២ សាំយូអែល 21:7 - អាល់គីតាប7 ស្តេចទតសន្តោសប្រណីដល់លោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល ព្រោះតែពាក្យដែលគាត់បានស្បថ ជាមួយសម្តេចយ៉ូណាថាន នៅចំពោះអុលឡោះតាអាឡា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ប៉ុន្តែ ស្តេចបានប្រណីដល់មេភីបូសែត ជាកូនយ៉ូណាថានបុត្ររបស់ស្ដេចសូល ដោយព្រោះដាវីឌ និងយ៉ូណាថានបុត្រារបស់ស្ដេចសូល បានស្បថគ្នានៅចំពោះព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះបាទដាវីឌសន្ដោសប្រណីដល់លោកមេភីបូសែត ជាបុត្ររបស់សម្ដេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសូល ព្រោះតែពាក្យដែលព្រះរាជាបានស្បថជាមួយសម្ដេចយ៉ូណាថាន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ស្តេចទ្រង់ប្រណីដល់មភីបូសែត ជាកូនយ៉ូណាថានដែលជាបុត្រសូល ដោយព្រោះដាវីឌ នឹងយ៉ូណាថាន ជាបុត្រាសូល បានស្បថគ្នានៅចំពោះព្រះយេហូវ៉ា សូមមើលជំពូក |
សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះមេភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយេសរាលឮដំណឹងថា ស្តេចសូល និងសម្តេចយ៉ូណាថានស្លាប់ មេដោះបានពរកុមារនោះរត់ទៅ ប៉ុន្តែ ដោយប្រញាប់ពេក នាងធ្វើឲ្យកុមារនោះធ្លាក់ ហើយទៅជាខ្វិន។
ចូរអ្នក ព្រមទាំងកូនចៅ និងអ្នកបម្រើទាំងអស់របស់អ្នក នាំគ្នាធ្វើស្រែចម្ការនោះឲ្យមេភីបូសែត ហើយប្រមូលភោគផល ជាស្បៀងអាហារ ទុកសម្រាប់កូនរបស់ម្ចាស់អ្នកផង។ រីឯមេភីបូសែត ជាកូនរបស់ម្ចាស់អ្នក ត្រូវបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។ ស៊ីបាមានកូនប្រុសទាំងអស់ដប់ប្រាំនាក់ និងអ្នកបម្រើម្ភៃនាក់។
បន្ទាប់មក សម្តេចយ៉ូណាថាននិយាយទៅកាន់ទតថា៖ «សូមទៅឲ្យបានសុខសាន្តចុះ! ដ្បិតយើងបានស្បថជាមួយគ្នាក្នុងនាមអុលឡោះតាអាឡាថា “សូមអុលឡោះតាអាឡាធ្វើជាសាក្សីដឹងឮអំពីមិត្តភាពរវាងខ្ញុំ និងប្អូន ព្រមទាំងកូនចៅខ្ញុំ និងកូនចៅប្អូនរហូតតទៅ”»។ ទតប្រញាប់ប្រញាល់ចាកចេញទៅ ហើយសម្តេចយ៉ូណាថានក៏វិលត្រឡប់ទៅទីក្រុងវិញដែរ។