គេតែងតែនាំគ្នាធ្វើបាបខ្ញុំ តាំងពីខ្ញុំនៅក្មេង សូមឲ្យជនជាតិអ៊ីស្រអែលពោលតាមថា
យេរេមា 2:2 - អាល់គីតាប ចូរទៅស្រែកប្រកាសប្រាប់ អ្នកក្រុងយេរូសាឡឹមថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: «យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក កាលអ្នកទើបនឹងពេញក្រមុំ ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក ពេលទើបនឹងរៀបការ គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន ជាកន្លែងដែលគ្មានអ្វីដុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរទៅចុះ ហើយស្រែកដាក់ត្រចៀក ពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺយើងនឹកចាំពីអ្នកកាលនៅក្មេង ដែលអ្នកមានចិត្តកួចចំពោះយើង ហើយពីសេចក្ដីស្រឡាញ់របស់អ្នក កាលទើបនឹងបានគ្នា គឺដែលអ្នកបានដើរតាមយើង នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទៅស្រែកប្រកាសប្រាប់ អ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: «យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក កាលអ្នកទើបនឹងពេញក្រមុំ ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក ពេលទើបនឹងរៀបការ គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន ជាកន្លែងដែលគ្មានអ្វីដុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទៅចុះ ហើយស្រែកដាក់ត្រចៀកពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ គឺអញនឹកចាំពីឯងកាលនៅក្មេង ដែលឯងមានចិត្តកួចចំពោះអញ ហើយពីសេចក្ដីស្រឡាញ់របស់ឯង កាលទើបនឹងបានគ្នា គឺដែលឯងបានដើរតាមអញ នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ |
គេតែងតែនាំគ្នាធ្វើបាបខ្ញុំ តាំងពីខ្ញុំនៅក្មេង សូមឲ្យជនជាតិអ៊ីស្រអែលពោលតាមថា
ជនជាតិអ៊ីស្រអែលឃើញអំណាចដ៏ខ្លាំងពូកែរបស់អុលឡោះតាអាឡា ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាចអុលឡោះតាអាឡា។ ពួកគេជឿលើអុលឡោះតាអាឡា និងម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។
ម៉ូសាមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ អុលឡោះតាអាឡានឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយព្រឹកស្អែក ទ្រង់នឹងប្រទាននំបុ័ងឲ្យអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតទ្រង់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ទ្រង់។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់អុលឡោះតាអាឡាវិញ»។
ស្ត្រីនៅក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាចេញមកមើលស្តេចស៊ូឡៃម៉ាន ស្ដេចពាក់មកុដដែលម្តាយបានបំពាក់ជូន នៅថ្ងៃស្ដេចរៀបអាពាហ៍ពិពាហ៍ ជាថ្ងៃដែលស្ដេចមានចិត្តរីករាយ។
តើនរណាឡើងពីវាលរហោស្ថាន ដូចកំសួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ គ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ?
អុលឡោះតាអាឡាមានបន្ទូលថា: ចូរស្រែកឲ្យអស់ទំហឹង កុំញញើតឡើយ! ចូរបន្លឺសំឡេងឲ្យលាន់រំពងដូចត្រែ ចូរប្រាប់ប្រជាជនរបស់យើងឲ្យ ស្គាល់ការបះបោររបស់ខ្លួន ចូរប្រាប់កូនចៅយ៉ាកកូប ឲ្យស្គាល់អំពើបាបរបស់គេផង!
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ «ចូរនាំពាក្យទាំងអស់នេះទៅប្រកាសនៅតាមក្រុងនានាក្នុងស្រុកយូដា និងនៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមថា: “ចូរស្ដាប់សេចក្ដីដែលមានចែងក្នុងសម្ពន្ធមេត្រីនេះ ហើយនាំគ្នាប្រតិបត្តិតាមទៅ”!
ឆ្ពោះទៅជ្រោះហ៊ីនណមដែលនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះ អ្នកនឹងស្រែកប្រកាសនូវសេចក្ដីដែលយើងប្រាប់អ្នក។
ពួកគេមិនបានសួរថា តើអុលឡោះតាអាឡានៅឯណា? គឺម្ចាស់ដែលបាននាំពួកយើងចាកចេញពី ស្រុកអេស៊ីប ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង ជាវាលហួតហែង ជាទីស្មសាន ជាកន្លែងដែលគ្មាននរណាឆ្លងកាត់ គ្មានមនុស្សណារស់នៅបាន។
ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា “ឱបិតាអើយ ទ្រង់បានស្រឡាញ់ខ្ញុំ តាំងពីខ្ញុំនៅក្មេងម៉្លេះ!
«ចូរទៅឈរនៅមាត់ទ្វារម៉ាស្ជិទ ហើយប្រកាសពាក្យនេះថា: អ្នកទាំងអស់គ្នាជាជនជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំអុលឡោះតាអាឡា ចូរនាំគ្នាស្ដាប់បន្ទូលរបស់ទ្រង់!
ក្នុងពេលដែលនាងឈ្លក់នឹងអំពើពេស្យាចារដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ នាងពុំបាននឹកឃើញគ្រាដែលនាងនៅពីក្មេង គ្មានសម្លៀកបំពាក់បិទបាំងកាយ ហើយបំរះនៅក្នុងថ្លុកឈាមនោះទេ។
ប៉ុន្តែ យើងនៅនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយនាង កាលពីនាងនៅក្មេង ហើយយើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយនាង។
យើងបានដើរកាត់តាមនោះ ឃើញនាងពេញវ័យ ដល់ពេលមានគូស្រករហើយ យើងក៏លាតអាវធំរបស់យើងបិទបាំងរូបកាយនាង។ យើងបានសន្យាយ៉ាងឱឡារិក ហើយចងសម្ពន្ធមេត្រីជាមួយនាង ដើម្បីឲ្យនាងបានទៅជាភរិយារបស់យើង -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
កាលនាងនឹកឃើញគ្រាដែលនាងនៅក្មេង គឺគ្រាដែលនាងធ្វើជាស្រីពេស្យានៅស្រុកអេស៊ីប នាងរឹតតែប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។
កាលនៅពីក្មេង នាងទាំងពីររស់នៅក្នុងស្រុកអេស៊ីប ហើយបានខូចខ្លួនដោយប្រព្រឹត្តអំពើពេស្យាចារ។
នាងពុំបានលះបង់អំពើពេស្យាចារដែលខ្លួនធ្លាប់ប្រព្រឹត្ត តាំងពីនៅស្រុកអេស៊ីបនោះឡើយ កាលនៅពីក្មេង នាងប្រគល់ខ្លួនទៅឲ្យប្រុសៗ ពួកគេបង្ខូចព្រហ្មចារីរបស់នាងធ្វើឲ្យនាងក្លាយទៅជាស្រីពេស្យា។
«កាលអ៊ីស្រអែលនៅពីក្មេង យើងបានស្រឡាញ់អ៊ីស្រអែល យើងហៅបុត្រារបស់យើងចេញពី ស្រុកអេស៊ីប។
ពេលនោះ យើងនឹងប្រគល់ចម្ការ ទំពាំងបាយជូរឲ្យនាងវិញ។ ជ្រលងភ្នំអាកោរនឹងក្លាយទៅជាទ្វារនាំនាងទៅរក សេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានាងនៅពីក្មេង គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
យើងនឹងឲ្យនាងលែងបញ្ចេញ ឈ្មោះព្រះបាលទាំងនោះទៀត គឺគេលែងរំលឹកឈ្មោះទាំងនេះទៀតហើយ។
នាងខំរត់តាមគូស្នេហ៍របស់នាង តែតាមពួកគេមិនទាន់ទេ នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។ នាងក៏ពោលថា: បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។
ចូរផ្លុំស្នែងប្រកាសភាពអាសន្ន! ខ្មាំងសត្រូវបោះពួយដូចសត្វឥន្ទ្រី មកលើទឹកដីរបស់យើង ជាអុលឡោះតាអាឡា ដ្បិតប្រជាជនបានរំលោភលើសម្ពន្ធមេត្រី របស់យើង ពួកគេប្រព្រឹត្តបំពានលើហ៊ូកុំរបស់យើង។
«ពីដើម យើងឃើញអ៊ីស្រអែល ដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ។ ពួកគេទៅដល់បាល-ពេអ៊រ ហើយនាំគ្នាគោរពបម្រើព្រះដ៏គំរក់ ពួកគេក្លាយទៅជាជនគួរស្អប់ខ្ពើម ដូចព្រះក្លែងក្លាយជាទីស្រឡាញ់របស់ខ្លួន។
«ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរ ជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា អំពើអាក្រក់របស់ពួកគេល្បីរន្ទឺរហូតមកដល់យើង»។
ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ជម្រាបអ៊ីសាថា៖ «តួន! សូមតួនប្រាប់បងខ្ញុំឲ្យយកកេរមត៌កមកចែកខ្ញុំផង»។
ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ទ្រង់តាមថែរក្សាអ្នកក្នុងពេលអ្នកធ្វើដំណើរ នៅវាលរហោស្ថានដ៏ធំនេះ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅជាមួយអ្នក អស់រយៈពេលសែសិបឆ្នាំមកហើយ អ្នកមិនខ្វះខាតអ្វីទាល់តែសោះ”។
អុលឡោះតាអាឡាស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ ទ្រង់រក្សាប្រជាជនបរិសុទ្ធរបស់ទ្រង់ ពួកគេក្រាបដល់ដី ដើម្បីទទួលបន្ទូលរបស់ទ្រង់។
ចូរនឹកចាំថាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ អុលឡោះល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្តេច ហើយអ្នកកាន់តាមបទបញ្ជារបស់ទ្រង់ ឬយ៉ាងណា។
មនុស្សក្បត់ចិត្ដអើយ! បងប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើឲ្យខ្លួនទៅជាសត្រូវនឹងអុលឡោះ? អ្នកណាចង់ធ្វើជាមិត្ដសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងអុលឡោះ!
ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកលែងមានចិត្ដស្រឡាញ់ ដូចអ្នកមាន កាលពីដើមដំបូង។