ស្តេចទតសន្តោសប្រណីដល់លោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល ព្រោះតែពាក្យដែលគាត់បានស្បថ ជាមួយសម្តេចយ៉ូណាថាន នៅចំពោះអុលឡោះតាអាឡា។
លេវីវិន័យ 5:4 - អាល់គីតាប ប្រសិនបើនរណាម្នាក់ស្បថលេងដោយអចេតនា ជាសម្បថដែលមានប្រយោជន៍ ឬអត់ប្រយោជន៍ ទោះបីអំពីរឿងអ្វីក៏ដោយ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬបើអ្នកណាស្បថលេងថា នឹងប្រព្រឹត្តការអាក្រក់ ឬល្អក្តី ទោះបើសេចក្ដីអ្វីក៏ដោយ ដែលមនុស្សនឹងស្បថ ដោយឥតបើគិត ហើយមិនបានដឹងខ្លួនសោះ បើកាលណាដឹងវិញ នោះនឹងមានទោសក្នុងបទណាមួយនោះជាមិនខាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើនរណាម្នាក់ស្បថលេងដោយអចេតនា ជាសម្បថដែលមានប្រយោជន៍ ឬអត់ប្រយោជន៍ ទោះបីអំពីរឿងអ្វីក៏ដោយ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើអ្នកណាស្បថលេងថានឹងប្រព្រឹត្តការអាក្រក់ ឬល្អក្តី ទោះបើសេចក្ដីអ្វីក៏ដោយ ដែលមនុស្សនឹងស្បថដោយឥតបើគិត ហើយមិនបានដឹងខ្លួនសោះ បើកាលណាដឹងវិញ នោះនឹងមានទោសក្នុងបទណាមួយនោះជាមិនខាន |
ស្តេចទតសន្តោសប្រណីដល់លោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល ព្រោះតែពាក្យដែលគាត់បានស្បថ ជាមួយសម្តេចយ៉ូណាថាន នៅចំពោះអុលឡោះតាអាឡា។
ស្តេចមានប្រសាសន៍ថា៖ «យើងសូមស្បថថា ថ្ងៃនេះប្រសិនបើយើងមិនកាត់កអេលីយ៉ាសាក់ ជាកូនរបស់លោកសាផាតទេ នោះសូមអុលឡោះដាក់ទោសយើងយ៉ាងធ្ងន់ចុះ!»។
អ៊ីមុាំធ្វើ ពិធី នេះ ដើម្បីរំដោះបាបណាមួយដែលអ្នកនោះបានប្រព្រឹត្ត ហើយគាត់ក៏បានរួចពីបាប។ អ៊ីមុាំធ្វើដូច្នេះ ដូចជំនូនម្សៅឯទៀតៗដែរ»។
ប្រសិនបើនរណាម្នាក់ប៉ះពាល់មនុស្សមិនបរិសុទ្ធដោយអចេតនា ធ្វើឲ្យខ្លួនឯងទៅជាមិនបរិសុទ្ធដែរនោះ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។
ផ្ទុយទៅវិញ នៅថ្ងៃដែលប្ដីនាងបានដឹង ប្រសិនបើគាត់មិនយល់ស្របទេ នោះគាត់អាចចាត់ទុកបំណន់ដែលនាងបានបន់ ជាអាសារបង់ ហើយអុលឡោះតាអាឡាមិនប្រកាន់ទោសនាងឡើយ។
ស្តេចព្រួយចិត្តក្រៃលែង ព្រោះគាត់បានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ស្តេចក៏បញ្ជាឲ្យគេធ្វើតាមពាក្យសុំរបស់នាង
រួចស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងឲ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។
នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។
បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅបរិហារប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាអុលឡោះតាអាឡាប្រគល់ស្រុកនេះឲ្យយើងហើយ យើងនឹងប្រព្រឹត្ត ចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។
យ៉ូស្វេក៏ចងសម្ពន្ធមេត្រីរក្សាសន្តិភាពជាមួយពួកគេ គឺសន្យាទុកជីវិតឲ្យពួកគេ។ ពួកមេដឹកនាំសហគមន៍អ៊ីស្រអែល បានសច្ចាយ៉ាងឱឡារិកជាមួយពួកគេថា នឹងគោរពសម្ពន្ធមេត្រីនេះ។
ហើយពេលខ្ញុំត្រឡប់មកវិញដោយជោគជ័យ បើនរណាម្នាក់ចេញពីមាត់ទ្វារផ្ទះរបស់ខ្ញុំ មកទទួលខ្ញុំមុនគេ ខ្ញុំនឹងយកអ្នកនោះមកធ្វើជាគូរបានជូនអុលឡោះតាអាឡា»។
ប៉ុន្តែ យើងមិនអាចលើកកូនស្រីរបស់យើងឲ្យធ្វើជាប្រពន្ធរបស់ពួកគេទេ ពីព្រោះយើងបានស្បថថា “អ្នកណាលើកកូនស្រីឲ្យពួកពុនយ៉ាមីន អ្នកនោះនឹងត្រូវបណ្តាសា”»។
តើយើងត្រូវធ្វើដូចម្តេច ដើម្បីរកប្រពន្ធឲ្យពួកពុនយ៉ាមីនដែលនៅរស់ ដ្បិតយើងបានស្បថក្នុងនាមអុលឡោះតាអាឡា ថាមិនលើកកូនស្រីរបស់យើងទៅឲ្យពួកគេធ្វើជាប្រពន្ធឡើយ»។
ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងក្រុមគ្រួសារគាត់ដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែននោះ សូមឲ្យអ្នករាល់គ្នាបានសប្បាយរីករាយ ដោយសារអប៊ីម៉ាឡេក ហើយសូមឲ្យគាត់បានសប្បាយរីករាយដោយសារអ្នករាល់គ្នាវិញដែរ។
នាងទូរអាអង្វរអុលឡោះដោយសច្ចាថា៖ «ឱ! អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! សូមមើលមកខ្ញុំ ដែលកំពុងតែមានទុក្ខព្រួយ សូមនឹកដល់ខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ ប្រសិនបើទ្រង់ប្រោសប្រទានឲ្យខ្ញុំមានកូនប្រុសមួយ ខ្ញុំនឹងយកកូននោះមកជូនទ្រង់ ដើម្បីឲ្យនៅបម្រើទ្រង់អស់មួយជីវិត ហើយសក់របស់វានឹងមិនត្រូវកោរ ឬកាត់ឡើយ»។
ដូច្នេះ បើខ្ញុំទុកជីវិតមនុស្សប្រុសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ណាបាល ឲ្យនៅរស់រហូតដល់ព្រឹកស្អែក សូមអុលឡោះដាក់ទោសខ្ញុំ យ៉ាងធ្ងន់ធ្ងរចុះ»។