Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:31 - អាល់គីតាប

31 ហើយ​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ជោគ​ជ័យ បើ​នរណា​ម្នាក់​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​របស់​ខ្ញុំ មក​ទទួល​ខ្ញុំ​មុន​គេ ខ្ញុំ​នឹង​យក​អ្នក​នោះ​មក​ធ្វើ​ជា​គូរបាន​ជូនអុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 នោះ​អ្វីក៏​ដោយ​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូល‌បង្គំ មក​ទទួល​ទូល‌បង្គំ នៅ​ពេល​ទូល‌បង្គំ​ត្រឡប់​ពី​ពួក​អាំម៉ូន​មក​វិញ​ដោយ​សុខ​សាន្ត នោះ​នឹង​បាន​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ទូល‌បង្គំ​នឹង​ថ្វាយ​ជា​តង្វាយ​ដុត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ហើយ​ពេល​ទូលបង្គំ​ត្រឡប់​មក​វិញ​ដោយ​ជោគ​ជ័យ បើ​នរណា​ម្នាក់​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​របស់​ទូលបង្គំ មក​ទទួល​ទូលបង្គំ​មុន​គេ ទូលបង្គំ​នឹង​យក​អ្នក​នោះ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 នោះ​អ្វីៗ​ណា​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូលបង្គំ មក​ទទួល​ទូលបង្គំ ក្នុង​គ្រា​ដែល​ទូលបង្គំ​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន​មក​វិញ ដោយ​សុខ‌សាន្ត នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទូលបង្គំ​នឹង​ថ្វាយ​ជា​ដង្វាយ​ដុត

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:31
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ប្រសិន​បើ​ខ្ញុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា ទុក​ជា​ម្ចាស់​របស់​ខ្ញុំ​មែន។


រីឯ​អ្នក​ដែល​យក​គោ​មក​ធ្វើ​ជា​គូរបាន នោះ​ដូច​ជា​បាន​សម្លាប់​មនុស្ស អ្នក​ដែល​យក​ចៀម​មក​ធ្វើ​គូរបាន នោះ​ដូច​ជា​បាន​វាយ​បំបាក់​ក​ឆ្កែ អ្នក​ដែល​យក​ជំនូន​មក​ជូន នោះ​ដូច​ជា​បាន​យក​ជំនូន​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប នោះ​ដូច​ជា​បាន​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាម ការ​យល់​ឃើញ​របស់​ខ្លួន ហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម


កុំ​នាំ​យក​ជំនូន​របស់​ស្ត្រី​ពេស្យា ឬ​ប្រាក់​កំរៃ​របស់​ជន​អបាយ‌មុខ ចូល​មក​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឡើយ ទោះ​បី​គេ​យក​មក​ជូន ដើម្បី​លា​បំណន់​អ្វី​មួយ​ក៏​ដោយ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មិន​ពេញ​ចិត្ត​នឹង​ជំនូន​របស់​ជន​ទាំង​ពីរ​ប្រភេទ​នេះ​ទេ»។


លោក​យែបថា​បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​ទ្រង់​ប្រគល់​ជន‌ជាតិ​អាំម៉ូន​មក​ក្នុង​កណ្តាប់​ដៃ​របស់​ខ្ញុំ


លោក​យែបថា​ក៏​ឆ្លង​ចូល​ទៅ​វាយ​ជន‌ជាតិ​អាំម៉ូន ហើយអុលឡោះ‌តាអាឡា​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់។


នាង​ទូរអា​អង្វរ​អុលឡោះ​ដោយ​សច្ចា​ថា៖ «ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​មើល​មក​ខ្ញុំ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ឡើយ។ ប្រសិន​បើ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ ខ្ញុំ​នឹង​យក​កូន​នោះ​មក​ជូន​ទ្រង់ ដើម្បី​ឲ្យ​នៅ​បម្រើ​ទ្រង់​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។


ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ជូនអុលឡោះ‌តាអាឡា ឲ្យ​នៅ​ជា​មួយ​ទ្រង់​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។


នៅ​ថ្ងៃ​នោះ ទាហាន​អ៊ីស្រ‌អែល​ត្រូវ​វេទនា ព្រោះ​ស្តេច​សូល​បាន​ឲ្យ​ពួក​គេ​ស្បថ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​បរិភោគ​អាហារ​មុន​ពេល​ល្ងាច គឺ​មុន​ពេល​ដែល​យើង​មិន​ទាន់​បាន​សង​សឹក​ខ្មាំង​សត្រូវ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តា‌សា​មិន​ខាន»។ ហេតុ​នេះ​ក្នុង​ជួរ​កង‌ទ័ព គ្មាន​នរណា​ម្នាក់​ហ៊ាន​បរិភោគ​អាហារ​ឡើយ។


ស្តេច​សូល​មាន​ប្រសាសន៍​ថា៖ «យ៉ូណា‌ថាន​អើយ​កូន​ត្រូវ​តែ​ស្លាប់! បើ​មិន​ដូច្នោះ​ទេ សូម​អុលឡោះ​ដាក់​ទោស​ឪពុក​យ៉ាង​ធ្ងន់​ទៅ!»។


កុមារ​សាំយូ‌អែល​បំពេញ​ការ‌ងារ នៅ​ចំពោះអុលឡោះ‌តាអាឡា គាត់​ពាក់​អាវ​អេផូដ​ធ្វើ​ពី​ក្រណាត់​ទេសឯក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម