គ្មាននរណាអាចបង្រៀនអុលឡោះ ឲ្យចេះដឹងបានឡើយ ដ្បិតសូម្បីតែអស់អ្នកដែលនៅស្ថានដ៏ខ្ពស់ ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ដែរ។
យ៉ូប 36:23 - អាល់គីតាប តើនរណាអាចបញ្ជាទ្រង់អំពីមាគ៌ារស់នៅ តើនរណាអាចពោលថា: “ទ្រង់ធ្វើដូច្នេះ ខុសហើយ!”? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាបានបង្គាប់បង្ហាញផ្លូវ ដែលព្រះអង្គត្រូវដើរ? ឬអ្នកណាហ៊ានថាព្រះអង្គបានប្រព្រឹត្តការទុច្ចរិត? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាអាចបញ្ជាព្រះអង្គអំពីមាគ៌ារស់នៅ តើនរណាអាចពោលថា: “ព្រះអង្គធ្វើដូច្នេះ ខុសហើយ!”? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាបានបង្គាប់បង្ហាញផ្លូវ ដែលទ្រង់ត្រូវដើរ ឬអ្នកណាហ៊ានថា ទ្រង់បានប្រព្រឹត្តការទុច្ចរិត |
គ្មាននរណាអាចបង្រៀនអុលឡោះ ឲ្យចេះដឹងបានឡើយ ដ្បិតសូម្បីតែអស់អ្នកដែលនៅស្ថានដ៏ខ្ពស់ ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ដែរ។
«ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយ សូមនាំគ្នាស្ដាប់ខ្ញុំ! អុលឡោះមិនដែលប្រព្រឹត្តអាក្រក់ឡើយ ហើយទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
ពិតមែនហើយ អុលឡោះមិនប្រព្រឹត្ត អំពើអាក្រក់ជាដាច់ខាត ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត មិនប្រាសចាកយុត្តិធម៌ឡើយ។
តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ ហើយអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
តើអុលឡោះបង្ខូចយុត្តិធម៌ឬ តើអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត បង្ខូចសេចក្ដីសុចរិតឬ?
ក៏ប៉ុន្ដែ ដោយអ្នកមានចិត្ដរឹងរូស មិនព្រមកែប្រែចិត្ដគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃនៃកំហឹង ជាថ្ងៃដែលអុលឡោះនឹងសំដែងការវិនិច្ឆ័យទោសដោយយុត្ដិធម៌
ប្រសិនបើអំពើទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញថាអុលឡោះសុចរិត តើឲ្យយើងថាដូចម្ដេចទៅវិញ? ប្រសិនបើអុលឡោះដាក់ទោសយើង តើបានសេចក្ដីថាទ្រង់មិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះ គឺនិយាយតាមរបៀបមនុស្សលោក)។
ដ្បិតក្នុងគីតាបមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់អុលឡោះតាអាឡា? តើអ្នកណាអាចជូនយោបល់ ទ្រង់បាន?»។ រីឯយើងវិញ យើងមានគំនិតរបស់អាល់ម៉ាហ្សៀសហើយ។
អុលឡោះបានជ្រើសរើសយើងទុកដោយឡែក ក្នុងអាល់ម៉ាហ្សៀស ទ្រង់បានតំរូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ទ្រង់ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមបំណងរបស់ទ្រង់
អុលឡោះតាអាឡាជាថ្មដា ហើយស្នាដៃរបស់ទ្រង់ល្អឥតខ្ចោះ។ មាគ៌ារបស់ទ្រង់សុទ្ធតែទៀងត្រង់។ អុលឡោះជាម្ចាស់ដ៏ស្មោះត្រង់ ទ្រង់មិនអយុត្តិធម៌ឡើយ ដ្បិតទ្រង់សុចរិត និងយុត្តិធម៌។