មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលទ្រង់បង្កើតផែនដី និងពិភពលោកមកនោះ ទ្រង់ជាម្ចាស់តាំងពីអស់កល្បរៀងមក។
វិវរណៈ 1:4 - អាល់គីតាប ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុមជំអះទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមទ្រង់ដែលនៅសព្វថ្ងៃ នៅពីអតីតកាល ហើយកំពុងតែមក ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។ សូមរសអុលឡោះទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ទ្រង់ ព្រះគម្ពីរខ្មែរសាកល ពីខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅអាស៊ី។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នា ពីព្រះអង្គដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណប្រាំពីរដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ Khmer Christian Bible ខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅស្រុកអាស៊ី។ សូមឲ្យអ្នករាល់គ្នាទទួលបានព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះអង្គដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណទាំងប្រាំពីរដែលនៅពីមុខបល្ល័ង្ករបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូហាន សូមជម្រាបមកក្រុមជំនុំទាំងប្រាំពីរ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណទាំងប្រាំពីរ ដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំ យ៉ូហាន សូមជម្រាបមកក្រុមជំនុំ*ទាំងប្រាំពីរ នៅស្រុកអាស៊ី។ សូមព្រះអង្គដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅពីអតីតកាល ហើយកំពុងតែយាងមក ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ សូមព្រះវិញ្ញាណទាំងប្រាំពីរ ដែលស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំបុត្រយ៉ូហានខ្ញុំ ផ្ញើមកពួកជំនុំទាំង៧ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏គង់នៅ ក៏គង់នៅតាំងតែពីដើម ហើយត្រូវយាងមកទៀត នឹងអំពីព្រះវិញ្ញាណទាំង៧ ដែលនៅចំពោះបល្ល័ង្កទ្រង់ |
មុនពេលភ្នំនានាកកើតឡើង ហើយមុនពេលទ្រង់បង្កើតផែនដី និងពិភពលោកមកនោះ ទ្រង់ជាម្ចាស់តាំងពីអស់កល្បរៀងមក។
អុលឡោះមានបន្ទូលមកម៉ូសាថា៖ «យើងជាអុលឡោះតាអាឡាដែលនៅអស់កល្ប។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែលថា “អុលឡោះតាអាឡា ដែលនៅអស់កល្ប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”»។
រសរបស់អុលឡោះតាអាឡា នឹងសណ្ឋិតនៅបុត្រានោះ គឺជារសដែលផ្ដល់ប្រាជ្ញា ឲ្យចេះពិចារណាដឹងខុសត្រូវ រសដែលផ្ដល់ការឈ្លាសវៃ និងចិត្តអង់អាច រសដែលបំភ្លឺឲ្យស្គាល់ និងគោរពកោតខ្លាចអុលឡោះតាអាឡា
តើនរណាបានគ្រោងទុក និងសម្រេចព្រឹត្តិការណ៍ទាំងនេះ? គឺអុលឡោះដែលបានណែនាំមនុស្សគ្រប់ជំនាន់ តាំងពីដើមដំបូងរៀងមក។ យើងជាអុលឡោះតាអាឡាដែលនៅមុនគេ ហើយយើងក៏នៅជាមួយ មនុស្សចុងក្រោយបង្អស់ដែរ។
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
អុលឡោះនឹងបោះបង់ចោល ប្រជាជនអ៊ីស្រអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាម្តាយសំរាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រអែលវិញ។
យើងនឹងដាក់ថ្មមួយនៅមុខយេសួរ លើថ្មតែមួយនេះមានភ្នែកដល់ទៅប្រាំពីរ។ យើងនឹងចារអក្សរលើថ្មនោះ ដោយដៃយើងផ្ទាល់។ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ យើងនឹងដកបាបចេញពីស្រុកនេះ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
មិនត្រូវមាក់ងាយកិច្ចការតូចតាចនៅពេលដែលគេផ្ដើមកសាងនោះឡើយ តែត្រូវសប្បាយរីករាយដោយឃើញលោកសូរ៉ូបាបិលចាប់ផ្ដើមចាក់គ្រឹះដូច្នេះ»។ «ចង្កៀងទាំងប្រាំពីរនេះជាភ្នែករបស់អុលឡោះតាអាឡាដែលមើលផែនដីទាំងមូល»។
ម៉ាឡាអ៊ីកាត់តបមកវិញថា៖ «រទេះសេះទាំងបួនជាខ្យល់ពីទិសទាំងបួន បក់ចេញមកពីកន្លែងដែលអុលឡោះតាអាឡាជាម្ចាស់នៃផែនដីទាំងមូលនៅ»។
កាលពីដើមដំបូងបង្អស់ មានបន្ទូលនៃអុលឡោះ។ បន្ទូលនៃអុលឡោះនៅជាមួយអុលឡោះហើយបន្ទូលនៃអុលឡោះជាអុលឡោះ
គាត់បានបង្រៀនគេអស់រយៈពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានឮបន្ទូលរបស់អុលឡោះជាអម្ចាស់។
គឺទាំងអ្នកស្រុកផាថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី
សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលអុលឡោះស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏បរិសុទ្ធ។ សូមអុលឡោះ ជាបិតារបស់យើង និងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
សូមអុលឡោះ ជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
សូមអុលឡោះជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រទានពរ និងសេចក្ដីសុខសាន្ដដល់បងប្អូន!
អ៊ីសាអាល់ម៉ាហ្សៀសមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ចគាត់នៅតែដដែល។
គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីសូរ៉កាទាំងអស់ គឺមកពីអុលឡោះជាបិតាដែលបង្កើតពន្លឺ។ ទ្រង់មិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងទ្រង់ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។
នេះជាហេតុការណ៍ដែលអ៊ីសាអាល់ម៉ាហ្សៀសបានសំដែងឲ្យឃើញ គឺអុលឡោះប្រទានឲ្យអ៊ីសាបង្ហាញព្រឹត្ដិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់គាត់ដឹង។ អ៊ីសាបានចាត់ម៉ាឡាអ៊ីកាត់របស់គាត់ ឲ្យមកប្រាប់លោកយ៉ូហានជាអ្នកបម្រើរបស់គាត់
សំឡេងនោះប្រាប់ថា «អ្វីៗដែលអ្នកបានឃើញ ត្រូវសរសេរទុកក្នុងគីតាបមួយ រួចផ្ញើទៅជូនក្រុមជំអះទាំងប្រាំពីរ នៅក្រុងអេភេសូ ក្រុងស្មៀរណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
ពេលខ្ញុំឃើញគាត់ ខ្ញុំដួលសន្លប់បាត់ស្មារតី នៅទៀបជើងគាត់។ គាត់ដាក់ដៃស្ដាំលើខ្ញុំ ទាំងពោលថាៈ «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត
ចំពោះអត្ថន័យលាក់កំបាំង អំពីផ្កាយទាំងប្រាំពីរដែលអ្នកឃើញយើងកាន់នៅដៃ និងជើងចង្កៀងមាសទាំងប្រាំពីរនេះមានដូចតទៅៈ ផ្កាយទាំងប្រាំពីរ គឺជាម៉ាឡាអ៊ីកាត់របស់ក្រុមជំអះទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាក្រុមជំអះទាំងប្រាំពីរនោះឯង»។
អុលឡោះតាអាឡាជាម្ចាស់ដែលនៅសព្វថ្ងៃនៅពីដើមហើយកំពុងតែមក គឺម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ទ្រង់មានបន្ទូលថា៖ «យើងជាអាល់ផា និងជាអូមេកា»។
ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាក ទទួលគនរ និងព្យាយាមរួមជាមួយបងប្អូន ក្នុងអ៊ីសាដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែបន្ទូលរបស់អុលឡោះ និងសក្ខីភាពរបស់អ៊ីសា។
ខ្ញុំឮម៉ាឡាអ៊ីកាត់នៃទឹកពោលថា៖ «ឱអុលឡោះដ៏នៅអស់កល្ប និងនៅតាំងពីដើមរៀងមក ទ្រង់ពិតជាវិសុទ្ធហើយទ្រង់វិនិច្ឆ័យទោសដោយយុត្ដិធម៌មែន!
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងពើកាម៉ុស ដូចតទៅនេះ៖ អ៊ីសាដែលមានដាវដ៏ស្រួចមុខពីរ គាត់ប្រាប់ថាៈ
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងធាទេរ៉ា ដូចតទៅនេះ៖ បុត្រារបស់អុលឡោះ គឺគាត់ដែលមានភ្នែកភ្លឺដូចអណ្ដាតភ្លើង និងជើងដូចលង្ហិន គាត់ប្រាប់ថាៈ
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់ របស់ក្រុមជំអះ នៅក្រុងស្មៀរណាដូចតទៅនេះ៖ អ៊ីសាដែលនៅមុនគេ និងនៅក្រោយគេបំផុត គឺគាត់ដែលបានស្លាប់ និងរស់ឡើងវិញ គាត់ប្រាប់ថាៈ
យើងអ៊ីសា យើងបានចាត់ម៉ាឡាអ៊ីកាត់របស់យើង ឲ្យមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នានៅក្នុងក្រុមជំអះនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ទត យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។
ខ្ញុំ យ៉ូហាន ខ្ញុំបានឮ និងបានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងបានឃើញដូច្នេះហើយ ខ្ញុំក្រាបចុះដល់ជើងម៉ាឡាអ៊ីកាត់ ដែលបានបង្ហាញឲ្យខ្ញុំឃើញនោះ បម្រុងនឹងថ្វាយបង្គំគាត់
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងសើដេស ដូចតទៅនេះ៖ អ៊ីសាដែលមានរសទាំងប្រាំពីររបស់អុលឡោះ និងមានផ្កាយទាំងប្រាំពីរ គាត់ប្រាប់ថាៈ “យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ដនោះហើយ អ្នកមានឈ្មោះល្បីថារស់ តែតាមពិត អ្នកស្លាប់ទេតើ!។
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ អ្នកដែលជាអាម៉ីនជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាប្រភពនៃអ្វីៗទាំងអស់ ដែលអុលឡោះបានបង្កើតមក គាត់មានបន្ទូលថាៈ
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងភីឡាដិលភា ដូចតទៅនេះ៖ អ្នកដ៏វិសុទ្ធ អ្នកដ៏ពិតប្រាកដអ្នកដែលកាន់កូនសោររបស់ទត បើគាត់បើក គ្មាននរណាបិទបាន បើគាត់បិទ គ្មាននរណាបើកបាន គាត់ប្រាប់ថាៈ
មានផ្លេកបន្ទោរ មានសំឡេង ព្រមទាំងផ្គរលាន់ចេញពីបល្ល័ង្កនោះមក។ នៅមុខបល្ល័ង្ក មានចង្កៀងប្រាំពីរកំពុងឆេះយ៉ាងភ្លឺ ចង្កៀងទាំងនោះ គឺជារសទាំងប្រាំពីររបស់អុលឡោះ។
សត្វមានជីវិតទាំងបួននោះ មានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួន ទាំងខាងក្រៅ ទាំងខាងក្នុងរៀងៗខ្លួន។ គេចេះតែនាំគ្នាស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ថាៈ «អុលឡោះដ៏វិសុទ្ធ អុលឡោះដ៏វិសុទ្ធ អុលឡោះដ៏វិសុទ្ធ អុលឡោះតាអាឡាជាម្ចាស់ ទ្រង់មានអំណាចលើអ្វីៗទាំងអស់ ទ្រង់នៅតាំងពីដើមរៀងមក ទ្រង់នៅសព្វថ្ងៃ ហើយកំពុងតែមក!»។
បន្ទាប់មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកអះលីជំអះ។ កូនចៀមនោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើគូរបានរួចហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ជារសទាំងប្រាំពីររបស់អុលឡោះ ដែលទ្រង់ចាត់ឲ្យទៅពាសពេញលើផែនដី។
ខ្ញុំក៏បានឃើញម៉ាឡាអ៊ីកាត់ប្រាំពីររូបដែលឈរនៅខាងមុខអុលឡោះ ទទួលត្រែប្រាំពីរ។