Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:18 - អាល់គីតាប

18 ប៉ុន្តែ យើង​មិន​អាច​លើក​កូន​ស្រី​របស់​យើង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ទេ ពី​ព្រោះ​យើង​បាន​ស្បថ​ថា “អ្នក​ណា​លើក​កូន​ស្រី​ឲ្យ​ពួក​ពុន‌យ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្តាសា”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប៉ុន្តែ ពួក​យើង​មិន​អាច​ឲ្យ​កូន​ស្រី​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​គេ​បាន​ទេ»។ ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​ថា «អ្នក​ណាលើក​កូនស្រីឲ្យ​ធ្វើ​ជា​ប្រពន្ធ​ពួក​បេនយ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដា‌សា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប៉ុន្តែ យើង​មិន​អាច​លើក​កូន​ស្រី​របស់​យើង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ទេ ពី‌ព្រោះ​យើង​បាន​ស្បថ​ថា “អ្នក​ណា​លើក​កូន​ស្រី​ឲ្យ​ពួក​បេន‌យ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ប៉ុន្តែ ខ្លួន​យើង​រាល់​គ្នា គ្មាន​ច្បាប់​នឹង​ឲ្យ​កូន​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ទេ (ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្បថ​ថា ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ឲ្យ​កូន​ខ្លួន​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​បេន‌យ៉ាមីន)

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គាត់​ក្រឡេក​ឃើញ​នាង គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​លោក ទាំង​ស្រែក​ថា៖ «ឱ!​កូន​ស្រី​អើយ! កូន​ធ្វើ​ឲ្យ​ពុក​កើត​ទុក្ខ​ហើយ កូន​ធ្វើ​ឲ្យ​ពុក​គ្រាំ‌គ្រា​ក្នុង​ចិត្ត ដ្បិត​ពុក​បាន​សន្យា​ជា​មួយអុលឡោះ‌តាអាឡា​រួច​ស្រេច​ទៅ​ហើយ ពុក​មិន​អាច​លេប​ពាក្យ​សំដី​នោះ​វិញ​បាន​ទេ»។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ជួប​ជុំ​គ្នា​នៅ​មីស‌ប៉ា ហើយ​ស្បថ​ថា៖ «ក្នុង​ចំណោម​ពួក​យើង​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ លើក​កូន​ស្រី​ខ្លួន​ទៅ​ឲ្យ​ពួក​ពុន‌យ៉ាមីន​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។


ពួក​ពុន‌យ៉ាមីន​ត្រូវ​តែ​បន្ត​ពូជ‌ពង្ស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​កុល‌សម្ព័ន្ធ​មួយ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​រលាយ​សូន្យ​ឡើយ។


ប្រសិន​បើ​ឪពុក ឬ​បង​ប្រុស​របស់​ពួក​នាង​មក​ប្តឹង​យើង យើង​នឹង​អង្វរ​ពួក​គេ​ថា “សូម​មេត្តា​អនុ‌គ្រោះ​ពួក​ពុន‌យ៉ាមីន​ផង ពី​ព្រោះ​នៅ​ពេល​ដែល​យើង​ទៅ​វាយ​ប្រហារ​ភូមិ​យ៉ាបេស នោះ​យើង​រក​ស្ត្រី​មក​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ មិន​បាន​គ្រប់ៗ​គ្នា​ទេ។ ម៉្យាង​ទៀត​បង‌ប្អូន​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ដូច្នេះ បង‌ប្អូន​គ្មាន​ធ្វើ​អ្វី​ខុស​នឹង​ពាក្យ​សម្បថ​នោះ​ឡើយ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម