ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 48:9 - អាល់គីតាប

យូសុះ​ឆ្លើយ​ថា៖ «នេះ​ជា​កូនៗ​ដែល​អុលឡោះ​ប្រទាន​មក​កូន នៅ​ស្រុក​នេះ»។ អ៊ីស្រ‌អែល​និយាយ​ថា៖ «ចូរ​កូន​នាំ​វា​ចូល​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យ៉ូសែប​ប្រាប់​ឪពុក​ថា​៖ “ទាំងនេះ​ជា​ពួក​កូនប្រុស​របស់ខ្ញុំ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ​នៅ​ទីនេះ”។ អ៊ីស្រាអែល​និយាយថា​៖ “ចូរ​នាំ​ពួកវា​មក​ឯ​យើង​មក៍​! យើង​នឹង​ឲ្យពរ​ពួកវា”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​វា​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូសែប​ឆ្លើយ​ថា៖ «នេះ​ជា​កូនៗ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​កូន នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​កូន​នាំ​វា​ចូល​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​យ៉ូសែប​ជំរាប​ឪពុក​ថា នេះ​គឺ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ស្រុក​នេះ គាត់​ប្រាប់​ថា ចូរ​នាំ​វា​មក​ណេះ អញ​នឹង​ឲ្យ​ពរ​ដល់​វា

សូមមើលជំពូក



លោកុ‌ប្បត្តិ 48:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ចូរ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ឪពុក​ចូល​ចិត្ត ហើយ​យក​មក​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ឪពុក​ស្លាប់»។


យ៉ាកកូប​ខឹង​នឹង​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «បង​ជា​អុលឡោះ​ឬ? គឺ​អុលឡោះ​ទេ​តើ​ដែល​បង្ខាំង​អូន​ឯង​មិន​ឲ្យ​មាន​កូន!»។


អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​ក្មេងៗ គាត់​សួរ​ថា៖ «តើ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប្អូន​នេះ ជា​នរណា​ដែរ?»។ យ៉ាកកូប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​អុលឡោះ​ប្រោស​ប្រទាន​មក​ខ្ញុំ»។


អ្នក​ទាំង​នោះ ជា​កុល‌សម្ពន្ធ​ទាំង​ដប់​ពីរ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ យ៉ាកកូប​បាន​ផ្តែ​ផ្តាំ​ដូច្នេះ នៅ​ពេល​គាត់​ឲ្យ​ពរ​កូន​ទាំង​ដប់​ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។


អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ហេ‌ម៉ាន ជា​អ្នក​ទាយ​របស់​ស្តេច ដែល​ថ្លែង​បន្ទូល​របស់​អុលឡោះដើម្បី​លើក​តម្កើង​អំណាច​របស់​ទ្រង់។ អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​លោក​ហេ‌ម៉ាន មាន​កូន​ប្រុស ១៤​នាក់ និង​កូន​ស្រី ៣ នាក់។


កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​អុលឡោះ‌តាអាឡា​ប្រទាន ឲ្យ និង​ជា​ពរ​មក​ពី​ទ្រង់។


នៅ​ស្រុក​អ៊ីស្រ‌អែល ខ្ញុំ និង​កូន​ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ខ្ញុំ រួម​គ្នា​ធ្វើ​ជា​ទី​សំគាល់ និង​ជា​ប្រផ្នូល មក​ពីអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។


មុន​ពេល​ស្លាប់ ម៉ូសា ជា​អ្នក​ជំនិត​របស់អុលឡោះ‌តាអាឡា​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ៖


ដោយ‌សារ​ជំនឿ ពេល​ណាពី​យ៉ាកកូប​ហៀប​នឹង​ស្លាប់ គាត់​បាន​ឲ្យ​ពរ​ដល់​កូនៗ​របស់​ណាពី​យូសុះ ហើយ​គាត់​ថ្វាយ‌បង្គំ​អុលឡោះ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់។


នៅ​ឆ្នាំ​នោះ​នាង​ហា‌ណា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា «សាំយូ‌អែល» ដ្បិត​នាង​ពោល​ថា «ខ្ញុំ​បាន​ទូរអា​សូម​កូន​នេះ​ពីអុលឡោះ‌តាអាឡា»។


នាង​ខ្ញុំ​បាន​ទូរអា​អង្វរអុលឡោះ‌តាអាឡា​សូម​ឲ្យ​មាន​កូន ហើយ​ទ្រង់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។