Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 18:9 - អាល់គីតាប

9 បុរស​ទាំង​នោះ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក រួច​ធ្វើ​របាយ‌ការណ៍​ជា​លាយ‌លក្ខណ៍​អក្សរ អំពី​ក្រុង​នានា​ទាំង​ប្រាំ​ពីរ​ចំណែក​នោះ ហើយ​ត្រឡប់​មក​ជួប​យ៉ូស្វេ​នៅ​ជំរំ​ស៊ីឡូ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ បុរស​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក រួចកត់​ត្រា​ក្នុង​សៀវ​ភៅ​មួយ​អំពី​ស្ថាន​ភាព​ក្រុង​នានា​ក្នុង​ស្រុក​នោះ ជា​ប្រាំពីរ​ចំណែក ហើយ​ត្រឡប់​មក​ជួប​លោក​យ៉ូស្វេ​នៅជំរំ​ត្រង់​ស៊ីឡូរ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 បុរស​ទាំង​នោះ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក រួច​ធ្វើ​របាយ‌ការណ៍​ជា​លាយ‌លក្ខណ៍​អក្សរ​អំពី​ក្រុង​នានា​ទាំង​ប្រាំ‌ពីរ​ចំណែក​នោះ ហើយ​ត្រឡប់​មក​ជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​ស៊ីឡូ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​បាន​សរសេរ​កំណត់​ចែក​ជា​៧​ចំណែក តាម​ទី​ក្រុង​ស្រុក​នោះ ព្រម​ទាំង​កត់​ចុះ​ក្នុង​សៀវភៅ រួច​ត្រឡប់​មក​ឯ​យ៉ូស្វេ នៅ​ទី​ដំឡើង​ត្រសាល ត្រង់​ស៊ីឡូរ​វិញ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 18:9
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​អុលឡោះ​រំលាយ​ជាតិ​សាសន៍​ទាំង​ប្រាំ​ពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ អុលឡោះ​បាន​ប្រទាន​ទឹក​ដី​នោះ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ធ្វើ​ជា​កម្ម‌សិទ្ធិ។


នៅ​ស៊ីឡូ​យ៉ូស្វេ​ចាប់​ឆ្នោត ចែក​ទឹក​ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ចំពោះអុលឡោះ‌តាអាឡា តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។


បុរស​ដែល​យ៉ូស្វេ​ចាត់​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នាំ​គ្នា​រៀប‌ចំ​ខ្លួន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ​យ៉ូស្វេ​បាន​ផ្តែផ្តាំ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ហើយ​វិល​ត្រឡប់​មក​វិញ ធ្វើ​របាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។ នៅ​ស៊ីឡូ​នេះ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះអុលឡោះ‌តាអាឡា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម