Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:5 - អាល់គីតាប

5 «ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេសេ‌គា​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទត​ដែល​ជា​អយ្យកោ​របស់​ស្តេច មាន​បន្ទូល​ដូច​ត​ទៅ​នេះ: “យើង​បាន​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 “ចូរ​ទៅ​ប្រាប់​ហេសេគា​ថា​: ‘ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់​ដាវីឌ​ដូនតា​របស់ព្រះករុណា មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ឮ​ពាក្យអធិស្ឋាន​របស់អ្នក ក៏​បាន​ឃើញ​ទឹកភ្នែក​របស់អ្នក​ហើយ​។ មើល៍! យើង​នឹង​បន្ថែម​ដប់ប្រាំ​ឆ្នាំ​ទៀត​លើ​អាយុ​របស់អ្នក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 «ចូរ​ទៅ​ប្រាប់​ហេ‌សេ‌គា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ បុព្វ‌បុរស​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះថា យើង​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​អ្នក ក៏​បាន​ឃើញ​ទឹក​ភ្នែក​អ្នក​ហើយ។ យើង​នឹង​ចម្រើន​អាយុ​អ្នក​ឡើង​ដប់​ប្រាំ​ឆ្នាំ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 «ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេ‌សេគា​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ដាវីឌ​ដែល​ជា​អយ្យកោ​របស់​ព្រះ‌ករុណា មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ​នេះ: “យើង​បាន​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ចូរ​ទៅ​ប្រាប់​ហេសេគា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ ឰយុកោ​ឯង ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ចំរើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត

សូមមើលជំពូក ចម្លង




អេសាយ 38:5
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​យល់​ដល់​ស្តេច​ទត អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​បាន​ប្រោស​ប្រទាន​ឲ្យ​ស្តេច​មាន​បុត្រា​ម្នាក់ ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​នេះ​ផុត​រលត់ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប


អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល! ឥឡូវ​នេះ សូម​ទ្រង់​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ទ្រង់ គឺ​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ហើយ​ប្រសិន​គេ​ដើរ​តាម​យើង ដូច​អ្នក​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល​នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច។


នៅ​ឆ្នាំ​ទី​ដប់‌បួន នៃ​រជ្ជកាល​ស្តេច​ហេ‌សេគា ស្តេច​សាន​ហេរីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​លើក​ទ័ព​មក​វាយ​ដណ្តើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​យូដា។


កាល​ស្តេច​ឡើង​សោយ​រាជ្យ គាត់​មាន​វ័យ​ម្ភៃ​ប្រាំ​ឆ្នាំ ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា អប៊ី‌យ៉ា ជា​កូន​របស់​លោក​សាកា‌រីយ៉ា។


ពេល​នោះ​ណាពី​អេសាយ ជា​កូន​របស់​លោក​អម៉ូស បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ទូរអា‌អង្វរ​យើង​ស្តី​អំពី​សាន‌ហេរីប ជា​ស្តេច​របស់​ស្រុក​អាស្ស៊ី‌រី​ហើយ”។


នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្តេច ក្នុង​គ្រា​ដែល​ស្តេច​នៅ​ក្មេង​នៅ​ឡើយ ស្តេច​យ៉ូ‌សៀស​ចាប់​ផ្តើម​ស្វែង​រក​អុលឡោះ​ជា​ម្ចាស់​របស់​ស្តេច​ទត​ជា​អយ្យ‌កោ។ នៅ​ឆ្នាំ​ទី​ដប់‌ពីរ ស្តេច​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើ ឲ្យ​អស់​ពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។


ទ្រង់​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត​របស់​គេ និង​ចំនួន​ខែ​ដែល​គេ​ត្រូវ​រស់ ទ្រង់​កំណត់​ចុង​បញ្ចប់​ឲ្យ​គេ ដែល​គេ​ពុំ​អាច​ឆ្លង​ផុត​ជា​ដាច់​ខាត។


អុលឡោះ‌តាអាឡា​ព្រួយ​ចិត្ត​ណាស់ នៅ​ពេល​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ណា​ម្នាក់​ស្លាប់។


ទ្រង់​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រា ឲ្យ​បាន​ធូរ​ស្បើយ ទ្រង់​រុំ​របួស​ឲ្យ​គេ។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ស្តាប់​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទំនួញ យំ​សោក​របស់​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​គ្រាន់​តែ​ស្នាក់​នៅ ជា​បណ្តោះ‌អាសន្ន​ជា​មួយ​ទ្រង់ ដូច​បុព្វបុរស​របស់​ខ្ញុំ​ប៉ុណ្ណោះ។


ទ្រង់​ជ្រាប​ច្បាស់​ថា ខ្ញុំ​រង​ទុក្ខ​យ៉ាង​ណា សូម​ត្រង​ទឹក​ភ្នែក​ខ្ញុំ​ទុក ទ្រង់​បាន​រាប់​តំណក់​ទឹក​ភ្នែក ទាំង​នោះ​ក្នុង​បញ្ជី​ស្រាប់​ហើយ។


អុលឡោះ‌តាអាឡា​ទ្រង់​ស្តាប់​ឮ​ពាក្យ ទទូច​អង្វរ​របស់​ខ្ញុំ អុលឡោះ‌តាអាឡា​ទទួល​ពាក្យ​ទូរអា​របស់​ខ្ញុំ​ហើយ។


មាន​ពេល​សម្លាប់ មាន​ពេល​ព្យាបាល​របួស មាន​ពេល​ផ្ដួល​រំលំ មាន​ពេល​សង់។


ពេល​នោះ អេសាយ ជា​កូន​របស់​លោក​អម៉ូស ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ហេ‌សេគា​ថា៖ «ស្តេច​បាន​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្ដី​អំពី​សានហេ‌រីប​ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី។ នេះ​ជា​បន្ទូល​ឆ្លើយ​តប​របស់អុលឡោះ‌តាអាឡា។


ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេសាយ​ដូច​ត​ទៅ៖


ទ្រង់​ស្តាប់​ឮ​សំឡេង​ដែល​ខ្ញុំ ស្រែក​អង្វរ​ថា: “សូម​កុំ​បែរ​ចេញ​ពី​ខ្ញុំ​ឡើយ សូម​ស្ដាប់​សំរែក​អង្វរ​របស់​ខ្ញុំ សូម​ជួយ​ខ្ញុំ​ផង!”។


“យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសាហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? អុលឡោះ​មិន​មែន​ជា​ម្ចាស់​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ម្ចាស់​របស់​មនុស្ស​ដែល​មាន​ជីវិត»។


ម៉ាឡា‌អ៊ីកាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា៖ «កុំ​ខ្លាច​អី សាកា‌រីយ៉ា​អើយ! អុលឡោះ‌ជាអម្ចាស់​យល់​ព្រម​តាម​ពាក្យ​សូម‌អង្វរ​របស់​អ្នក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ះយ៉ា”។


ប្រាប់​ថា “ប៉ូល​អើយ​កុំ​ខ្លាច​អី ដ្បិត​អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ស្តេច​អធិ‌រាជ ហើយ​ដោយ​អុលឡោះ​ប្រោស‌ប្រណី​អ្នក ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក​ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ”។


ក៏​ប៉ុន្ដែ អុលឡោះ​ដែល​តែងតែ​សំរាល​ទុក្ខ​អ្នក​ទន់‌ទាប ទ្រង់​បាន​សំរាល​ទុក្ខ​យើង​ដោយ​លោក​ទីតុស​ទៅ​ដល់។


ដ្បិត​កូន​ចៀម​ដែល​នៅ​កណ្ដាល​បល្ល័ង្ក គាត់​នឹង​ឃ្វាល​ពួក​គេ គាត់​នឹង​នាំ​គេ​ទៅ​រក​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត ហើយ​អុលឡោះ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម