទ្រង់! តើ​នរណា​មិន​លើក​តម្កើង​សិរី‌រុង‌រឿង​នៃ​នាម​ទ្រង់! ដ្បិត​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ជា​ម្ចាស់​ដ៏​វិសុទ្ធ។ មនុស្ស​គ្រប់​ជាតិ​សាសន៍ នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ដ្បិត​គេ​បាន​ឃើញ​ច្បាស់​ថា ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌»។