ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 35:4 - អាល់គីតាប

ហើយ​នាំ​ពួក​គេ​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា រួច​ចូល​ក្នុង​បន្ទប់​កូន​ចៅ​លោក​ហាណាន ជា​កូន​របស់​លោក​យីកដា‌លា និង​ជា​អ្នក​បម្រើ​របស់​អុលឡោះ។ បន្ទប់​នោះ​នៅ​ជាប់​បន្ទប់​របស់​ពួក​មន្ត្រី ហើយ​នៅ​ខាង​លើ​បន្ទប់​របស់​លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​សាលូម និង​ជា​អ្នក​យាម​ទ្វារ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​បន្ទប់​របស់​កូន​ចៅ​ហាណាន ជា​កូន​យីកដាលា អ្នក​សំណព្វ​របស់​ព្រះ ដែល​នៅ​ជាប់​បន្ទប់​របស់​ពួក​ចៅ‌ហ្វាយ នៅ​ពី​លើ​បន្ទប់​របស់​ម្អាសេយ៉ា កូន​សាលូម ជា​អ្នក​ឆ្មាំ​ទ្វារ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​នាំ​ពួក​គេ​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ រួច​ចូល​ក្នុង​បន្ទប់​កូន​ចៅ​លោក​ហាណាន ជា​កូន​របស់​លោក​យីកដា‌លា និង​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់។ បន្ទប់​នោះ​នៅ​ជាប់​បន្ទប់​របស់​ពួក​មន្ត្រី ហើយ​នៅ​ខាង​លើ​បន្ទប់​របស់​លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​សាលូម និង​ជា​អ្នក​យាម​ទ្វារ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ក្នុង​បន្ទប់​របស់​កូន​ចៅ​ហាណាន ជា​កូន​យីកដាលា​អ្នក​សំណប់​របស់​ព្រះ ដែល​នៅ​ផ្ទាប់​នឹង​បន្ទប់​របស់​ពួក​ចៅហ្វាយ នៅ​ពី​លើ​បន្ទប់​របស់​ម្អាសេយ៉ា កូន​សាលូម ជា​អ្នក​ឆ្មាំ​ទ្វារ

សូមមើលជំពូក



យេរេមា 35:4
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​មក​កាន់​លោក​សេម៉ា‌យ៉ា ជា​អ្នក​នាំ​សារ​របស់​ទ្រង់​ថា៖


មាន​អ្នក​នាំ​សារ​ម្នាក់​របស់​អុលឡោះបាន​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គាត់​មក​ដល់​បេត‌អែល នៅ​ពេល​ស្តេច​យេរ៉ូ‌បោម​កំពុង​តែ​ឈរ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។


កាល​ណាពី​ដែល​បាន​អញ្ជើញ​អ្នក​នាំ​សារ​របស់​អុលឡោះ​មក​ផ្ទះ គាត់​ឮ​ដំណឹង​នេះ ក៏​ពោល​ថា៖ «គាត់​ជា​អ្នក​នាំ​សារ​របស់​អុលឡោះដែល​មិន​ធ្វើ​តាម​បង្គាប់​ទ្រង់។ អុលឡោះ‌តាអាឡា​បាន​ប្រគល់​គាត់​ទៅ​ក្នុង​ក្រញាំ​សឹង្ហ វា​ហែក​សម្លាប់​គាត់​ស្រប​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់»។


ស្ត្រី​ជា​ម្តាយ​ពោល​ទៅ​កាន់​អេលី‌យ៉េស​ថា៖ «អ្នក​នាំ​សារ​របស់​អុលឡោះ​អើយ! តើ​នាង​ខ្ញុំ និង​លោក​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​លោក​អញ្ជើញ​មក​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ ដើម្បី​រំលឹក​ពី​កំហុស​របស់​នាង​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​កូន​នាង​ខ្ញុំ​ស្លាប់​ដូច្នេះ!»។


ស្ត្រី​នោះ​ពោល​ទៅ​កាន់​អេលី‌យ៉េស​ថា៖ «ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា លោក​ជា​អ្នក​នាំ​សារ​របស់​អុលឡោះ​មែន ហើយ​សេចក្តី​ដែល​លោក​ថ្លែង ពិត​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា»។


អ្នក​នាំ​សារ​របស់​អុលឡោះចូល​ជួប​ស្តេច​អ៊ីស្រ‌អែល ហើយ​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: ដោយ​ជន‌ជាតិ​ស៊ីរី​ពោល​ថាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​តំបន់​ភ្នំ គឺ​មិន​មែន​ជា​ម្ចាស់​នៃ​វាល​ទំនាប​ទេ​នោះ យើង​នឹង​ប្រគល់​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា​យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។


ស្តេច​ក៏​ចាត់​មេ​កង​ម្នាក់ ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់ ទៅ​រក​ចាប់​អេលី‌យ៉េស។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​អេលី‌យ៉េស ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​និយាយ​ទៅ​កាន់​គាត់​ថា៖ «អ្នក​ជំនិត​របស់​អុលឡោះ​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ស្តេច»។


អ៊ីមុាំ​យេហូ‌យ៉ាដា យក​ហិប​មួយ​ចោះ​រន្ធ​លើ​គំរប រួច​ដាក់​នៅ​ខាង​ស្តាំ​អាសនៈ ត្រង់​មាត់​ទ្វារ​ចូល​ដំណាក់។ ពួក​អ៊ីមុាំ​ជា​អ្នក​យាម​នៅ​មាត់​ទ្វារ ដាក់​ប្រាក់​ទាំង​អស់​ដែល​គេ​យក​មក​ជូន​ដំណាក់ ក្នុង​ហិប​នោះ។


លោក​រាជ‌ប្រតិ‌ភូ​បាន​ចាប់​មូស្ទី​សេរ៉ា‌យ៉ា និង​លោក​សេ‌ផា‌នា​ជា​អ៊ីមុាំ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ម៉ាស្ជិទ​បី​នាក់​យក​ទៅ​ជា​មួយ។


លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំ​ពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​អុលឡោះ​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​គាត់​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង គាត់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ។


កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​អេលី‌យ៉ាសាក់​អ្នក​ជំនិត​របស់​អុលឡោះ​នឹក​គិត​ថា៖ «ម្ចាស់​របស់​ខ្ញុំ​ប្រកែក​មិន​ព្រម​ទទួល​ជំនូន​ពី​លោក​ណាម៉ាន់​ជា​ជន‌ជាតិ​ស៊ីរី​សោះ។ ខ្ញុំ​សូម​ស្បថ ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ថា ខ្ញុំ​នឹង​រត់​ដេញ​តាម​លោក​ណាម៉ាន់ ដើម្បី​សុំ​របស់​ខ្លះ​ពី​គាត់!»។


ស្តេច​ស្រុក​អ៊ីស្រ‌អែល​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នៅ​កន្លែង​ដែល​អ្នក​ជំនិត​របស់​អុលឡោះ​ប្រាប់។ ហេតុ‌ការណ៍​កើត​មាន​ជា​ច្រើន​លើក​ច្រើន​សា ដូច​ពាក្យ​អេលី‌យ៉ាសាក់​ជម្រាប​ស្តេច​ឲ្យ​ប្រុង​ប្រយ័ត្ន​ជា​មុន។


ស្តេច​បញ្ជា​អង្គ‌រក្ស​ឲ្យ​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ខុស​ត្រូវ នៅ​មាត់​ទ្វារ​ក្រុង ប៉ុន្តែ មហា‌ជន​បាន​ជាន់​គាត់​ស្លាប់​នៅ​ទី​នោះ ស្រប​តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​អុលឡោះ​ថ្លែង នៅ​ពេល​ស្តេច​ទៅ​ជួប​គាត់។


អង្គ‌រក្ស​របស់​ស្តេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​អុលឡោះ​វិញ​ថា៖ «ទោះ​បីអុលឡោះ‌តាអាឡា​បើក​ទ្វារ​មេឃ​ក្តី ក៏​ហេតុ‌ការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ​លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។


ពេល​យប់ ពួក​គេ​ស្នាក់​នៅ​ជុំ‌វិញ​ដំណាក់​របស់​អុលឡោះដ្បិត​ពួក​គេ​មាន​ភារកិច្ច​យាម​ដំណាក់ និង​បើក​ទ្វារ​រៀង​រាល់​ព្រឹក។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​តែង‌តាំង​អ៊ីមុាំ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ ដូច​ស្តេច​ទត ជា​ឪពុក​បាន​ចាត់​ចែង​ទុក​មក។ ស្តេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរអុលឡោះ‌តាអាឡា និង​ជួយ​ក្រុម​អ៊ីមុាំ ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្តេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ស្តេច​ទត ជា​ជំនិត​របស់​អុលឡោះ​បាន​បង្គាប់​ទុក។


មួយ​ថ្ងៃ នៅ​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត ហេតុ​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​នៅ មាត់​ទ្វារ​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់


នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ឆ្លើយ​តប​មក​ស្តេច​សេដេ‌គា តាម​រយៈ​យេរេមា។ ស្តេច​សេដេ‌គា​បាន​ចាត់​លោក​ផាស‌ហ៊ើរ ជា​កូន​របស់​លោក​ម៉ាល់គា និង​អ៊ីមុាំ​សេផា‌នា​ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ឲ្យ​មក​ប្រាប់​យេរេមា​ថា


កាល​មន្ត្រី​របស់​ជន‌ជាតិ​យូដា​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ចេញ​ពី​វាំង​ស្ដេច ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​អង្គុយ​ត្រង់​មាត់​ទ្វារ​ថ្មី។


ខ្ញុំ​ក៏​ទៅ​បបួល​លោក​យ៉ាសា‌នា ជា​កូន​របស់​យេរេមា និង​ជា​ចៅ​របស់​លោក​ហាបា‌ស៊ីនា ព្រម​ទាំង​បង​ប្អូន កូន​ចៅ​របស់​គាត់ និង​អ្នក​នៅ​ក្នុង​អំបូរ​រេកាប​ទាំង​មូល


លោក​រាជ​ប្រតិភូ​ចាប់​លោក​សេរ៉ាយ៉ា ជា​មេ​ក្រុម​អ៊ីមុាំ លោក​សេផា‌នា ជា​អ៊ីមុាំ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ម៉ាស្ជិទ​បី​នាក់​យក​ទៅ​ជា​មួយ។


នៅ​ក្បែរ​ជញ្ជាំង​ទាំង​នោះ​មាន​បន្ទប់​មួយ ជា​កន្លែង​ដែល​គេ​លាង​គូរបាន​ដុត។


ពី​មុន​ពួក​គេ​បាន​សង់​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ទ្វារ​របស់​យើង ក្រប​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ក្រប​ទ្វារ​របស់​យើង គឺ​មាន​តែ​ជញ្ជាំង​មួយ​គត់​ដែល​ខណ្ឌ​គេ​ពី​យើង។ ពួក​គេ​បាន​ធ្វើ​ឲ្យ​នាម​របស់​យើង​ទៅ​ជា​សៅហ្មង ដោយ‌សារ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស តាម​កំហឹង​របស់​យើង។


មុន​ពេល​ស្លាប់ ម៉ូសា ជា​អ្នក​ជំនិត​របស់អុលឡោះ‌តាអាឡា​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ៖


ចំពោះ​អ្នក​វិញ អ្នក​បម្រើ​របស់​អុលឡោះ​អើយ ត្រូវ​គេច​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការ​ទាំង​នេះ។ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ដ​អត់‌ធ្មត់ ចិត្ដ​ស្លូត​បូត។


ក្នុង​គោល​បំណង​ឲ្យ​អ្នក​បម្រើ​របស់​អុលឡោះ មាន​សមត្ថភាព និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​ប្រព្រឹត្ដ​អំពើ​ល្អ​គ្រប់​ជំពូក។


កូន​ចៅ​យូដា​បាន​នាំ​គ្នា​មក​ជួប​យ៉ូស្វេ​នៅ​គីល‌កាល់។ ពេល​នោះ លោក​កាលែប ជា​កូន​របស់​លោក​យេ‌ភូនេ ក្នុង​អំបូរ​កេណាស និយាយ​មក​កាន់​យ៉ូស្វេ​ថា៖ «អ្នក​ជ្រាប​ស្រាប់​ហើយ នូវ​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា អ្នក​ជំនិត​របស់​ទ្រង់ នៅ​ស្រុក​កាដេស-បារនា ស្តី​អំពី​យើង​ទាំង​ពីរ គឺ​អ្នក និង​ខ្ញុំ។


មាន​អ្នក​ជំនិត​មួយ​នាក់​របស់​អុលឡោះបាន​មក​ជួប​លោក​អេលី​ពោល​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “កាល​បុព្វ‌បុរស​របស់​អ្នក​ស្ថិត​នៅ​ស្រុក​អេស៊ីប ជា​ទាសករ​របស់​ស្តេច​ហ្វៀរ៉អ៊ូន យើង​បាន​សំដែង​ឲ្យ​គេ​ស្គាល់​យើង។