នៅស៊ីឡូយ៉ូស្វេចាប់ឆ្នោត ចែកទឹកដីឲ្យជនជាតិអ៊ីស្រអែលនៅចំពោះអុលឡោះតាអាឡា តាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។
លោកយ៉ូស្វេក៏ចាប់ឆ្នោតឲ្យពួកគេនៅស៊ីឡូរ នៅចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ លោកយ៉ូស្វេចែកទឹកដីឲ្យពួកកូនចៅអ៊ីស្រាអែលដល់កុលសម្ព័ន្ធនីមួយៗ តាមចំណែករៀងៗខ្លួន។
នៅស៊ីឡូ លោកយ៉ូស្វេចាប់ឆ្នោត ចែកទឹកដីឲ្យជនជាតិអ៊ីស្រាអែល នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។
នោះយ៉ូស្វេក៏បោះឆ្នោតឲ្យគ្រប់គ្នាចាប់ នៅត្រង់ស៊ីឡូរ ចំពោះព្រះយេហូវ៉ា ហើយនៅទីនោះ យ៉ូស្វេក៏ចែកស្រុកឲ្យពួកកូនចៅអ៊ីស្រាអែល តាមពួកគេដែរ។
ការបែងចែកនេះធ្វើឡើង ដោយចាប់ឆ្នោត ហើយមានចំនួនស្មើៗគ្នា ដ្បិតអ្នកគ្រប់គ្រងការងារនៅក្នុងទីសក្ការៈ និងអ្នកគ្រប់គ្រងការងាររបស់អុលឡោះសុទ្ធតែមកពីចំណោមកូនចៅរបស់លោកអេឡាសារ ក៏ដូចជាពីចំណោមកូនចៅរបស់លោកអ៊ីថាម៉ារដែរ។
មេដឹកនាំរបស់ប្រជាជនតាំងទីលំនៅនៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតឲ្យម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀត ត្រូវរស់នៅតាមក្រុងនានា។
ទ្រង់បានជ្រើសរើសទឹកដី ឲ្យយើងទុកជាមត៌ក ធ្វើឲ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សយ៉ាកកូប ដែលទ្រង់ស្រឡាញ់ ។ - សម្រាក
ឱអុលឡោះអើយ ទ្រង់តែងតែស្តាប់ ពាក្យអង្វររបស់ខ្ញុំជានិច្ច ទ្រង់ប្រទានមកខ្ញុំនូវមត៌ក ដែលទ្រង់បម្រុងទុកសម្រាប់អស់អ្នក ដែលគោរពកោតខ្លាចនាមទ្រង់។
ការស្បថស្បែអាចបញ្ឈប់ជំលោះ ហើយអារកាត់រឿងរ៉ាវរវាងអ្នកមានអំណាចផង។
«ចូរនាំគ្នាទៅទីសក្ការៈរបស់យើងនៅស៊ីឡូ ដែលជាដំណាក់របស់យើងកាលពីមុននោះ ហើយសង្កេតមើលទៅ! ដោយសារអំពើទុច្ចរិតរបស់អ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង យើងបានបំផ្លាញទីនោះឲ្យខ្ទេចខ្ទី»។
ត្រូវបែងចែកដីនេះជាចំណែកមត៌កដោយចាប់ឆ្នោតក្នុងចំណោមអ្នករាល់គ្នា។ រីឯជនបរទេសដែលរស់នៅជាមួយ ហើយបង្កើតកូនចៅក្នុងចំណោមអ្នករាល់គ្នា ត្រូវរាប់ជាម្ចាស់ស្រុកដូចជនជាតិអ៊ីស្រអែលដែរ គឺឲ្យគេចាប់ឆ្នោតទទួលដីជាចំណែកមត៌ក ជាមួយកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រអែលដែរ។
នេះហើយជាទឹកដីដែលអ្នករាល់គ្នាត្រូវបែងចែក ដល់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ដោយចាប់ឆ្នោតយកជាចំណែកមត៌ករបស់ពួកគេ -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ហេតុនេះ ពេលប្រជាជនរបស់អុលឡោះតាអាឡា បែងចែកដីគ្នា គ្មាននរណាម្នាក់វាស់ដីចែកឲ្យអ្នកឡើយ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាដូចតទៅ៖
