ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់ តាមពាក្យដែលយើងសន្យានេះ»។
លោកុប្បត្តិ 28:20 - អាល់គីតាប យ៉ាកកូបទូរអាថា៖ «ប្រសិនបើអុលឡោះនៅជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើទ្រង់ប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក យ៉ាកុបបន់ថា៖ “ប្រសិនបើព្រះគង់នៅជាមួយទូលបង្គំ ហើយថែរក្សាទូលបង្គំតាមផ្លូវដែលទូលបង្គំទៅនេះ ព្រមទាំងប្រទានអាហារឲ្យទូលបង្គំហូប និងប្រទានសម្លៀកបំពាក់ឲ្យទូលបង្គំស្លៀកពាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះទ្រង់គង់ជាមួយខ្ញុំ ហើយរក្សាខ្ញុំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យខ្ញុំបរិភោគ និងសម្លៀកបំពាក់ផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះជាម្ចាស់គង់ជាមួយខ្ញុំ និងថែរក្សាខ្ញុំតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅ ប្រសិនបើព្រះអង្គប្រទានឲ្យខ្ញុំមានអាហារបរិភោគ និងសម្លៀកបំពាក់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏បន់ថា បើព្រះទ្រង់គង់ជាមួយនឹងទូលបង្គំ ហើយរក្សាទូលបង្គំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យទូលបង្គំទទួលទាន នឹងសំលៀកបំពាក់ផង |
ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់ តាមពាក្យដែលយើងសន្យានេះ»។
យើងជាម្ចាស់នៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលថ្មមួយ ថែមទាំងបានទូរអាទៀតផង។ ឥឡូវនេះ ចូរក្រោកឡើងចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។
យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះដែលបានឆ្លើយតបនឹងពាក្យទូរអារបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយទ្រង់ក៏បាននៅជាមួយខ្ញុំ នៅគ្រប់ទីកន្លែង ដែលខ្ញុំធ្វើដំណើរដែរ»។
កាលខ្ញុំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ខ្ញុំបានបន់អុលឡោះតាអាឡាថា ប្រសិនបើទ្រង់ប្រោសប្រណីឲ្យខ្ញុំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ខ្ញុំនឹងធ្វើគូរបានជូនអុលឡោះតាអាឡា»។
លោកយ៉ាបេសបានទូរអាអង្វររកអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលថា «សូមប្រទានពរខ្ញុំ សូមពង្រីកទឹកដីរបស់ខ្ញុំ ហើយដាក់ដៃលើខ្ញុំកុំឲ្យខ្ញុំ ជួបប្រទះទុក្ខវេទនា និងការឈឺចាប់ឡើយ!»។ អុលឡោះក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។
ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់។
ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់
ខ្ញុំសូមសន្យាដោយឥតងាករេថា ខ្ញុំនឹងប្រតិបត្តិតាមហ៊ូកុំ ដ៏សុចរិតដែលទ្រង់បង្គាប់មក។
គាត់បានស្បថជាមួយអុលឡោះតាអាឡា គឺគាត់បានសន្យាជាមួយអុលឡោះដ៏មានចេស្ដា ជាម្ចាស់របស់យ៉ាកកូប ថា:
ដោយទ្រង់បានប្រោសប្រណីដល់ខ្ញុំ ខ្ញុំអាចលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំដ៏ធំ ខ្ញុំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចទ្រង់។
ឱអុលឡោះអើយ! ខ្ញុំត្រូវតែជូនជំនូន តាមពាក្យដែលខ្ញុំបានសន្យាជាមួយទ្រង់ ខ្ញុំនឹងធ្វើគូរបានអរគុណទ្រង់។
ឱអុលឡោះអើយ ទ្រង់តែងតែស្តាប់ ពាក្យអង្វររបស់ខ្ញុំជានិច្ច ទ្រង់ប្រទានមកខ្ញុំនូវមត៌ក ដែលទ្រង់បម្រុងទុកសម្រាប់អស់អ្នក ដែលគោរពកោតខ្លាចនាមទ្រង់។
ខ្ញុំនឹងច្រៀង គីតាបសាបូរសរសើរ នាមទ្រង់ជារៀងរាល់ថ្ងៃ ឥតឈប់ឈរ ស្របតាមពាក្យដែលខ្ញុំ បានសន្យាចំពោះទ្រង់!។
ខ្ញុំចូលមកក្នុងដំណាក់របស់ទ្រង់ ទាំងនាំគូរបានដុតយកមកជូនទ្រង់ ដូចខ្ញុំបានសន្យា
ចូរជូនទៅអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានូវអ្វីៗ ដែលអ្នករាល់គ្នាបានសន្យាចំពោះទ្រង់ អស់អ្នកដែលនៅជុំវិញអុលឡោះ ដ៏គួរឲ្យស្ញែងខ្លាចអើយ ចូរយកជំនូនមកជូនទ្រង់!
អុលឡោះតាអាឡានឹងសំដែងឲ្យជនជាតិអេស៊ីបស្គាល់ទ្រង់ ហើយនៅគ្រានោះ ជនជាតិអេស៊ីបនឹងស្គាល់អុលឡោះតាអាឡាពិតមែន។ ពួកគេនឹងគោរពបម្រើទ្រង់ ដោយធ្វើគូរបាន និងជូនជំនូនផ្សេងៗ ពួកគេនាំគ្នាសូមអុលឡោះតាអាឡា ព្រមទាំងលាបំណន់ផង។
យើងទាំងអស់គ្នាបានទទួលអំណរមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់គាត់
លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡាជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែកេងគ្រា។
នាងទូរអាអង្វរអុលឡោះដោយសច្ចាថា៖ «ឱ! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! សូមមើលមកខ្ញុំ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ ប្រសិនបើទ្រង់ប្រោសប្រទានឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងយកកូននោះមកជូនទ្រង់ ដើម្បីឲ្យនៅបម្រើទ្រង់អស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។
ឥឡូវនេះ នាងខ្ញុំសូមយកកូនមកជូនអុលឡោះតាអាឡា ឲ្យនៅជាមួយទ្រង់អស់មួយជីវិត»។ បន្ទាប់មក គេនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា។
នៅថ្ងៃនោះ ទាហានអ៊ីស្រអែលត្រូវវេទនា ព្រោះស្តេចសូលបានឲ្យពួកគេស្បថថា៖ «ប្រសិនបើអ្នកណាម្នាក់បរិភោគអាហារមុនពេលល្ងាច គឺមុនពេលដែលយើងមិនទាន់បានសងសឹកខ្មាំងសត្រូវ អ្នកនោះមុខជាត្រូវបណ្តាសាមិនខាន»។ ហេតុនេះក្នុងជួរកងទ័ព គ្មាននរណាម្នាក់ហ៊ានបរិភោគអាហារឡើយ។