ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 42:10 - អាល់គីតាប

នៅ​ពេល​ដែល​អៃយ៉ូប​ទូរអា‌អង្វរ​ឲ្យ​មិត្ត‌ភក្ដិ​របស់​គាត់ អុលឡោះ‌តាអាឡា​ប្រោស‌ប្រណី​គាត់​ឲ្យ​បាន​ចំរុង‌ចំរើន​ឡើង​វិញ។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​លោក​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្ត​សម្លាញ់​រួច​ហើយ នោះ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​មួយ​ជា​ពីរ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ដែល​លោក​យ៉ូប​ទូល‌អង្វរ​ឲ្យ​មិត្ត‌ភក្ដិ​របស់​លោក ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​លោក​ឲ្យ​បាន​ចម្រុង‌ចម្រើន​ឡើង​វិញ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​លោក​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្រ​សំឡាញ់​ខ្លួន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង​ទៅ ហើយ​ទ្រង់​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​១​ជា​២​ផង

សូមមើលជំពូក



យ៉ូប 42:10
34 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​បាន​អង្វរ​អុលឡោះ សូម​មេត្តា​ប្រោស​ស្តេច​អប៊ីម៉ា‌ឡិច ព្រម​ទាំង​ប្រពន្ធ និង​ពួក​ស្រី​ស្នំ​របស់​ស្តេច ឲ្យ​បាន​ជា​សះ​ស្បើយ ហើយ​នាង​ទាំង​នោះ​អាច​មាន​កូន​តទៅ​ទៀត​បាន


ស្តេច​អម៉ា‌ស៊ីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ជំនិត​របស់​អុលឡោះ​ថា៖ «តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ចំពោះ​ប្រាក់​ដែល​យើង​បាន​ឲ្យ​ទៅ​ទាហាន​អ៊ីស្រ‌អែល​ទាំង​នោះ!»។ អ្នក​ជំនិត​របស់​អុលឡោះ​ជម្រាប​ស្តេច​ថា៖ «អុលឡោះ‌តាអាឡា​អាច​ប្រទាន​ប្រាក់​មក​ស្តេច​វិញ​ច្រើន​ជាង​នេះ​ទៅ​ទៀត»។


អៃយ៉ូប​មាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់ និង​កូន​ស្រី​បី​នាក់។


គាត់​មាន​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ គាត់​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។


លោក​អេលី‌ផាស​ជា​អ្នក​ស្រុក​ថេម៉ាន លោក​ប៊ីល‌ដាដ​ជា​អ្នក​ស្រុក​ស៊ូអា និង​លោក​សូផារ​ជា​អ្នក​ស្រុក​ណាអាម៉ា​នាំ​គ្នា​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់។ ពេល​នោះ អុលឡោះ‌តាអាឡា​ក៏​អធ្យា‌ស្រ័យ​ដល់​អៃយ៉ូប។


ពេល​អុលឡោះ‌តាអាឡា​នាំ​អស់​អ្នក ដែល​ជាប់​ជា​ឈ្លើយ ត្រឡប់​មក​ក្រុង​ស៊ីយ៉ូន​វិញ យើង​ទាំង​អស់​គ្នា​ដូច​ជា​យល់​សប្ដិ។


សូម​ឲ្យ​អ៊ីស្រ‌អែល​បាន​ទទួល ការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។ នៅ​ពេល​ដែល​អុលឡោះ‌តាអាឡា​នាំ​ប្រជា‌ជន​របស់​ទ្រង់ ឲ្យ​ងើប​មុខ​ឡើង​វិញ ពូជ​របស់​យ៉ាកកូប​នឹង​ត្រេក​អរ​សប្បាយ ពូជ​របស់​អ៊ីស្រ‌អែល​នឹង​មាន​អំណរ លើស‌លប់»។


សូម​ឲ្យ​ទ្រង់​ដែល​នៅ​ក្រុង​ស៊ីយ៉ូន សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល! ពេល​អុលឡោះ​នាំ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ដែល​ជា​ឈ្លើយ​មក​ស្រុក​វិញ​ កូន​ចៅ​របស់​យ៉ាកកូប​នឹង បាន​ត្រេក‌អរ​យ៉ាង​ខ្លាំង ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​នឹង​មាន​អំណរ សប្បាយ​ដ៏​លើស‌លប់។


មនុស្ស​រាបសា​តែងតែ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា គេ​នឹង​ទទួល​ទ្រព្យ​សម្បត្តិ កិត្តិយស និង​មាន​អាយុ​វែង។


ចូរ​លើក​ទឹក​ចិត្ត​អ្នក​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រកាស​ប្រាប់​គេ​ថា ពេល​វេលា​ដែល​ខ្មាំង​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ យ៉ាង​ធ្ងន់​នោះ បាន​ចប់​សព្វ​គ្រប់​ហើយ! គេ​រង​ទុក្ខ​ទោស​គ្រប់​គ្រាន់​ហើយ! អុលឡោះ‌តាអាឡា​បាន​ដាក់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​គេ​ក៏​បាន​រង​ទុក្ខ​ទោស​នោះ មួយ​ទ្វេ​ជា​ពីរ​ដែរ!»។


