១ ពង្សាវតារក្សត្រ 13:1 - អាល់គីតាប1 មានអ្នកនាំសារម្នាក់របស់អុលឡោះបានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់អុលឡោះតាអាឡា គាត់មកដល់បេតអែល នៅពេលស្តេចយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ខណៈនោះ មានអ្នកសំណព្វរបស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់របស់ព្រះយេហូវ៉ា ព្រះបាទយេរ៉ូបោមកំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់ បានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ព្រះអម្ចាស់ លោកមកដល់បេតអែល នៅពេលព្រះបាទយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ខណនោះ មានអ្នកសំណប់របស់ព្រះម្នាក់ចេញពីស្រុកយូដា មកដល់បេត-អែល តាមបង្គាប់នៃព្រះយេហូវ៉ា ឯយេរ៉ូបោម ទ្រង់កំពុងតែឈរនៅមុខអាសនា ដើម្បីដុតកំញាន សូមមើលជំពូក |
ស្តេចយ៉ូសៀសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រអែល ឲ្យប្រព្រឹត្តអំពើបាប។ ស្តេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្តេចដុតឲ្យទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។
អ្នកទាំងនោះឈរនៅមុខស្តេចជម្រាបថា៖ «ស្តេចអូសៀសអើយ! ស្តេចគ្មានសិទ្ធិដុតគ្រឿងក្រអូបជូនអុលឡោះតាអាឡាឡើយ គឺមានតែក្រុមអ៊ីមុាំជាពូជពង្សរបស់ហារូនប៉ុណ្ណោះ ដែលបានទទួលពិធីតែងតាំងសម្រាប់ដុតគ្រឿងក្រអូប។ សូមស្តេចចេញពីទីសក្ការៈនេះទៅ ដ្បិតស្តេចក្បត់អុលឡោះហើយស្តេចនឹងមិនទទួលកិត្តិយសអ្វីពីអុលឡោះតាអាឡាឡើយ»។
កិច្ចការផ្សេងទៀតរបស់ស្តេចស៊ូឡៃម៉ាន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ណាពីណាថាន» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកអ៊ីដោ ជាអ្នកទាយ» ស្តីអំពីស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្តេចស្រុកអ៊ីស្រអែល។
ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលស្តេចយ៉ូសៀស បុត្ររបស់ស្តេចអាំម៉ូន ជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំបន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។
ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកជំនូនបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។