សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ ហើយវិនិច្ឆ័យទោសឲ្យអ្នកបម្រើរបស់ទ្រង់។ សូមដាក់ទោសអ្នកដែលធ្វើខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្តល់យុត្តិធម៌ដល់មនុស្សសុចរិត តាមអំពើដែលគេបានប្រព្រឹត្ត។
យេរេមា 32:19 - អាល់គីតាប គម្រោងការរបស់ទ្រង់ប្រសើរពន់ពេកក្រៃ ហើយទ្រង់អាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ទ្រង់ពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយទ្រង់សងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិធ្វើការផ្សេងៗ ព្រះនេត្ររបស់ព្រះអង្គទតឃើញយើង ទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គម្រោងការរបស់ព្រះអង្គប្រសើរពន់ពេកក្រៃ ហើយព្រះអង្គអាចនឹងសម្រេចគម្រោងការទាំងនោះបាន។ ព្រះអង្គពិនិត្យមើលកិរិយាមារយាទទាំងអស់របស់មនុស្សលោក ហើយព្រះអង្គសងទៅគេវិញ តាមកិរិយាមារយាទរបស់គេរៀងៗខ្លួន និងតាមអំពើដែលគេប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិក្នុងការធ្វើ ព្រះនេត្រទ្រង់ទតឃើញអស់ទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន |
សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ ហើយវិនិច្ឆ័យទោសឲ្យអ្នកបម្រើរបស់ទ្រង់។ សូមដាក់ទោសអ្នកដែលធ្វើខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្តល់យុត្តិធម៌ដល់មនុស្សសុចរិត តាមអំពើដែលគេបានប្រព្រឹត្ត។
អុលឡោះតាអាឡារំពៃមើលមកផែនដីទាំងមូល ដើម្បីគាំទ្រអស់អ្នកដែលស្រឡាញ់ទ្រង់ យ៉ាងស្មោះអស់ពីចិត្ត។ លើកនេះ ស្តេចប្រព្រឹត្តដោយល្ងីល្ងើ។ ដូច្នេះចាប់ពីពេលនេះទៅ ស្តេចជួបប្រទះតែនឹងសង្គ្រាមជានិច្ច»។
ទ្រង់តបស្នងចំពោះមនុស្សលោក តាមអំពើដែលខ្លួនប្រព្រឹត្ត ទ្រង់ឲ្យម្នាក់ៗទទួលផល តាមរបៀបដែលខ្លួនរស់នៅ។
អុលឡោះតាអាឡាបានធ្វើការអស្ចារ្យយ៉ាងឧត្ដុង្គឧត្ដម ហើយអស់អ្នកដែលពេញចិត្តនឹងស្នាដៃនេះ នាំគ្នាស្វែងយល់។
អុលឡោះតាអាឡាតែងរំពៃមើលមនុស្សសុចរិត ហើយទ្រង់យកចិត្ត ទុកដាក់នឹងសំរែករបស់ពួកគេជានិច្ច។
ក៏ប៉ុន្តែ អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយចិត្តមេត្តាករុណា ទ្រង់នឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
អុលឡោះតាអាឡាអើយ តើមានអ្វីអាចផ្ទឹមនឹងទ្រង់បាន? តើនរណាមានភាពថ្កុំថ្កើងបរិសុទ្ធដូចទ្រង់។ ទ្រង់ជាម្ចាស់គួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ទ្រង់សំដែងទីសំគាល់ដ៏អស្ចារ្យ។
អ្វីៗដែលមនុស្សលោកប្រព្រឹត្ត អុលឡោះតាអាឡាជ្រាបទាំងអស់ ទ្រង់មើលឃើញកិរិយាមារយាទរបស់គេ។
អុលឡោះនឹងវិនិច្ឆ័យកិច្ចការទាំងប៉ុន្មានដែលមនុស្សធ្វើ ទោះបីជាអំពើដែលគេធ្វើដោយលាក់កំបាំង ហើយជាការល្អ ឬអាក្រក់ក្ដី។
គាត់ចេះធ្វើការទាំងនេះមកពី អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលណែនាំ ដំបូន្មានរបស់ទ្រង់គួរឲ្យកោតសរសើរ ហើយប្រាជ្ញាញាណរបស់ទ្រង់ ប្រសើរឧត្ដុង្គឧត្ដមក្រៃលែង។
ទ្រង់ដាក់ទោសម្នាក់ៗតាមអំពើ ដែលខ្លួនប្រព្រឹត្ត។ ទ្រង់ដាក់ទោសខ្មាំងសត្រូវ និងបច្ចាមិត្តយ៉ាងខ្លាំង សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ទ្រង់ដាក់ទោសដែរ។
ដ្បិតមានបុត្រមួយនាក់ប្រសូតមក សម្រាប់យើង អុលឡោះបានប្រទានបុត្រាមួយនាក់ មកឲ្យយើងហើយ។ បុត្រានោះទទួលអំណាចគ្រប់គ្រង គេនឹងឲ្យនាមថា: “ម្ចាស់ដ៏គួរស្ងើចសរសើរ ម្ចាស់ប្រកបដោយប្រាជ្ញាញាណ ម្ចាស់ដ៏មានអំណាច បិតាដ៏នៅអស់កល្បអស់កល្បជានិច្ច ម្ចាស់នៃសេចក្ដីសុខសាន្ត”។
យើងមើលឃើញអំពើទាំងប៉ុន្មានដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។
អុលឡោះតាអាឡាមានបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ ដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
យើងនឹងដាក់ទោសអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត យើងនឹងដុតព្រៃរបស់អ្នករាល់គ្នា ឲ្យឆេះរាលដាលជុំវិញអ្នករាល់គ្នា” - នេះជាបន្ទូលរបស់អុលឡោះតាអាឡា»។
គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងក៏ឲ្យប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកស្រុកបាប៊ីឡូននេះធ្វើជាចំណុះ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត និងតាមស្នាដៃដែលគេបានសូនធ្វើ»។
ដូចស្តេចបានឃើញថ្មធ្លាក់ចុះពីលើភ្នំ ដោយឯកឯង កំទេចដែកលង្ហិនដីឥដ្ឋ និងមាសដែរ។ អុលឡោះជាម្ចាស់ដ៏ឧត្ដមបានបង្ហាញឲ្យស្តេចជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិនរបស់ស្តេចជាការពិត និងមានអត្ថន័យគួរឲ្យជឿទុកចិត្ត»។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ទ្រង់ប្រព្រឹត្តចំពោះពួកម៉ាឡាអ៊ីកាត់ និងចំពោះមនុស្សលោក តាមបំណងរបស់ទ្រង់ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ដោយពោលថា “ម្ដេចក៏ទ្រង់ធ្វើដូច្នេះ?” បានឡើយ។
សេចក្ដីប្រកាស។ នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងអំពីស្រុកហាដ្រាក់។ ទ្រង់មានបន្ទូលទៅកាន់ អ្នកក្រុងដាម៉ាស ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់ អុលឡោះតាអាឡាដូចកុលសម្ព័ន្ធទាំងប៉ុន្មាន នៃជនជាតិអ៊ីស្រអែលដែរ។
លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងនៃអុលឡោះជាបិតារបស់គាត់ជាមួយពួកម៉ាឡាអ៊ីកាត់របស់គាត់ គាត់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្ដអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស»។
ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់អាល់ម៉ាហ្សៀស ដើម្បីឲ្យម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ដ កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។
អុលឡោះបានជ្រើសរើសយើងទុកដោយឡែក ក្នុងអាល់ម៉ាហ្សៀស ទ្រង់បានតំរូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ទ្រង់ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមបំណងរបស់ទ្រង់
គ្មានសត្វលោកណាមួយដែលអុលឡោះមើលមិនឃើញនោះឡើយ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះចំពោះទ្រង់។ យើងត្រូវរៀបរាប់ប្រាប់អុលឡោះពីគ្រប់កិច្ចការទាំងអស់។
យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំអះទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
អ៊ីសាមានប្រសាសន៍ថា៖ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ ទាំងយករង្វាន់មកចែកឲ្យម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។