Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 48:9 - ព្រះគម្ពីរខ្មែរសាកល

9 យ៉ូសែប​ប្រាប់​ឪពុក​ថា​៖ “ទាំងនេះ​ជា​ពួក​កូនប្រុស​របស់ខ្ញុំ​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ​នៅ​ទីនេះ”។ អ៊ីស្រាអែល​និយាយថា​៖ “ចូរ​នាំ​ពួកវា​មក​ឯ​យើង​មក៍​! យើង​នឹង​ឲ្យពរ​ពួកវា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​វា​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​យ៉ូសែប​ឆ្លើយ​ថា៖ «នេះ​ជា​កូនៗ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​កូន នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​កូន​នាំ​វា​ចូល​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​យ៉ូសែប​ជំរាប​ឪពុក​ថា នេះ​គឺ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ស្រុក​នេះ គាត់​ប្រាប់​ថា ចូរ​នាំ​វា​មក​ណេះ អញ​នឹង​ឲ្យ​ពរ​ដល់​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យូសុះ​ឆ្លើយ​ថា៖ «នេះ​ជា​កូនៗ​ដែល​អុលឡោះ​ប្រទាន​មក​កូន នៅ​ស្រុក​នេះ»។ អ៊ីស្រ‌អែល​និយាយ​ថា៖ «ចូរ​កូន​នាំ​វា​ចូល​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 48:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​តាមដែល​ឪពុក​ចូលចិត្ត ហើយ​យកមក​ឲ្យ​ឪពុក​ហូប​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង មុនពេល​ឪពុក​ស្លាប់”។


នោះ​កំហឹង​របស់​យ៉ាកុប​ក៏​ឆេះឡើង​ទាស់នឹង​រ៉ាជែល គាត់​ក៏​និយាយថា​៖ “តើ​បង​អាច​ជំនួស​ព្រះ​បាន​ឬ ដែល​បង្ខាំង​ផ្ទៃ​អូន​មិនឲ្យ​មានកូន​ដូច្នេះ​?”។


អេសាវ​ងើបភ្នែកឡើង ឃើញ​ពួក​ស្ត្រី​ៗ និង​ក្មេង​ៗ គាត់​ក៏​សួរថា​៖ “តើ​អ្នកទាំងនេះ​ដែល​នៅជាមួយ​ឯង​ជា​នរណា​?”។ យ៉ាកុប​ឆ្លើយថា​៖ “ពួកគេជា​កូន​ៗ​ដែល​ព្រះ​បាន​ប្រោសប្រទាន​ដល់​បាវបម្រើ​របស់បង”។


ទាំងអស់​នេះ​ជា​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល ហើយ​នេះ​ជាសេចក្ដី​ដែល​ឪពុក​របស់ពួកគេ​បាន​និយាយ​នឹង​ពួកគេ​។ គាត់​ឲ្យពរ​ពួកគេ គឺ​ឲ្យពរ​ពួកគេ​ម្នាក់ៗ​តាម​ពរ​របស់គេរៀងៗខ្លួន​។


មើល៍! កូន​ៗ​ជា​មរតក​ពី​ព្រះយេហូវ៉ា ហើយ​ផល​ពី​ផ្ទៃ​ជា​រង្វាន់​!


មើល៍! ខ្ញុំ និង​កូន​ៗ ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ ជា​ទីសម្គាល់ និង​ជា​ការអស្ចារ្យ​នៅក្នុង​អ៊ីស្រាអែល គឺ​មកពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន​។


ដោយសារតែ​ជំនឿ យ៉ាកុប​បាន​ឲ្យពរ​កូនប្រុស​ទាំងពីរ​របស់​យ៉ូសែប កាល​លោក​ជិត​ស្លាប់ ហើយថ្វាយបង្គំ​ព្រះ ដោយច្រត់​លើ​ចុង​ឈើច្រត់​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម