២ កូរិនថូស 1:2 - អាល់គីតាប2 សូមអុលឡោះជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រទានពរ និងសេចក្ដីសុខសាន្ដដល់បងប្អូន! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា! សូមមើលជំពូកKhmer Christian Bible2 សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្តមកអំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមមើលជំពូក |
ពេលនោះ រសរបស់អុលឡោះក៏មកសណ្ឋិតលើលោកអម៉ាសាយ ដែលជាមេលើក្រុមទាំងសាមសិបនាក់គាត់ពោលថា៖ «ស្តេចទត ជាកូនរបស់លោកអ៊ីសាយអើយ! យើងខ្ញុំទាំងអស់គ្នាស៊ូប្តូរផ្តាច់នៅជាមួយ ស្តេចហើយ។ សូមឲ្យសេចក្តីសុខសាន្តកើតមានដល់ស្តេច និងអស់អ្នកដែលនៅជាមួយស្តេច! ដ្បិតអុលឡោះជាម្ចាស់របស់ស្តេច បានជួយស្តេចហើយ!»។ ស្តេចទតក៏ទទួលពួកគេ ហើយតែងតាំងពួកគេ ឲ្យធ្វើជានាយទាហានក្នុងកងទ័ពរបស់គាត់។
អ្នកទើបនឹងមកស្នាក់អាស្រ័យក្នុងស្រុករបស់យើងពុំទាន់បានប៉ុន្មានផង ថ្ងៃនេះ តើគួរឲ្យយើងនាំអ្នកទៅជាមួយដែរឬ? ដ្បិតយើងក៏ពុំដឹងថា យើងត្រូវទៅទីណាផងនោះ! ចូរនាំបងប្អូនរបស់អ្នកវិលត្រឡប់ទៅទីក្រុងវិញចុះ។ សូមអុលឡោះតាអាឡាប្រព្រឹត្តចំពោះអ្នក ដោយចិត្តសប្បុរស និងស្មោះត្រង់»។