ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 11:5 - អាល់គីតាប

បើ​អ្នក​មិន​ដឹង​ថា ខ្យល់​ដង្ហើម​មក​ពី​ណា ឬ​មិន​ដឹង​ពី​របៀប​ដែល​ទារក​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​នោះ អ្នក​ក៏​មិន​ស្គាល់​ស្នា​ដៃ​របស់​អុលឡោះដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​មក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូចដែល​អ្នក​មិន​ស្គាល់​ផ្លូវ​ដែល​ខ្យល់ដង្ហើម​មកដល់​ឆ្អឹង​នៅក្នុង​ផ្ទៃ​របស់​ស្ត្រី​មានផ្ទៃពោះ​យ៉ាងណា អ្នក​ក៏​មិន​អាច​ស្គាល់​កិច្ចការ​របស់​ព្រះ​ដែល​បង្កើត​របស់សព្វសារពើ​យ៉ាងនោះដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​កូន​កើត​ឡើង​នៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទម្ងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​កិច្ច‌ការ​របស់​ព្រះ ដែល​ជា​អ្នក​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​អ្នក​មិន​ដឹង​ថា ខ្យល់​ដង្ហើម​មក​ពី​ណា ឬ​មិន​ដឹង​ពី​របៀប​ដែល​ទារក​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​នោះ អ្នក​ក៏​មិន​ស្គាល់​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​មក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​មិន​ស្គាល់​ផ្លូវ​នៃ​វិញ្ញាណ ដែល​បណ្តាល​ឲ្យ​កូន​កើត​ឡើងនៅ​ក្នុង​ផ្ទៃ​របស់​ស្ត្រី​ដែល​មាន​ទំងន់​ជា​យ៉ាង​ណា នោះ​ក៏​មិន​ស្គាល់​ការ​របស់​ព្រះ ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់​យ៉ាង​នោះ​ដែរ

សូមមើលជំពូក



សាស្តា 11:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​មិន​អាច​ចូល​ទៅ​ជិត​អុលឡោះ​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត​បាន​ឡើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ដោយ‌សារ​អំណាច ទ្រង់​ប្រកប​ដោយ​យុត្តិធម៌ ហើយ​សុចរិត​បំផុត ទ្រង់​មិន​បំពាន​លើ​នរណា​ឡើយ!


នៅ​គ្រា​ដែល​យើង​បង្ក​បង្កើត​ផែនដី នោះ​តើ​អ្នក​នៅ​ឯ​ណា? ប្រសិន​បើ​អ្នក​ដឹង​សព្វ​គ្រប់​ដូច្នេះ ចូរ​ថ្លែង​មក​ចុះ។


ទ្រង់​ធ្វើ​ការ​ដ៏​អស្ចារ្យ រក​ស្វែង​យល់​មិន​បាន ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ មាន​ចំនួន​ច្រើន​ឥត​គណនា។


ឱ​អុលឡោះ‌តាអាឡា​អើយ ស្នា‌ដៃ​របស់​ទ្រង់​មាន​ច្រើន​ឥត​គណនា ទ្រង់​ធ្វើ​ការ​ទាំង​អស់​នោះ ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ផែនដី​មាន​ពោរ‌ពេញ​ទៅ​ដោយ​អ្វីៗ សព្វ​សារ‌ពើ​ដែល​ទ្រង់​បាន​បង្កើត​មក។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​បាន​សំដែង​ការ​អស្ចារ្យ ជា​ច្រើន​ចំពោះ​យើង​ខ្ញុំ ទ្រង់​ក៏​មាន​គម្រោង‌ការ​ជា​ច្រើន សម្រាប់​យើង​ខ្ញុំ​ដែរ។ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ទ្រង់​បាន​ទេ ការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា ខ្ញុំ​មិន​អាច​ពណ៌នា​អស់​ឡើយ។


ឱ​អុលឡោះ‌តាអាឡា​អើយ ស្នា‌ដៃ​របស់​ទ្រង់​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​ណាស់ តម្រិះ​របស់​ទ្រង់​ជ្រៅ​ពន់​ប្រមាណ!


ខ្ញុំ​ខិត‌ខំ​ស្វែង​រក និង​យក​ប្រាជ្ញា​មក​រិះ‌គិត​ពិចារណា​អំពី​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​កើត​មាន​នៅ​ក្រោម​មេឃ​នេះ។ អុលឡោះ​តំរូវ​ឲ្យ​មនុស្ស​លោក​ខ្វល់​ខ្វាយ​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​បំផុត។


ខ្យល់​បក់​ទៅ​ទិស​ខាង​ត្បូង ទៅ​ទិស​ខាង​ជើង វិល​ទៅ​វិល​មក បក់​តាម​ទិស​របស់​ខ្លួន​វិញ។


អ្នក​ដែល​សម្លឹង​មើល​ខ្យល់ មិន​សាប​ព្រោះ​ទេ ហើយ​អ្នក​ដែល​តាម​មើល​ពពក ក៏​មិន​ច្រូត​កាត់​ដែរ។


ខ្ញុំ​សង្កេត​ឃើញ​ថា អុលឡោះ​បាន​ប្រគល់​ការ‌ងារ​យ៉ាង​នឿយ‌ហត់​ឲ្យ​មនុស្ស​លោក​ធ្វើ។


អ្វីៗ​ដែល​អុលឡោះ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ដៃ ដែល​អុលឡោះ​បាន​ធ្វើ ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់​ក្តី ក៏​ទ្រង់​ប្រទាន​ឲ្យ​គេ​ចេះ​គិត​អំពី​ពេល​វេលា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ដែរ។


អ្វីៗ​ដែល​មាន​សព្វ​ថ្ងៃ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ហើយ​ជ្រៅ​បំផុត គ្មាន​នរណា​អាច​យល់​បាន​ទេ។


នោះ​ខ្ញុំ​ក៏​យល់​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​អុលឡោះ។ គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​លើ​ផែនដី​នេះ​បាន​ឡើយ ទោះ​បី​មនុស្ស​ខិត‌ខំ​ស្វែង​យល់​យ៉ាង​ណា​ក្តី ក៏​គេ​ពុំ​អាច​យល់ សូម្បី​តែ​អ្នក​ប្រាជ្ញ​ដែល​អះ‌អាង​ថា ខ្លួន​ដឹង​ក៏​នៅ​តែ​ពុំ​អាច​យល់​បាន​ដែរ។


តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច បាន​បង្កើត​ផែនដី​ទាំង​មូល? ទ្រង់​មិន​ចេះ​នឿយ‌ហត់ មិន​ចេះ​អស់​កម្លាំង រីឯ​តម្រិះ​របស់​ទ្រង់ ក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។


ខ្យល់ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​រស‌អុលឡោះ ក៏​ដូច្នោះ​ដែរ»។


ចិត្ត​ទូលាយ​របស់​អុលឡោះ ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ប្រាជ្ញា‌ញាណ និង​តម្រិះ​របស់​ទ្រង់​ក៏​ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ទ្រង់​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​អុលឡោះ​បាន​ដែរ!