ក្រោយពីឆ្កាងអ៊ីសារួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់អ៊ីសាមកចាប់ឆ្នោតចែកគ្នា
ទ្រង់បានប្រទានឲ្យបុត្រាមានអំណាចលើមនុស្សទាំងអស់ ដើម្បីឲ្យបុត្រាផ្ដល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលទ្រង់ប្រទានមកបុត្រា។
ក្រោយពីអុលឡោះរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ អុលឡោះបានប្រទានទឹកដីនោះឲ្យប្រជារាស្ដ្ររបស់ទ្រង់ធ្វើជាកម្មសិទ្ធិ។
ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
ចូរអរគុណអុលឡោះជាបិតា ដោយចិត្ដរីករាយ ព្រោះទ្រង់បានប្រោសប្រទានឲ្យបងប្អូន មានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏បរិសុទ្ធនៅក្នុងពន្លឺ។
គឺកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៀតបានទទួលទឹកដីជាមត៌កដោយចាប់ឆ្នោត ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកតាមរយៈម៉ូសា
ជនជាតិអ៊ីស្រអែលនាំគ្នាបែងចែកស្រុកនោះ ស្របតាមបន្ទូលដែលអុលឡោះតាអាឡា បង្គាប់មកម៉ូសា។
ឆ្នោតលើកដំបូង ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅពុនយ៉ាមីន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេស្ថិតនៅចន្លោះទឹកដីរបស់កូនចៅយូដា និងទឹកដីរបស់កូនចៅយូសុះ។
ត្រូវធ្វើរបាយការណ៍អំពីទឹកដីទាំងប្រាំពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃយើង។
បុរសដែលយ៉ូស្វេចាត់ឲ្យទៅស៊ើបការណ៍ នាំគ្នារៀបចំខ្លួនចេញដំណើរទៅ ប៉ុន្តែ មុននឹងចេញទៅយ៉ូស្វេបានផ្តែផ្តាំថា៖ «ចូរចេញទៅពិនិត្យមើលទឹកដី ហើយវិលត្រឡប់មកវិញ ធ្វើរបាយការណ៍ឲ្យខ្ញុំដឹង។ នៅស៊ីឡូនេះ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះអុលឡោះតាអាឡា»។
បុរសទាំងនោះចាកចេញទៅ ហើយធ្វើដំណើរពាសពេញស្រុក រួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ អំពីក្រុងនានាទាំងប្រាំពីរចំណែកនោះ ហើយត្រឡប់មកជួបយ៉ូស្វេនៅជំរំស៊ីឡូវិញ។
អ៊ីមុាំអេឡាសារ និងយ៉ូស្វេជាកូនរបស់លោកនូន ព្រមទាំងមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល បានចែកទឹកដីទាំងនេះជាមត៌កឲ្យពួកគេ ដោយចាប់ឆ្នោតនៅចំពោះអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡានៅស៊ីឡូ។ ពួកគេបានបែងចែកស្រុកនោះចប់សព្វគ្រប់ជាស្ថាពរ។
មើល៍! ខ្ញុំចែកទឹកដីរបស់ពួកគេ ឲ្យអ្នករាល់គ្នាទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួនដោយចាប់ឆ្នោត គឺទាំងទឹកដីរបស់ប្រជាជាតិនានាដែលខ្ញុំពុំទាន់វាយយកបាន ទាំងទឹកដីរបស់ប្រជាជាតិទាំងអស់ ដែលខ្ញុំដណ្តើមយកបាន ចាប់តាំងពីទន្លេយ័រដាន់ នៅទិសខាងកើតរហូតដល់សមុទ្រមេឌីទែរ៉ាណេនៅខាងលិច។