ទ្រង់ចេះតែរកមូលហេតុថ្មីៗ មកចោទប្រកាន់ខ្ញុំ ទ្រង់ខឹងនឹងខ្ញុំ កាន់តែខ្លាំងឡើងៗ ទ្រង់ប្រើកងកម្លាំងថ្មីៗវាយលុកខ្ញុំ។
យ៉ូប 7:1 - អាល់គីតាប ជីវិតរបស់មនុស្សនៅលើផែនដី មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ ឲ្យធ្វើការជាទម្ងន់ទេ ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ? តើជីវិតគេមិនមែនដូចជាជីវិត របស់អ្នកស៊ីឈ្នួលទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជីវិតរបស់មនុស្សនៅលើផែនដី មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ ឲ្យធ្វើការជាទម្ងន់ទេ ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ តើជីវិតគេមិនមែនដូចជាជីវិតនៃអ្នកស៊ីឈ្នួលទេឬអី |
ទ្រង់ចេះតែរកមូលហេតុថ្មីៗ មកចោទប្រកាន់ខ្ញុំ ទ្រង់ខឹងនឹងខ្ញុំ កាន់តែខ្លាំងឡើងៗ ទ្រង់ប្រើកងកម្លាំងថ្មីៗវាយលុកខ្ញុំ។
ឱអុលឡោះតាអាឡាអើយ សូមប្រាប់ឲ្យខ្ញុំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ខ្ញុំផង តើខ្ញុំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតខ្ញុំផុយដល់កំរិតណា?។
មនុស្សគ្មានអំណាចនឹងឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យារថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់ ឲ្យរួចជីវិតបានជាដាច់ខាត។
ឥឡូវនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «គំរប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលប់របស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់អោន»។
ដ្បិតអុលឡោះជាអម្ចាស់មានបន្ទូលមកខ្ញុំថា៖ «នៅមួយឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃនេះទៅ ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។
«ចូរវិលទៅប្រាប់ស្ដេចហេសេគាថា អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទតដែលជាអយ្យកោរបស់ស្តេច មានបន្ទូលដូចតទៅនេះ: “យើងបានឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។
ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាន់ហើយ! អុលឡោះតាអាឡាបានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះ មួយទ្វេជាពីរដែរ!»។
គាត់ត្រូវគិតចំនួនឆ្នាំ ជាមួយម្ចាស់ដែលទិញគាត់នោះ ដោយរាប់ចាប់ពីឆ្នាំដែលគាត់បានលក់ខ្លួនរហូតដល់ឆ្នាំមេត្តាករុណា ហើយបង់ប្រាក់ទៅឲ្យម្ចាស់តាមចំនួនឆ្នាំនោះ គិតដូចប្រាក់ឈ្នួលរបស់អ្នកបម្រើ។
ពេលដោះលែងខ្ញុំបម្រើ អ្នកមិនត្រូវនឹកស្តាយឡើយ ព្រោះគេបាននៅបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការឲ្យអ្នកបានផលពីរដងលើសកម្មករ ដែលអ្នកជួលមកធ្វើការទៅទៀត។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។