Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:7 - អាល់គីតាប

7 តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​ពុន‌យ៉ាមីន​ដែល​នៅ​រស់ ដ្បិត​យើង​បាន​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ថា​មិន​លើក​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន? ដ្បិត​យើង​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ថា យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​បេន‌យ៉ាមីន​ដែល​នៅ​រស់ ដ្បិត​យើង​បាន​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថា​មិន​លើក​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រក​ប្រពន្ធ​ឲ្យ​ពួក​គេ​ដែល​នៅ​សល់​បាន ដ្បិត​យើង​បាន​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ថា យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ឡើយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ជួប​ជុំ​គ្នា​នៅ​មីស‌ប៉ា ហើយ​ស្បថ​ថា៖ «ក្នុង​ចំណោម​ពួក​យើង​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ លើក​កូន​ស្រី​ខ្លួន​ទៅ​ឲ្យ​ពួក​ពុន‌យ៉ាមីន​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។


ប៉ុន្តែ យើង​មិន​អាច​លើក​កូន​ស្រី​របស់​យើង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ទេ ពី​ព្រោះ​យើង​បាន​ស្បថ​ថា “អ្នក​ណា​លើក​កូន​ស្រី​ឲ្យ​ពួក​ពុន‌យ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្តាសា”»។


ប្រសិន​បើ​ឪពុក ឬ​បង​ប្រុស​របស់​ពួក​នាង​មក​ប្តឹង​យើង យើង​នឹង​អង្វរ​ពួក​គេ​ថា “សូម​មេត្តា​អនុ‌គ្រោះ​ពួក​ពុន‌យ៉ាមីន​ផង ពី​ព្រោះ​នៅ​ពេល​ដែល​យើង​ទៅ​វាយ​ប្រហារ​ភូមិ​យ៉ាបេស នោះ​យើង​រក​ស្ត្រី​មក​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ មិន​បាន​គ្រប់ៗ​គ្នា​ទេ។ ម៉្យាង​ទៀត​បង‌ប្អូន​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ដូច្នេះ បង‌ប្អូន​គ្មាន​ធ្វើ​អ្វី​ខុស​នឹង​ពាក្យ​សម្បថ​នោះ​ឡើយ”»។


ម៉្យាង​ទៀត​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្តាយ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ ហើយ​និយាយ​ថា៖ «ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​កំពុង​តែ​បាត់​កុល‌សម្ព័ន្ធ​មួយ។


គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​មិន​បាន​មក​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ​មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ


ពួក​ទាហាន​ជម្រាប​ស្តេច​សូល​ថា៖ «សម្តេច​យ៉ូណា‌ថាន​មិន​ត្រូវ​ស្លាប់​ឡើយ! ដ្បិត​សម្តេច​ទេ​តើ​ដែល​ដណ្តើម​បាន​ជ័យ​ជំនះ​ដ៏​ធំ​ធេង​នេះ ឲ្យ​ប្រជា‌ជាតិ​អ៊ីស្រ‌អែល។ យើង​ខ្ញុំ​សូម​ស្បថ ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ជានិច្ច​ថា យើង​ខ្ញុំ​មិន​ព្រម​ឲ្យ​សក់​មួយ​សរសៃ​ជ្រុះ​ពី​សម្តេច​ឡើយ ដ្បិត​អុលឡោះ​បាន​ជួយ​សម្តេច​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ នៅ​ថ្ងៃ​នេះ»។ ពួក​ទាហាន​ក៏​បាន​សង្គ្រោះ​សម្តេច​យ៉ូណា‌ថាន​ឲ្យ​រួច​ពី​ស្លាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម