គាត់មានប្រសាសន៍ថា: “អ្វីៗដែលខ្ញុំនិយាយសុទ្ធតែត្រឹមត្រូវ ខ្ញុំជាមនុស្សបរិសុទ្ធ ដូចទ្រង់ជ្រាបស្រាប់ហើយ”។
យ៉ូប 6:10 - អាល់គីតាប ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែ ហើយទោះបីខ្ញុំឈឺចាប់ដល់កំរិតក្ដី ក៏ខ្ញុំមានអំណរសប្បាយដែរ ព្រោះខ្ញុំមិនបានបោះបង់ចោលបន្ទូលរបស់ទ្រង់ដ៏វិសុទ្ធឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះខ្ញុំនឹងនៅមានសេចក្ដីរដោះទុក្ខ ខ្ញុំនឹងមានសេចក្ដីរីករាយក្នុងសេចក្ដីឈឺចាប់នេះ ដែលមិនចេះប្រណីសោះ ព្រោះខ្ញុំមិនបានលាក់ទុកព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែ ហើយទោះបីខ្ញុំឈឺចាប់ដល់កម្រិតក្ដី ក៏ខ្ញុំមានអំណរសប្បាយដែរ ព្រោះខ្ញុំមិនបានបោះបង់ចោលព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះខ្ញុំនឹងនៅមានសេចក្ដីរដោះទុក្ខ ខ្ញុំនឹងមានសេចក្ដីរីករាយក្នុងសេចក្ដីឈឺចាប់នេះ ដែលមិនចេះប្រណីសោះ ពីព្រោះខ្ញុំមិនបានលាក់ទុកព្រះបន្ទូលនៃព្រះដ៏បរិសុទ្ធឡើយ |
គាត់មានប្រសាសន៍ថា: “អ្វីៗដែលខ្ញុំនិយាយសុទ្ធតែត្រឹមត្រូវ ខ្ញុំជាមនុស្សបរិសុទ្ធ ដូចទ្រង់ជ្រាបស្រាប់ហើយ”។
អុលឡោះឲ្យយើងខ្ញុំមក សំរាលទុក្ខអ្នក ដោយពាក្យសំដីទន់ភ្លន់ តើប៉ុនហ្នឹងហើយ អ្នកយល់ថាមិនល្មមឬ?
មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយ ហើយគំនរដីនៅជ្រលងភ្នំ ដែលលុបពីលើសពរបស់គេ ក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។
ខ្ញុំដើរតាមគន្លងរបស់ទ្រង់ ខ្ញុំនៅជាប់នឹងមាគ៌ារបស់ទ្រង់ជានិច្ច ឥតងាកចេញឡើយ។
ខ្ញុំប្រព្រឹត្តតាមសេចក្ដីដែលទ្រង់បង្គាប់ ខ្ញុំសុខចិត្តធ្វើតាមបទបញ្ជារបស់ទ្រង់ គឺមិនធ្វើតាមចិត្តរបស់ខ្ញុំឡើយ។
ទ្រង់ប្រកបទៅដោយប្រាជ្ញាញាណ និងអំណាច អ្នកដែលប្រឆាំងនឹងទ្រង់ មិនអាចរួចខ្លួនបានទេ។
នៅពេលខ្ញុំមានទុក្ខវេទនា បន្ទូលនេះធ្វើឲ្យចិត្តខ្ញុំបានធូរស្បើយ បន្ទូលសន្យារបស់ទ្រង់ បានធ្វើឲ្យខ្ញុំមានជីវិតឡើងវិញ។
មនុស្សសុចរិតតែងតែស្រដីចេញមក នូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។ ហើយអណ្ដាតរបស់គេគ្រលាស់ ចេញមកនូវអ្វីដែលត្រឹមត្រូវ
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
យើងមិនអាចប្រព្រឹត្ត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម ព្រោះយើងជាអុលឡោះ មិនមែនជាមនុស្សទេ! យើងជាម្ចាស់ដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក យើងមិនមែនមក ដោយកំហឹងឡើយ។
«ចូរប្រាប់សហគមន៍អ៊ីស្រអែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះយើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា យើងជាម្ចាស់ដ៍វិសុទ្ធ។
អុលឡោះតាអាឡាអើយ! ទ្រង់នៅតាំងពីដើមរៀងមក ទ្រង់ជាម្ចាស់នៃខ្ញុំ ជាម្ចាស់ដ៏វិសុទ្ធ យើងខ្ញុំនឹងមិនស្លាប់ទេ! អុលឡោះតាអាឡា ដែលជាថ្មដានៃខ្ញុំអើយ ទ្រង់បានតែងតាំងខ្មាំងសត្រូវ ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ ទ្រង់ពង្រឹងកម្លាំងពួកគេ ដើម្បីវាយប្រដៅយើងខ្ញុំ។
អុលឡោះមកពីស្រុកថេម៉ាន ម្ចាស់ដ៏វិសុទ្ធមកពីភ្នំប៉ារ៉ាន។ - សម្រាក ភាពថ្កុំថ្កើងរបស់ទ្រង់ចែងចាំង ពាសពេញផ្ទៃមេឃ ហើយផែនដីទាំងមូលសរសើរតម្កើងទ្រង់។
ខ្ញុំបានជម្រាប និងបង្រៀនបងប្អូន តាមទីសាធារណៈ និងតាមផ្ទះ នូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូន ឥតមានលាក់លៀមត្រង់ណាសោះឡើយ
ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់អុលឡោះរួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ
អុលឡោះពុំបានទុកបុត្រារបស់ទ្រង់ផ្ទាល់ទេ គឺអុលឡោះបានបញ្ជូនបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ អុលឡោះមុខជាប្រណីសន្ដោសប្រទានអ្វីៗទាំងអស់ មកយើងរួមជាមួយបុត្រានោះដែរ។
អុលឡោះតាអាឡានឹងដកអ្នកនោះចេញពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ដើម្បីឲ្យរងទុក្ខវេទនាស្របតាមបណ្តាសាទាំងប៉ុន្មាននៃសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនៃហ៊ូកុំនេះ។
«ចូរសរសេរទៅកាន់ម៉ាឡាអ៊ីកាត់របស់ក្រុមជំអះនៅក្រុងភីឡាដិលភា ដូចតទៅនេះ៖ អ្នកដ៏វិសុទ្ធ អ្នកដ៏ពិតប្រាកដអ្នកដែលកាន់កូនសោររបស់ទត បើគាត់បើក គ្មាននរណាបិទបាន បើគាត់បិទ គ្មាននរណាបើកបាន គាត់ប្រាប់ថាៈ
សត្វមានជីវិតទាំងបួននោះ មានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួន ទាំងខាងក្រៅ ទាំងខាងក្នុងរៀងៗខ្លួន។ គេចេះតែនាំគ្នាស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ថាៈ «អុលឡោះដ៏វិសុទ្ធ អុលឡោះដ៏វិសុទ្ធ អុលឡោះដ៏វិសុទ្ធ អុលឡោះតាអាឡាជាម្ចាស់ ទ្រង់មានអំណាចលើអ្វីៗទាំងអស់ ទ្រង់នៅតាំងពីដើមរៀងមក ទ្រង់នៅសព្វថ្ងៃ ហើយកំពុងតែមក!»។
គ្មាននរណាម្នាក់វិសុទ្ធ ដូចអុលឡោះតាអាឡាទេ គ្មាននរណាម្នាក់ដូចទ្រង់ឡើយ ហើយក៏គ្មានថ្មដាណារឹងមាំ ដូចអុលឡោះជាម្ចាស់នៃយើងដែរ។