អ្នក​រាល់​គ្នា​លែង​អាម៉ាស់ និង​លែង​បាក់​មុខ​ទៀត​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​ទឹក​ដី​របស់​គេ មួយ​ទ្វេ​ជា​ពីរ​ទុក​ជា​មត៌ក អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​សប្បាយ អស់‌កល្ប​ជា‌និច្ច។


ប្រាក់ និង​មាស​ជា​កម្មសិទ្ធិ​របស់​យើង - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ម៉ូសា​ស្រែក​អង្វរអុលឡោះ‌តាអាឡា​ថា៖ «ឱ​អុលឡោះ​អើយ សូម​មេត្តា​ប្រោស​បង​ម៉ារៀម ឲ្យ​បាន​ជា​ឡើង​វិញ​ផង!»។


អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា​ពុំ​មែន​មាន​បន្ទូល​មក​ម៉ូសា​តែ​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​មាន​បន្ទូល​មក​ពួក​យើង​ដែរ!»។ ពេល​នោះអុលឡោះ‌តាអាឡា​ទ្រង់​ឮ​ពាក្យ​នេះ។


ពេល​នោះ​សហគមន៍​ទាំង​មូល គិត​គ្នា​បំរុង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​គាត់ ប៉ុន្តែ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក នៅ​លើ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ឃើញ។


អ្នក​មាន​នោះ​អង្វរ​ថា “លោក​ឪពុក​អើយ! សូម​លោក​ឪពុក​មេត្ដា​ចាត់​ឡាសារ​ឲ្យ​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​ផង


គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត អ្វីៗ​ទាំង​នោះ​មក!”។


បន្ទាប់​មក​លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​ធ្វើ​អ្វី»។ កាល​បាន​សុំ​ដូច្នោះ​ហើយ គាត់​ក៏​ផុត​ដង្ហើម​ទៅ។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​នឹង​ស្តារ​ស្ថាន‌ភាព​របស់​អ្នក ទ្រង់​នឹង​អាណិត​អាសូរ​អ្នក ហើយ​ប្រមូល​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ទ្រង់​កំចាត់​កំចាយ​អ្នក​ទៅ​នោះ។


ចូរ​នឹក​ចាំ​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​ប្រទាន​ឲ្យ​អ្នក​មាន​កម្លាំង ប្រមូល​បាន​សម្បត្តិ ដើម្បី​បញ្ជាក់​សម្ពន្ធ​មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក ដូច​ទ្រង់​ធ្វើ​នៅ​ថ្ងៃ​នេះ​ស្រាប់។


អុលឡោះ‌តាអាឡា​ខឹង​នឹង​ហារូន​យ៉ាង​ខ្លាំង​ដែរ រហូត​ដល់​មាន​បំណង​បំផ្លាញ​គាត់​ទៀត​ផង។ នៅ​គ្រា​នោះ​ខ្ញុំ​ក៏​ទូរអា​អង្វរ​ទ្រង់​ឲ្យ​ហារូន​ដែរ។


យើង​តែងតែ​សរសើរ​អស់​អ្នក​ដែល​ចេះ​ស៊ូ​ទ្រាំ​ថា ជា​អ្នក​មាន​សុភមង្គល។ បង​ប្អូន​ធ្លាប់​ឮ​គេ​និយាយ​ស្រាប់​ហើយ​ថា ណាពី‌អៃយ៉ូប​ចេះ​ស៊ូ​ទ្រាំ​យ៉ាង​ណាៗ​នោះ ហើយ​បង​ប្អូន​ក៏​ឃើញ​ដែរ​ថា នៅ​ទី​បំផុត អុលឡោះ‌ជាអម្ចាស់​ឲ្យ​គាត់​បាន​ទៅ​ជា​យ៉ាង​ណា ដ្បិត​អុលឡោះ‌ជាអម្ចាស់​អាណិត​អាសូរ និង​មេត្ដា‌ករុណា​យ៉ាង​ក្រៃ‌លែង។


មនុស្ស​យើង​មាន ឬ​ក្រ ស្រេច​តែ​លើអុលឡោះ‌តាអាឡា ទ្រង់​បន្ទាប​នរណា​ក៏​បាន ឬ​លើក​នរណា​ឡើង​ក៏​បាន។


ទ្រង់​លើក​មនុស្ស​កំសត់​ទុគ៌ត​ចេញ​ពី​ធូលី​ដី ហើយ​ដក​មនុស្ស​ក្រី‌ក្រ​ចេញ​ពី​គំនរ​សំរាម ដើម្បី​ឲ្យ​គេ​បាន​អង្គុយ​ទន្ទឹម​នឹង​អ្នក​ធំ ព្រម​ទាំង​បាន​គ្រង​រាជ​ដ៏​រុង‌រឿង ដ្បិតអុលឡោះ‌តាអាឡា​បាន​តែង‌តាំង​គ្រឹះ​នៃ​ផែនដី ហើយ​ទ្រង់​ដាក់​ពិភព​លោក នៅ​លើ​គ្រឹះ​នេះ។