Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:1 - អាល់គីតាប

1 កាល​ពី​ដើម​ដំបូង​បង្អស់ មាន​បន្ទូល​នៃ​អុលឡោះ។ បន្ទូល​នៃ​អុលឡោះ​នៅ​ជា​មួយ​អុលឡោះ​ហើយ​បន្ទូល​នៃ​អុលឡោះ​ជា​អុលឡោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅ​ដើមដំបូង​មាន​ព្រះបន្ទូល ព្រះបន្ទូល​គង់នៅ​ជាមួយ​ព្រះ ហើយ​ព្រះបន្ទូល​គឺជា​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 កាល​ពី​ដើម​ដំបូង​ មាន​ព្រះបន្ទូល​ ព្រះបន្ទូល​គង់​នៅ​ជាមួយ​ព្រះជាម្ចាស់​ ហើយ​ព្រះបន្ទូល​ជា​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​ដើម​ដំបូង​មាន​ព្រះ‌បន្ទូល ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ ព្រះ ហើយ​ព្រះ‌បន្ទូល​នោះ​ឯង​ជា​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌បន្ទូល មាន​ព្រះ‌ជន្ម​គង់​នៅ។ ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌បន្ទូល​ជា​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​ដើម​ដំបូង​មាន​ព្រះ‌បន្ទូល ព្រះ‌បន្ទូល​ក៏​គង់​នៅ​ជា​មួយ​នឹង​ព្រះ ហើយ​ព្រះ‌បន្ទូល​នោះ​ឯង​ជា​ព្រះ

សូមមើលជំពូក ចម្លង




យ៉ូហាន 1:1
39 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពី​ដើម​ដំបូង​បង្អស់ អុលឡោះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។


អុលឡោះអើយ បល្ល័ង្ក​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ហើយ​ទ្រង់​គ្រង​រាជ្យ​ដោយ​យុត្តិធម៌


ហេតុ​នេះ អុលឡោះ‌តាអាឡា​ផ្ទាល់​នឹង​ប្រទាន ទី​សំគាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ ហើយ​ឲ្យ​ឈ្មោះ​ថា «អេម៉ា‌ញូអែល»។


ដ្បិត​មាន​បុត្រ​មួយ​នាក់​ប្រសូត​មក សម្រាប់​យើង អុលឡោះ​បាន​ប្រទាន​បុត្រា​មួយ​នាក់ មក​ឲ្យ​យើង​ហើយ។ បុត្រា​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ឲ្យ​នាម​ថា: “ម្ចាស់​ដ៏​គួរ​ស្ងើច​សរសើរ ម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ម្ចាស់​ដ៏​មាន​អំណាច បិតា​ដ៏​នៅ​អស់‌កល្ប​អស់‌កល្ប​ជា‌និច្ច ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។


«មើល! ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ​ដែល​គេ​នឹង​ដាក់ ឈ្មោះ​ថា “អេម៉ាញូ‌អែល”» ប្រែ​ថា «អុលឡោះ​នៅ​ជា​មួយ​យើង»។


គេ​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​នាំ​គ្នា​លើក​តម្កើង​អុលឡោះ​ជា‌និច្ច​និរន្តរ៍។


បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។


ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ឡើយ មាន​តែ​បុត្រា​មួយ​គត់​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​អុលឡោះ ដ្បិត​បុត្រា​នៃ​អុលឡោះ​បាន​នៅ​រួម​ជា​មួយ​អុលឡោះ​ជា​បិតា។


បន្ទូល​នៃ​អុលឡោះ​នៅ​ជា​មួយ​អុលឡោះ តាំង​ពី​ដើម​ដំបូង​បង្អស់។


ខ្ញុំ​បាន​ចេញ​ពី​អុលឡោះ​ជា​បិតា​មក​ក្នុង​លោក​នេះ ហើយ​ឥឡូវ ខ្ញុំ​ចេញ​ពី​លោក​នេះ​ទៅ​ឯ​អុលឡោះ​ជា​បិតា​វិញ»។


ឱ​អុលឡោះ​ជា​បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ខ្ញុំ​ឲ្យ​មាន​សិរី‌រុង‌រឿង​នៅ​ជិត​ទ្រង់ គឺ​សិរី‌រុង‌រឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ជិត​ទ្រង់ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។


លោក​ថូម៉ាស​និយាយ​ទៅ​អ៊ីសា​ថា៖ «តួន​ពិត​ជា​ម្ចាស់ និង​ជាអម្ចាស់​របស់​ខ្ញុំ​មែន!»។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មុន​អ៊ីព្រហ៊ីម​កើត​មក ខ្ញុំ​មាន​ជីវិត​រួច​ស្រេច​ទៅ​ហើយ»។


មាន​បុព្វ‌បុរស ហើយ​អាល់ម៉ា‌ហ្សៀស​ក៏​កើត​មក​មាន​និស្ស័យ​ជា​មនុស្ស​ក្នុង​ពូជ‌ពង្ស​របស់​ពួក​គេ​ថែម​ទៀត​ផង អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើ​អ្វីៗ​ទាំង​អស់ សូម​លើក​តម្កើង​អាល់ម៉ា‌ហ្សៀស​អស់‌កល្ប​ជា‌និច្ច អាម៉ីន!


អុលឡោះ​ក៏​ប្រណី‌សន្ដោស ឲ្យ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ទ្រង់​ចាត់​ចែង​គម្រោង‌ការ​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​ជា‌និច្ច​រៀង​មក ក្នុង​អុលឡោះ​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ។


ទោះ‌បី​អ៊ីសា​មាន​ភាព​ជា​អុលឡោះ ក៏​ដោយ ក៏​គាត់​ពុំ​បាន​ក្ដោប‌ក្ដាប់ ឋានៈ​ដែល​ស្មើ​នឹង​អុលឡោះ ទុក​ជា​កម្ម‌សិទ្ធិ​ដាច់​មុខ​របស់​គាត់​ឡើយ។


អុលឡោះ​ដែល​យើង​មើល​ពុំ​ឃើញ គឺ​យើង​អាច​ឃើញ​តាម​រយៈ​អាល់ម៉ា‌ហ្សៀស មុន​អុលឡោះ​បង្កើត​អ្វីៗ​ទាំង​អស់ គឺ​មាន​អាល់ម៉ា‌ហ្សៀស


អាល់ម៉ា‌ហ្សៀស​មាន​ជីវិត​មុន​អ្វីៗ​ទាំង​អស់ ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​រួម​គ្នា ដោយ‌សារ​គាត់​ដែរ។


យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​នោះ​ធំ​ណាស់ គឺ​ថាៈ អុលឡោះ​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​អាល់ម៉ា‌ហ្សៀស​ក្នុង​ឋានៈ​ជា​មនុស្ស អុលឡោះ​បាន​រាប់​គាត់​ឲ្យ​សុចរិត ដោយ​រស‌អុលឡោះ ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​គាត់ គេ​ប្រកាស​អំពី​គាត់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​លើក​គាត់​ឡើង ឲ្យ​មាន​សិរី‌រុង‌រឿង។


ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​អ៊ីសា​អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​អ្នក‌សង្គ្រោះ​នៃ​យើង​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង។


អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មិន​ប្រែ‌ប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច​គាត់​នៅ​តែ​ដដែល។


ស្តេច​គ្មាន​មាតា‌បិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេច ក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ស្តេច​ដូច​បុត្រា​របស់​អុលឡោះ ហើយ​ស្ថិត​នៅ​ជា​អ៊ីមុាំ​រហូត​ត​រៀង​ទៅ។


ខ្ញុំ ស៊ីម៉ូន​ពេត្រុស ជា​អ្នក​បម្រើ និង​ជា​សាវ័ក​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស សូម​ជម្រាប​មក​បង​ប្អូន​ដែល​បាន​ទទួល​ជំនឿ ដោយ‌សារ​សេចក្ដី​សុចរិត​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់ និង​ជា​អ្នក‌សង្គ្រោះ​របស់​យើង។ ជំនឿ​របស់​បង​ប្អូន ក៏​មាន​តម្លៃ​ដូច​ជំនឿ​របស់​យើង​ដែរ។


យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។


មាន​បន្ទាល់​បី​គឺ


សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​គីតាប​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ នៅ​ក្រុង​អេភេ‌សូ ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ»។


ពេល​ខ្ញុំ​ឃើញ​គាត់ ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​គាត់។ គាត់​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត


លោក​យ៉ូហាន​បាន​ធ្វើ​ជា​បន្ទាល់ អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ឃើញ គឺ​ជា​បន្ទូល​របស់​អុលឡោះ និង​ជា​សក្ខី‌ភាព​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​នៅ​សព្វ​ថ្ងៃ​នៅ​ពី​ដើម​ហើយ​កំពុង​តែ​មក គឺ​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់​ទ្រង់​មាន​បន្ទូល​ថា៖ «យើង​ជា​អាល់ផា និង​ជា​អូមេកា»។


គាត់​មាន​សម្លៀក‌បំពាក់​ទទឹក​ឈាម​ជោក។ គាត់​មាន​ឈ្មោះ​ថា «បន្ទូល​របស់​អុលឡោះ»។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់ របស់​ក្រុម‌ជំអះ នៅ​ក្រុង​ស្មៀរ‌ណា​ដូច​ត​ទៅ​នេះ៖ អ៊ីសា​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត គឺ​គាត់​ដែល​បាន​ស្លាប់ និង​រស់​ឡើង​វិញ គាត់​ប្រាប់​ថាៈ


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «រួច​ស្រេច​អស់​ហើយ! យើង​ជា​អាល់ផា និង​ជា​អូមេកា គឺ​ជា​ដើម​ដំបូង និង​ជា​ចុង​បំផុត។ អ្នក​ណា​ស្រេក យើង​នឹង​ឲ្យ​ទឹក​ដែល​ហូរ​ចេញ​ពី​ប្រភព​ជីវិត​ទៅ​អ្នក​នោះ​ដោយ​គេ​មិន​បាច់​បង់​ថ្លៃ​ឡើយ។


យើង​ជា​អាល់ផា និង​ជា​អូមេកា នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត ជា​ដើម​ដំបូង និង​ជា​ចុង​បង្អស់។


«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖ អ្នក​ដែល​ជា‌អាម៉ីន​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ប្រភព​នៃ​អ្វីៗ​ទាំង​អស់ ដែល​អុលឡោះ​បាន​បង្កើត​មក គាត់​មាន​បន្ទូល​ថាៈ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម