Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 28:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​យ៉ាកុប​បន់​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ខ្ញុំ និង​ថែ‌រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ ប្រសិន​បើ​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​អាហារ​បរិភោគ និង​សម្លៀក‌បំពាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 បន្ទាប់មក យ៉ាកុប​បន់​ថា​៖ “ប្រសិនបើ​ព្រះ​គង់នៅ​ជាមួយ​ទូលបង្គំ ហើយ​ថែរក្សា​ទូលបង្គំ​តាម​ផ្លូវ​ដែល​ទូលបង្គំ​ទៅ​នេះ ព្រមទាំង​ប្រទាន​អាហារ​ឲ្យ​ទូលបង្គំ​ហូប និង​ប្រទាន​សម្លៀកបំពាក់​ឲ្យ​ទូលបង្គំ​ស្លៀកពាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លោក​យ៉ាកុប​បន់​ថា៖ «ប្រសិន‌បើ​ព្រះ‌ទ្រង់​គង់​ជា‌មួយ​ខ្ញុំ ហើយ​រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ដើរ​ទៅ​នេះ ព្រម​ទាំង​ប្រទាន​អាហារ​ឲ្យ​ខ្ញុំ​បរិភោគ និង​សម្លៀក‌បំពាក់​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 យ៉ាកុប​ក៏​បន់​ថា បើ​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​ទូលបង្គំ ហើយ​រក្សា​ទូលបង្គំ​តាម​ផ្លូវ​ដែល​ដើរ​ទៅ​នេះ ព្រម​ទាំង​ប្រទាន​អាហារ​ឲ្យ​ទូលបង្គំ​ទទួល​ទាន នឹង​សំលៀក‌បំពាក់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 យ៉ាកកូប​ទូរអា​ថា៖ «ប្រសិន​បើ​អុលឡោះ​នៅ​ជា​មួយ​ខ្ញុំ និង​ថែ​រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ ប្រសិន​បើ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​មាន​អាហារ​បរិភោគ និង​សម្លៀក​បំពាក់

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 28:20
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​យើង​ផ្ទាល់ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ថែ‌រក្សា​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​ត្រឡប់​មក​ទឹក​ដី​នេះ​វិញ ដ្បិត​យើង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ គឺ​យើង​នឹង​សម្រេច​អ្វី​ទាំង​អស់​តាម​ពាក្យ​ដែល​យើង​សន្យា​នេះ»។


យើង​ជា​ព្រះ​នៅ​បេត‌អែល គឺ​នៅ​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​ស្តូប​ថ្ម​មួយ ថែម​ទាំង​បាន​បន់‌ស្រន់​ទៀត​ផង។ ឥឡូវ​នេះ ចូរ​ក្រោក​ឡើង ចាក​ចេញ​ពី​ស្រុក​នេះ វិល​ទៅ​កាន់​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ”»។


យើង​នឹង​រៀបចំ​ខ្លួន​ឡើង​ទៅ​បេត‌អែល។ នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ នៅ​ថ្ងៃ​ខ្ញុំ​មាន​អាសន្ន ហើយ​ព្រះអង្គ​ក៏​បាន​គង់​ជា​មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ដែរ»។


កាល​ទូលបង្គំ​ស្នាក់​នៅ​ក្រុង​កេស៊ួ‌រី ក្នុង​ស្រុក​ស៊ីរី ទូលបង្គំ​បាន​បន់​ព្រះ‌អម្ចាស់​ថា ប្រសិន​បើ​ព្រះអង្គ​ប្រោស‌ប្រណី​ឲ្យ​ទូលបង្គំ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះ‌អម្ចាស់»។


លោក​យ៉ាបេស​បាន​អង្វរ​រក​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា «សូម​ប្រទាន​ពរ​ទូលបង្គំ សូម​ពង្រីក​ទឹក​ដី​របស់​ទូលបង្គំ ហើយ​ដាក់​ព្រះ‌ហស្ដ​លើ​ទូលបង្គំ កុំ​ឲ្យ​ទូលបង្គំ​ជួប​ប្រទះ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់​ឡើយ!»។ ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​គាត់។


ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ។


ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ


ទូលបង្គំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថា ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​វិន័យ ដ៏​សុចរិត​ដែល​ព្រះអង្គ​បង្គាប់​មក។


ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​បាន​សន្យា​ជា​មួយ​ព្រះ​ដ៏​មាន​ចេស្ដា របស់​លោក​យ៉ាកុប ​ថា:


ដោយ​ព្រះអង្គ​បាន​ប្រោស‌ប្រណី​ដល់​ទូលបង្គំ ទូលបង្គំ​អាច​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ ទូលបង្គំ​នឹង​លា​បំណន់ នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។


ឱ​ព្រះ‌ជាម្ចាស់​អើយ! ទូលបង្គំ​ត្រូវ​តែ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់‌ស្រន់​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ​ព្រះអង្គ។


ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​តែងតែ​ព្រះ‌សណ្ដាប់ ពាក្យ​អង្វរ​របស់​ទូលបង្គំ​ជានិច្ច ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​នូវ​មត៌ក ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះអង្គ។


ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង សរសើរ ព្រះ‌នាម​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ឥត​ឈប់​ឈរ ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ បាន​សន្យា​ចំពោះ​ព្រះអង្គ!។


ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះអង្គ ដូច​ទូលបង្គំ​បាន​សន្យា


ចូរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​ចំពោះ​ព្រះអង្គ អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​អើយ ចូរ​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ!


ព្រះ‌អម្ចាស់​នឹង​សម្តែង​ឲ្យ​ជន‌ជាតិ​អេស៊ីប​ស្គាល់​ព្រះអង្គ ហើយ​នៅ​គ្រា​នោះ ជន‌ជាតិ​អេស៊ីប​នឹង​ស្គាល់​ព្រះ‌អម្ចាស់​ពិត​មែន។ ពួក​គេ​នឹង​គោរព​បម្រើ​ព្រះអង្គ ដោយ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ផ្សេងៗ ពួក​គេ​នាំ​គ្នា​បន់​ព្រះ‌អម្ចាស់ ព្រម​ទាំង​លា​បំណន់​ផង។


យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះអង្គ


លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិនថូស​ជា​យូរ​ថ្ងៃ។ ក្រោយ​មក លោក​ក៏​ជម្រាប​លា​ពួក​បងប្អូន ចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់ នៅ​កំពង់‌ផែ​កេង‌គ្រា។


ដូច្នេះ ប្រសិន​បើ​យើង​មាន​ម្ហូប​អាហារ មាន​សម្លៀក‌បំពាក់ នោះ​យើង​ស្កប់​ចិត្ត​ហើយ។


នាង​ទូល‌អង្វរ​ព្រះអង្គ ដោយ​សច្ចា​ថា៖ «ឱ! ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​ទត​មក​ខ្ញុំ​ម្ចាស់ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ​ម្ចាស់ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ម្ចាស់​ឡើយ។ ប្រសិន​បើ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​កូន​ប្រុស​មួយ ខ្ញុំ​ម្ចាស់​នឹង​យក​កូន​នោះ​មក​ថ្វាយ​ព្រះអង្គ ដើម្បី​ឲ្យ​នៅ​បម្រើ​ព្រះអង្គ​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។


ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ថ្វាយ​ព្រះ‌អម្ចាស់ ឲ្យ​នៅ​ជា​មួយ​ព្រះអង្គ​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។


នៅ​ថ្ងៃ​នោះ ទាហាន​អ៊ីស្រា‌អែល​ត្រូវ​វេទនា ព្រោះ​ព្រះ‌បាទ​សូល​បាន​ឲ្យ​ពួក​គេ​ស្បថ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ​មុន​ពេល​ល្ងាច គឺ​មុន​ពេល​ដែល​យើង​មិន​ទាន់​បាន​សង‌សឹក​ខ្មាំង​សត្រូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​មិន​ខាន»។ ហេតុ​នេះ ក្នុង​ជួរ​កង‌ទ័ព គ្មាន​នរណា​ម្នាក់​ហ៊ាន​បរិភោគ​អាហារ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម