Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 39:4 - អាល់គីតាប

4 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថ្ងៃ​ចុង​ក្រោយ នៃ​ជីវិត​របស់​ខ្ញុំ​ផង តើ​ខ្ញុំ​អាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត តើ​ជីវិត​ខ្ញុំ​ផុយ​ដល់​កំរិត​ណា?។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 “ព្រះយេហូវ៉ា​អើយ សូមឲ្យ​ទូលបង្គំ​ដឹង​ចុងបញ្ចប់​របស់ទូលបង្គំ និង​រង្វាស់​នៃ​ថ្ងៃអាយុ​របស់ទូលបង្គំ​ផង ថា​តើ​មាន​ប៉ុន្មាន​? សូមឲ្យ​ទូលបង្គំ​ដឹង​ថា ទូលបង្គំ​ផុយស្រួយ​យ៉ាងណា​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ទូល‌បង្គំ​ដឹង​ពី​ចុង​បំផុត​របស់​ទូល‌បង្គំ និង​ពី​ចំនួន​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ដឹង​ថា ជីវិត​ទូល‌បង្គំ​ស្រួយយ៉ាង​ណា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថ្ងៃ​ចុង​ក្រោយ នៃ​ជីវិត​របស់​ទូលបង្គំ​ផង តើ​ទូលបង្គំ​អាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត តើ​ជីវិត​ទូលបង្គំ​ផុយ​ដល់​កម្រិត​ណា?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ទូលបង្គំ​ដឹង​ពី​ចុង​បំផុត​នៃ​ទូលបង្គំ ហើយ​ពី​ចំនួន​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ស្រួយ អម្បាលម៉ាន​ទៅ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 39:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ទ្រង់​មេត្តា​ឲ្យ​ខ្ញុំ​ជ្រក នៅ​ក្នុង​ផ្នូរ​ខ្មោច សូម​លាក់​ខ្ញុំ​នៅ​ទី​នោះ រហូត​ដល់​ទ្រង់​ស្ងប់​កំហឹង ហើយ​សូម​កំណត់​ពេល​មួយ ដែល​ទ្រង់​នឹក​ចាំ​ពី​ខ្ញុំ​ឡើង​វិញ។


ដ្បិត​ទ្រង់​ជ្រាប​ថា​យើង​មាន​ដើម​កំណើត​ពី​អ្វី គឺ​ទ្រង់​ឥត​ភ្លេច​ទេ​ថា មនុស្ស​យើង​មាន​កំណើត​មក​ពី​ធូលី​ដី។


តើ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ ត្រូវ​រង់‌ចាំ​ដល់​ពេល​ណា​ទៀត ទើប​ទ្រង់​វិនិច្ឆ័យ​ទោស​អស់​អ្នក ដែល​បៀត‌បៀន​ខ្ញុំ?


សូម​ណែ‌នាំ​យើង​ខ្ញុំ​ឲ្យ​ដឹង​ច្បាស់​ថា អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា ដើម្បី​ឲ្យ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះ‌គិត ប្រកប​ដោយ​ប្រាជ្ញា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម